Singapore Cup៖ ណាហ្គា​វើ​ល ជួប Global FC របស់​ហ្វីលីពីន នៅ​សិង្ហ​បុរី​ល្ងាច​នេះ​ និពន្ធដោយ : សឿន វណ្ណឌេត       28-05-2016, 7:39 am         140

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377Singapore Cup៖ ណាហ្គា​វើ​ល ជួប Global FC របស់​ហ្វីលីពីន នៅ​សិង្ហ​បុរី​ល្ងាច​នេះ​​ក្រុម​ណាហ្គា​វើ​ល​ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​លី​ក​កំពូល Global FC របស់​ហ្វីលីពីន ក្នុង​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​លំដាប់​ទី​២ របស់​សិង្ហ​បុរី RGB Singapore Cup 2016 នា​ល្ងាច​ថ្ងៃទី​២៨ ខែឧសភា នេះ នៅលើ​ទីលាន Falan Bessar Stadium របស់​សិង្ហ​បុរី​។​

​ណាហ្គា​វើ​ល ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​លី​ក​កំពូល​របស់​ហ្វីលីពីន Global FC ដើម្បី​ប្រជែង​ដណ្តើមពាន​រង្វាន់​លំដាប់​ទី​២ RHB Singapore Cup 2016 នៅ​ទីលាន Jalan Bessar Stadium នៅ​ប្រ​ទេ​សិង្ហ​បុរី នា​ល្ងាច​ថ្ងៃទី​២៨ ខែឧសភា វេលា​ម៉ោង ៦ និង​៣០​នាទី​នេះ​។ បន្ទាប់ពី​ក្រុម​នេះ​បាន​សម្រាក និង​ហ្វឹកហាត់​អស់​រយៈពេល​២​ថ្ងៃ​នៅ​ប្រទេស​សិង្ហ​បុរី​។      

​ក្រុម​ណាហ្គា​វើ​ល​របស់​កម្ពុជា​ធ្លាប់បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​២០១៤ ប៉ុន្តែ​ក្រុម​នេះ​បាន​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ ដោយ​ចាញ់​ក្រុម Home United របស់​សិង្ហ​បុរី ៥-០​។ សម្រាប់​ឆ្នាំនេះ ណាហ្គា​វើ​ល ជា​ក្រុម​តែមួយគត់​របស់​កម្ពុជា​ដែល​ទទួលបាន​ការអញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្ម​ព្រឹត្តិការណ៍ RGB Singapore Cup 2016 នេះ​។

​គួរ​បញ្ជាក់ថា កីឡាករ​ទាំង​១៨​នាក់​របស់​ក្រុម​ណាហ្គា​វើ​ល​រួមមាន កីឡាករ យុគ អៈ​អា​រី​(​អ្នកចាំទី​), សោម សុគន្ធ​តារា​(​អ្នកចាំទី​), សុខ រិទ្ធី​, ញឹម សុវណ្ណារ៉ា​, ឆេង ម៉េង​, ង៉​យ ស្រ៊ី​ន​, ជិន វណ្ណៈ​, ស៊ុន សុវណ្ណ​រិទ្ធី​, ទុំ សារាយ​, Masahiro Fukasawa, សារី ម៉ាត់​ណូ​រ៉ូ​ទីន​, ប្រាក់ ចាន់​រតនា​, សុះ ស៊ូ​ហា​ណា​, ថន តារា​ពេជ្រ​, ទៀត ចាន់​តារា​សុខា​, សុខ ផេ​, Park Yong Jun និង​ខ្សែប្រយុទ្ធ Privat Bafello៕