Rashford ​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ក្មេង​ជាង​គេ ​រក​គ្រាប់​បាល់​បាន​ឱ្យ​អង់គ្លេស

Marcus Rashford ​មាន​អាយុ​១៨​ឆ្នាំ ២០៨​ថ្ងៃ ​បាន​ក្លាយ​ជា​កីឡាករ​ក្មេង​ជាង​គេ​បំផុត​របស់​អង់គ្លេស ដែល​អាច​រក​គ្រាប់​បាល់​បាន​ឱ្យ​ក្រុម​ជម្រើស​ជាតិ ពោល​គឺ​ស៊ុត​បាន​មួយ​គ្រាប់​ក្នុង​ជ័យជម្នះ​អង់គ្លេស ២-១ ​អូស្ត្រាលី​ក្នុង​ប្រកួត​មិត្តភាព​យប់​មិញ​។

 

Rashford ​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ក្មេង​ជាង​គេ ​រក​គ្រាប់​បាល់​បាន​ឱ្យ​អង់គ្លេស

 

វា​ពិត​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​កីឡាករ​វ័យ​ក្មេង Rashford ​ដោយ​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​គេ គឺ​អាច​រក​គ្រាប់​បាល់​បាន​រហូត តួ​យ៉ាង​ដូចជា​ចូល​លេង​ឱ្យ​ក្រុម​ឈុត​ធំ Manchester United ​នៅ​ English Premier League ​ក៏​រក​គ្រាប់​បាល់​បាន ​បង្ហាញ​ខ្លួន​ក្នុង​ពាន Europa League ​ដំបូង​ ក៏​រក​គ្រាប់​បាល់​បាន ហើយ​មក​ដល់​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ឱ្យ​ជម្រើស​ជាតិ​យប់​មិញ​នេះ ក៏​អាច​រក​គ្រាប់​បាល់​បាន​ទៀត។

ងាក​ទៅ​ការ​ប្រកួត​យប់​មិញ​នេះ ​ទម្រង់​លេង​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ខាង​លើ​វិញ ក៏​រឹត​តែ​ធ្វើ​ឱ្យ​គ្រូ​បង្វឹក Roy Hodgson ​ពេញ​ចិត្ត​ខ្លាំង​ណាស់​ដែរ ដោយ​មួយ​គ្រាប់​យប់​មិញ រូបគេ​រក​បាន​ត្រឹម​តែ​៣​នាទី បន្ទាប់​ពី​កែ​បាល់​ប៉ុណ្ណោះ។ ខណៈ​ដែល​មួយ​គ្រាប់​ទៀត​របស់​អង់គ្លេស ​ធ្វើ​បាន​ដោយ​ប្រធាន​ក្រុម Wayne Rooney ​នៅ​នាទី​៥៥ ​មុន​ពេល​ Eric Dier ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​ឱ្យ​អូស្ត្រាលី​មួយ​គ្រាប់វិញ។

 

Rashford ​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ក្មេង​ជាង​គេ ​រក​គ្រាប់​បាល់​បាន​ឱ្យ​អង់គ្លេស

 

Rashford ​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ក្មេង​ជាង​គេ ​រក​គ្រាប់​បាល់​បាន​ឱ្យ​អង់គ្លេស

 

Rashford ​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ក្មេង​ជាង​គេ ​រក​គ្រាប់​បាល់​បាន​ឱ្យ​អង់គ្លេស

 

Rashford ​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ក្មេង​ជាង​គេ ​រក​គ្រាប់​បាល់​បាន​ឱ្យ​អង់គ្លេស

 

Rashford ​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ក្មេង​ជាង​គេ ​រក​គ្រាប់​បាល់​បាន​ឱ្យ​អង់គ្លេស

 

 

អត្ថបទ៖ មុន្នី រម្យ