ស្ត្រីជិះម៉ូតូម្នាក់ បានស្លាប់គួរឲ្យ​ អាណោចអាធ័ម ដោយ​សាររថ​យន្ត​ សាំយ៉ុងបុក នៅផ្លូវជាតិលេខ៣១

(កំពត)៖ ស្ត្រីម្នាក់កំពុងជិះម៉ូតូ ស្រាប់តែត្រូវរថយន្តសាំយ៉ុងបុកស្លាប់ គួរឲ្យអាណោចអាធ័ម នៅកន្លែងកើតហេតុ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។ មន្ត្រីនគរបាលស្រុកកំពង់ត្រាច បានប្រាប់ភ្នាក់ងារ Fresh News ថា ស្ត្រីរងគ្រោះ ឈ្មោះ វ៉ាន់ ឌឿន អាយុ៤៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បើកបរម៉ូតូម៉ាកHonda Dream C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1B-3780។

មន្ដ្រីនគរបាលបន្ដថា ចំណែកអ្នកបើករថយន្តបង្ក ឈ្មោះ កៅ វ៉េត ភេទប្រុស អាយុ២១ឆ្នាំ និងព្រូឡាន ឈ្មោះ កៅ យ៉ា ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំង២ រស់នៅភូមិថ្កូវ ឃុំឬស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកបានបន្ថែមទៀតថា មុនពេលកើតហេតុ រថយន្តបង្កបើកក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានបុកម៉ូតូជនរងគ្រោះ​ទិសដៅ​បញ្ច្រាសគ្នា ខណៈជនរងគ្រោះបត់ម៉ូតូ ចូលផ្ទះមកខាងឆ្វេងដៃ កាត់ទទឹងថ្នល់ ដោយមិនបានប្រុងប្រយ័ត្ន ក៏បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។

ក្រោយហេតុការណ៍ សពត្រូវបានក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី ខណៈអ្នកបើកបររថយន្តបង្ក ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបាន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណី ដែលបង្កឡើងដោយរថយន្ត ប្រភេទសាំយ៉ុងនេះដែរ  ​​​ដោយ​​សា​រ​តែ ​រ​ថ​យ​ន្ត​សាំ​យ៉ុង​​​​ ​បុ​ក​ពី​ក្រោ​យ​ពេញ​​ទំ​ហឹ​ង​ ខ​ណៈ​​កំ​ពុ​ង​ធ្វើដំ​ណើ​រ​ ​ស្រប​​ទិ​ស​គ្នា ​តា​​​ម​បណ្តោ​យ​ផ្លូ​វ​ ​ជាតិ​​លេ​ខ៧​​៨​​​ចូ​ល ​ក្រុង​​បា​ន​លុ​ង​​​ ​នៅ​ម៉ោ​ង​៣​៖​២០​​នា​ទី ​រ​សៀ​ល​ថ្ងៃ​ទី​២​៧​​​ ខែ​ឧ​ស​ភា​ ​​ត្រ​ង់​ចំណុ​​ច​ភូ​មិ ​តា​កា​ប​ឃុំតា​​អ​ង​ ​ស្រុក​កូ​ន​មុំ​ខេ​ត្ត​រ​ត​​ន​គិរី​។​ ​

​ភ្លា​​ម​ៗ​នោះដែ​​រ​ន​គ​រ​បាល​មូ​ល​ដ្ឋា​ន​​​ ​បា​ន​​ចុះដ​ល់​​ក​ន្លែ​ងកើ​ត​​ហេតុ​ជួ​យ​អ​ន្ត​​រាគ​​មន៍​​​​ ​ប៉ុ​ន្តែ​ជ​ន​រ​ង​គ្រោះ​ស្លាប់​បា​ត់​​ទៅ​ហើ​យ​​​ ​ចំណែ​ក​ឯ​រ​ថ​​យ​ន្ត ​បើ​ក​រត់​​បា​ន​ច​ម្ងា​យ ​ប្រ​មា​ណ១​គី​ឡូ​ម៉ែ​​ត្រ​​​ ​ត្រូ​វ​បាន​អ្ន​ក​​ដំ​ណើរ​​​ ​​និ​ងប្រ​ជា​ព​ល​រ​​ដ្ឋស្ទា​​ក់​ចា​ប់​បា​ន​​​ ​ប៉ុ​ន្តែ​អ្ន​កបើ​ក​​រ​ថ​យ​ន្ត ​រ​ត់​គេ​ច​ខ្លួ​ន​បា​ត់​។​ ​ ​សា​ក្សី​ក្បែ​រ​ក​ន្លែ​ង​កើ​ត​ហេ​តុ​​​ ប្រា​ប់ឲ្យដឹងថា រថយន្តសាំយ៉ុងបើកបរក្នុងល្បឿនលឿ ស្របពេលដែលអ្នកជិះម៉ូតូចេញ ពីកន្លែងចាក់សាំង​ រួចត្រឡប់ទៅផ្ទះវិញមកដល់កន្លែងកើតហេតុ ត្រូវរថយន្តបុកពេញ ទំហឹងផ្លោងពីផ្លូវជាតិ ចូលប្រឡាយបាក់កស្លាប់តែម្តង។

អធិការរងនគរបាលស្រុកកូនមុំ លោកពុធ សាវី​ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះឈ្មោះកាញ៉ូង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិតាកាប់​ ក្នុងឃុំតាអង​ ស្រុកកូនមុំខេត្តរតនគិរី​ ចំណែករថយន្តសាំយ៉ុងបង្កហេតុ​ ពណ៌ស្លែពាក់ស្លាកលេខ ភ្នំពេញ 2AC 0149 ដឹកបន្លែ ផ្លែឈើ ពីក្រុងសួង ខេត្តត្បូងឃ្មុំ មកលក់នៅក្រុងបានលុង ខេត្តរតនគិរី។ បច្ចុប្បន្នរថយន្តបង្កគ្រោះចរាចរណ៌នេះនាំមករក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំតាអង ដើម្បីស្វែងរកម្ចាស់រថយន្តមក ដោះស្រាយតាមច្បាប់​ ឯសពជនរងគ្រោះប្រគល់ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណីជនជាតិគ្រឺង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្ត្រីជិះម៉ូតូម្នាក់ បានស្លាប់គួរឲ្យ​ អាណោចអាធ័ម ដោយ​សាររថ​យន្ត​ សាំយ៉ុងបុក នៅផ្លូវជាតិលេខ៣១

ស្ត្រីជិះម៉ូតូម្នាក់ បានស្លាប់គួរឲ្យ​ អាណោចអាធ័ម ដោយ​សាររថ​យន្ត​ សាំយ៉ុងបុក នៅផ្លូវជាតិលេខ៣១

ស្ត្រីជិះម៉ូតូម្នាក់ បានស្លាប់គួរឲ្យ​ អាណោចអាធ័ម ដោយ​សាររថ​យន្ត​ សាំយ៉ុងបុក នៅផ្លូវជាតិលេខ៣១

ស្ត្រីជិះម៉ូតូម្នាក់ បានស្លាប់គួរឲ្យ​ អាណោចអាធ័ម ដោយ​សាររថ​យន្ត​ សាំយ៉ុងបុក នៅផ្លូវជាតិលេខ៣១