Simone ថា​៖” Casemiro ជា​កីឡាករ​នាំ​លេង​គ្រោះថ្នាក់​បំផុត​របស់​ ​Real Madrid “

គ្រូបង្វឹកក្លឹប Atletico Madrid លោក Diego Simeone បាននិយាយថាខ្សែបម្រើ Casemiro របស់ Real Madrid ជាកីឡាករសំខាន់ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League នៅថ្ងៃសៅរ៍នេះ។

Cristiano Ronaldo, Karim Benzema និង Gareth Bale ជាមេទ័ពប្រយុទ្ធមុតស្រួចរបស់ក្រុមស្ដេចស ដែលតែងក្រឡុកខ្សែការពារគូរប្រកួតឲ្យវិលមុខ ប៉ុន្តែសម្រាប់លោក Simone វិញជឿថា ខ្សែបម្រើ Casemiroឯណេះវិញទេ នឹងក្លាយជាកីឡាករគ្រោះថ្នាក់ដល់ក្រុមរបស់លោក។ ខណៈពេលអ្នកកាសែតសួរលោកអំពី Casemiro សំខាន់ដែរឬទេក្នុងប្រកួតនេះ អំឡុងពេលធ្វើសន្និសីទសារព័ត៌មានលោកបាននិយាយថា ” បាទពិតប្រាកដណាស់រូបគេធ្វើឲ្យ Real Madrid មានតុល្យភាព”។

“ការប្រកួតនេះនឹងតានតឹងខ្លាំងប៉ុន្តែ Casemiro ធ្វើឲ្យReal Madrid មានតុល្យភាព។ វត្តមានរបស់គាត់ធ្វើឲ្យក្រុមសហការគ្នាបាន ឆាប់ពេលដែលពួកគេបាត់បាល់។ Casemiro ធ្វើឲ្យ Real Madrid ក្លាយជាក្រុមគ្រោះថ្នាក់បំផុតនៅពេលវាយមកភ្លាមៗ ( counter-attack ) ប្រសិនបើឲ្យពួកគេរកឃើញចន្លោះនោះ យើងពិបាកទប់ទល់ណាស់” គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានបន្ត។

ក្រុមទាំងពីរនឹងត្រូវជួបគ្នានៅ San Siro នៅថ្ងៃសៅរ៍នេះ ខណៈពួកគេធ្លាប់ជួគ្នានៅវគ្គផ្ដាច់ព្រ័ត្រនេះកាលពីឆ្នាំ២០១៤ដែលពេលនោះ Atletico បាននាំមុខ១ទល់០ទៅហើយប៉ុន្តែ Sergio Ramos បានតែតតាមស្មើវិញរហូតReal Madrid រកបន្ថែមបីគ្រាប់ទៀតនៅម៉ោងបន្ថែម១៥នាទីពីរដង។

Simone ថា​៖” Casemiro ជា​កីឡាករ​នាំ​លេង​គ្រោះថ្នាក់​បំផុត​របស់​ ​Real Madrid “ Simone ថា​៖” Casemiro ជា​កីឡាករ​នាំ​លេង​គ្រោះថ្នាក់​បំផុត​របស់​ ​Real Madrid “

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • Simone ថា​៖” Casemiro ជា​កីឡាករ​នាំ​លេង​គ្រោះថ្នាក់​បំផុត​របស់​ ​Real Madrid “已关闭评论
  • 59 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:កីឡា  ព័ត៌មាន
Tags: