ចាប់​ម៉ែ​យ៉ែម​ម្នាក់ ឃាត់ខ្លួនពីបទ​នាំ​ស្រីក្មេង​ទៅ​ឲ្យ​ដេក​ជាមួយ​តា​តា តម្លៃ ១៥០០-២៥០០ ដុល្លារ​

នគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារអនិតិជនរបស់ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនស្ត្រីម៉ែយ៉ែមម្នាក់ក្នុងករណីជួញដូរព្រហ្មចារីយ៍នារីវ័យក្មេងៗជាច្រើន ។

ឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារអនិតិជនបានឲ្យដឹងថា កាលពីថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០១៦ នេះ លោកបានដឹកនាំកម្លាំង ចុះបង្ក្រាបជាក់ស្ដែង ករណីជួញដូរព្រហ្មចារីយ៍ក្មេងស្រី ជួញដូរផ្លូវដែលជនសង្ស័យកំពុងនាំក្មេងស្រី យកទៅលក់ព្រហ្មចារីយ៍នៅចំណុចផ្លូវ ជា ស៊ីម កែងផ្លូវចូលរមណីយដ្ឋានបឹងបៃតង ក្នុងភូមិត្រពាំងស្វាយ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែន សុខ ។

ចាប់​ម៉ែ​យ៉ែម​ម្នាក់ ឃាត់ខ្លួនពីបទ​នាំ​ស្រីក្មេង​ទៅ​ឲ្យ​ដេក​ជាមួយ​តា​តា តម្លៃ ១៥០០-២៥០០ ដុល្លារ​

ក្រោមការសម្របសម្រួលពីលោក កុល បុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្រតិបត្តិការនេះ កម្លាំងនគរបាលរបស់លោកបានឃាត់ខ្លូនជនសង្ស័យជាម៉ែយ៉ែមម្នាក់ឈ្មោះ អេង បុប្ផា ហៅម៉ោច អាយុ៣២ឆ្នាំ និងបានជួយសង្គ្រោះជនរងគ្រោះ ៤ នាក់ទៀតគឺ ទី១ឈ្មោះ ប ស គ អាយុ១៥ឆ្នាំ ទី២ឈ្មោះ ម ព ន អាយុ១៧ឆ្នាំ ទី៣ឈ្មោះ ស ន អាយុ ១៨ ឆ្នាំ និង ទី ៤ ឈ្មោះ ទ ស ម អាយុ ២៣ ឆ្នាំ ព្រមទាំងដកហូតលុយបានចំនួន ១០០០ ដុល្លារផងដែរ ។

ចាប់​ម៉ែ​យ៉ែម​ម្នាក់ ឃាត់ខ្លួនពីបទ​នាំ​ស្រីក្មេង​ទៅ​ឲ្យ​ដេក​ជាមួយ​តា​តា តម្លៃ ១៥០០-២៥០០ ដុល្លារ​

បើតាមការសាកសួររបស់សមត្ថកិច្ច ជនរងគ្រោះបានប្រាប់ថា ជនសង្ស័យជា ម៉ែយ៉ែម បាននាំពួកគេទៅលក់ឱ្យតាតា ក្នុងតម្លៃ ១៥០០ ដុល្លារ ទៅ ២៥០០ ដុល្លារ ក៏ប៉ុន្ដែនៅពេលដែលពួកគេ ទៅដេកជាមួយភ្ញៀវរួច មិនទទួលបានលុយដូចម៉ែយ៉ែមនិយាយនោះទេ គឺពួកគេទទួលបានតែ ២០០ ដុល្លារប៉ុណ្ណោះ ។

ចាប់​ម៉ែ​យ៉ែម​ម្នាក់ ឃាត់ខ្លួនពីបទ​នាំ​ស្រីក្មេង​ទៅ​ឲ្យ​ដេក​ជាមួយ​តា​តា តម្លៃ ១៥០០-២៥០០ ដុល្លារ​

លោកឧត្តមសេនីយ៍ត្រី បានបន្ថែមទៀតថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើសញ្ចារកម្ម ពាក់ព័ន្ធនឹងការជួញដូរព្រហ្មចារីយ៍ និង ជួញដូរផ្លូវភេទពិតប្រាកដមែន ។ ក្រោយសាកសួររួច ជនរងគ្រោះទាំង ៤ នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ចំណែកជនសង្ស័យកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • ចាប់​ម៉ែ​យ៉ែម​ម្នាក់ ឃាត់ខ្លួនពីបទ​នាំ​ស្រីក្មេង​ទៅ​ឲ្យ​ដេក​ជាមួយ​តា​តា តម្លៃ ១៥០០-២៥០០ ដុល្លារ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:ជីវិតនិងសង្គម
Tags: