ថាម៉េច! លោក​សង្ឃ​ចាប់​រំលោភអ្នក​មកបួសលា​បំណន់ ដល់ទៅ៣ម៉ោងផង? ​

ខេត្តតាកែវ ៖ ព្រះសង្ឃ​មួយ​អង្គត្រូវ​ឃាត់ខ្លួននិង​ចាប់​ផ្សឹក​ ដោយ​នគរបាល​ស្រុក​សំរោង ​សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​គណ​:​កម្ម​ការ​វត្ត​ប្រាង្គ​អណ្តែត ហៅ​វត្ត​រំលេច​ ក្រោយ​ប្រព្រឹត្ត​​ខុស​វិន័យ​យ៉ាងធ្ងន់ធ្ងរ​ ​​ដោយ​បាន​​ចាប់រំលោភ​នារី​ម្នាក់ ដែល​នាង​មក​បួស​លា​បំណន់​​នៅ​ក្នុង​វត្ត រហូត​សម្រេច​ដល់ទៅ​៣​ដង ​ត្រឹម​​រយ​:​ពេល​​៣​ម៉ោង​​ ​។

​ហេតុការណ៍នេះ ​​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧ ​ឧសភា ​២០១៦​ ស្ថិត​នៅ​វត្ត​រំលេច ​ស្រុកសំរោង ខេត្តតាកែវ ក្រោយ​ពី​​ទទួល​​​ពាក្យ​បណ្តឹង​​​បស់​នារី​រង​គ្រោះ​នៅ​​ថ្ងៃ​ទី​២៥ ​ឧសភា ​២០១៦​​ ។

ជនសង្ស័យ​ឈ្មោះខៀវ សុផល អាយុ​៣៧​ឆ្នាំ ហៅ​ចំរើន មានទីលំ​នៅ​ភូមិ​​បឹង​ត្រាញ់ ឃុំ​បឹង​ត្រាញ់​​ខាងត្បូង ស្រុក​សំរោង ​ទើប​តែ​មក​​​បួស​ជា​​សង្ឃ​បាន​​៥​ខែ​​ប៉ុណ្ណោះ​ ។ ដោយឡែក​ នារី​រង​គ្រោះ​អាយុ​២១​ឆ្នាំ​ ​មក​បួស​លា​បំណន់​​ក្នុង​វត្ត​​រំលេច ​។

បើតាមនារីរងគ្រោះ​ថា មូលហេតុ​ដែល​នាង​​ទើបតែ​ប្តឹង​សមត្ថកិច្ច ក៏​ព្រោះតែ​ខ្លាច​ការ​គំរាម​សម្លាប់​ចោល​​ពី​លោកសង្ឃម​​នេះ ​ក្រោយ​ពេល​ចាប់រំលោភ​​ហើយ​នោះ​ ។ ហើយ​កាលពី​​យប់​ថ្ងៃ​ទី​២៥ ​ឧសភា ​​(ថ្ងៃកើតហេតុ) ​ខ្លួន​​បាន​លេបថ្នាំ​​ឱ្យ​បាត់​រមាស់ ស្រាប់តែ​មាន​អាការ​:​ធី​ង​ធោ​ងមិន​ស្រួលខ្លួន ពេល​នោះ​ក៏​ចូល​ទៅ​ដេក ។ ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រមាណ​០៨ និង៣០​នាទីយប់នោះ ​​សង្ឃ​រូប​នេះ​បាន​ចូល​ទៅ​ចាប់រំលោភ​នាង​ចំនួន​៣​ដង រហូត​ដល់​ម៉ោងជាង​១១យប់​ថ្ងៃ​ដដែល​។

នាងបន្តថា ក្រោយ​ចាប់រំលោភ​រួច​ហើយ ​​ព្រះសង្ឃ​​នេះបាន​គំរាម​សម្លាប់​នាង​​​ ​បើ​ហ៊ាន​តែ​ប្រាប់​​គេ​ឱ្យ​​ដឹង ទើប​នាង​ចេះ​តែ​លាក់​ទៅ ប៉ុន្តែ​ដោយ​ទ្រាំ​មិន​បាន​ ចំពោះ​ទ​ង្វើ​ដ៏​ថោកទាប​​នេះ ក៏​ទម្លាយ​ប្រាប់​ក្រុម​គ្រួសាររហូត​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​តែ​ម្តង​។