ដំរី​ចាស់​និង​ឯកោ​​បំផុត​​​ក្នុង​​លោក​​ ​ងាប់​​នៅ​អាយុ​​៦៩ឆ្នាំ​ នៅ​ជប៉ុន

ដំរីចាស់ជាងគេបំផុតក្នុងពិភពលោក ដែលមនុស្សជាច្រើននាក់ បានធ្វើញត្តិជំរុញឲ្យអ្នកមើលថែយកចិត្តទុកដាក់កន្លែងរស់នៅរបស់វា បានងាប់ហើយ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្នុងសួនសត្វ ប្រទេសជប៉ុន។

ដំរី​ចាស់​និង​ឯកោ​​បំផុត​​​ក្នុង​​លោក​​ ​ងាប់​​នៅ​អាយុ​​៦៩ឆ្នាំ​ នៅ​ជប៉ុន

ដំរីញីនេះមានឈ្មោះ Hanako មានន័យថា “កូនផ្កា” បានដេកងាប់នៅសួនសត្វ Inokashira Park នៅជាយក្រុងតូក្យូ។ Hanako គឺជាកាដូបានមកពីរដ្ឋាភិបាលថៃ ដែលបានដឹកជញ្ជូនទៅកាន់តូក្យូ ក្នុងឆ្នាំ ១៩៤៩ ពេលវាមានអាយុត្រឹម ២ឆ្នាំ។ដំរីនេះត្រូវបានអង្គការសិទ្ធិសត្វរៀបរាប់ថា ជាដំរីឯកោជាងគេបំផុតក្នុងលោក ព្រោះវាបានកើតក្នុងព្រៃ តែចំណាយពេលពេញមួយជីវិតរស់នៅក្នុងទ្រុងម្នាក់ឯងជាមួយរបងបេតុងព័ទ្ធជុំវិញ។

យុទ្ធនាដាក់ញត្តិទាមទារឲ្យអ្នកថែសួនយកចិត្តទុកដាក់ធ្វើឡើង ក្រោយរូបថតជាច្រើនសន្លឹកមានគេបានបង្ហោះលើអ៊ីនធឺណិត ត្រូវបានក្រុមអ្នកស្រលាញ់សត្វមើលឃើញ។ញត្តិនោះបានធ្វើឡើងកាលពីឆ្នាំមុន ដែលមានអ្នកចូលរួមជាង កន្លះលាននាក់ ដោយជំរុញឲ្យម្ចាស់សួនដោះលែងដំរីពីគុករបងបេតុង និងបញ្ជូនវាទៅប្រទេសថៃវិញ។ តែម្ចាស់សួនសត្វនិយាយថា មិនអាចបញ្ជូនបានទេ ព្រោះវាចាស់ហើយ ធ្វើដំណើរផ្លូវឆ្ងាយមិនកើតទេ៕

ប្រភព៖ sabay

អ្នកនឹងចូលចិត្ត

  • ដំរី​ចាស់​និង​ឯកោ​​បំផុត​​​ក្នុង​​លោក​​ ​ងាប់​​នៅ​អាយុ​​៦៩ឆ្នាំ​ នៅ​ជប៉ុន已关闭评论
  • 33 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:ជីវិតនិងសង្គម
Tags: