ឆ្អឹងជំនីខ្ចីឆាជូរអែម

ថ្ងៃនេះគេហទំព័រយើងសូមលើកយកនូវរបៀបចំអិនមុខម្ហូបមួយដែលមានរសជាតិឈ្ងុយឆ្ងាញ់ពិសារមកបង្ហាញជូនដល់ប្រិយមិត្តស្រ្តីៗដែលចូលចិត្តចំអិនមុខម្ហូបដែលមាន រសជាតិឆ្ងាញ់ដើម្បីជួបជុំក្រុមគ្រួសារ និងមិត្តភក្តិនៅពេលដែលសម្រាកពីការងារ។ ដូចនេះ សូមប្រិយមិត្តទាំងអស់គ្នាសាកល្បងជាមួយ Khmerstation ទាំងអស់គ្នាដូចខាងក្រោម៖
គ្រឿងផ្សំ៖
-ឆ្អឹងជំនី 750 ក្រាម កាត់ជាដុំៗ(ឆ្អឹងខ្ចី)
-ម្សៅពោត 1 ស្លាបព្រា បាយ
-ទឹកម្នាស់ 1 ពែង (225 កា្រម)
-ទឹកឃ្មុំ 2 ស្លាបព្រាបាយ
-ស្រាក្រហម 2 ស្លាបព្រាបាយ
-ទឹកខ្មេះ 1 ស្លាបព្រាកាហ្វេ
-ម្សៅដំឡូង 1 ស្លាបព្រាបាយ
-ម្ទេសទុំ 1 ផ្លែ (យកគ្រាបចេញហាន់ជាចំណិតៗ)

វិធីចំអិន៖
១.បើកភ្លើងឲ្យក្តៅមានកំដៅ 190 អង្សា
២.ដាក់ឆ្នាំងឲ្យក្តៅបន្ទាប់មកដាក់ឆ្អិងជំនីចូលទុកប្រហែល30 នាទី
៣.យកទឹកម្នាស់ ទឹកខ្មេះ ទឹកឃ្មុំស្រាក្រហម ម្សៅដំឡូង ច្របូលចូលគ្នាទុករយៈពេល 5 នាទី(ដាក់ឆ្នាំងផ្សេង)
៤.យកគ្រឿដែលលាយហើយទៅលាយជាមួយឆ្អឹងជំនី
៥.ដាក់ម្ទេសចូលបើកគំរបចេញទុករយៈ 20ទៅ 25 នាទីជាការស្រេច៕

ប្រភព៖ iknow

អ្នកនឹងចូលចិត្ត