ស្ពតពាណិជ្ជកម្មចិន រងការរិះគន់យ៉ាង ពេញទំហឹងពីមហាជន ដោយសារការរើសអើង ពណ៌សម្បុរ (មានវីដេអូ)

ចិន៖ កាលពីម្សិលមិញនេះ វីដេអូស្ពតពាណិជ្ជកម្មមួយ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញអ៊ិនធើណេត នាំគ្នាចែកចាយយ៉ាងពេញទឹកពេញដី និងទទួលរងការរិះគន់ យ៉ាងខ្លាំងពីអ្នកទស្សនា ទាក់ទិននឹងការរើសអើងពូជសាសន៍។

វីដេអូស្ពតពាណិជ្ជកម្មនេះ គឺស្ដីពីដុំសាប៊ូប្រើក្នុងម៉ាស៊ីនបោកគក់ខោអាវ ដែលនៅក្នុងវីដេអូនេះបានបង្ហាញពី នារីស្លៀកខោអាវបែបស៊ិចស៊ី បាននឹងកំពុងតែដាក់ខោអាវចូលទៅក្នុងម៉ាស៊ីន តែបែជាមានបុរសស្បែកខ្មៅម្នាក់ ប្រឡាក់ដោយថ្នាំលាបផ្ទះ ដើរចេញពីបន្ទប់ក្នុងលក្ខណៈសម្លឹងសម្លក់ និងញ៉ែនាង។ យ៉ាងណាមិញ នាងក៏ហៅបុរសស្បែកខ្មៅនេះមកជិត និងបញ្ចេញសកម្មភាព ហាក់ដូចជាចង់ថើប ប៉ុន្ដែភ្លាមៗ នាងបែរជាយកដុំសាប៊ូ មកញុកមាត់បុរសនេះទៅវិញ ហើយរុញចូលទៅក្នុងម៉ាស៊ីនបោកគក់ និងចុចឲ្យដំណើរការតែម្ដង។

ជាលទ្ធផល នៅពេលដែលម៉ាស៊ីនបោកគក់បានបញ្ចប់ដំណើរការ ខណៈដែលរូបនាងឈរនៅក្បែរនោះ រងចាំមើល បានធ្វើឲ្យនាងភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែបុរសស្បែកខ្មៅ បែរជាចេញមកជាបុរសស្បែកស និងមានមុខមាត់យ៉ាង ស្រស់សង្ហារ ធ្វើឲ្យរូបនាងត្រេកអរមិនស្ទើរនោះទេ។ 

យ៉ាងណាមិញ វីដេអូស្ពតពាណិជ្ជកម្មនេះដំបូងឡើង ត្រូវបានមហាជននៅក្នុងប្រទេសចិន នាំគ្នាសម្ដែងការហួសចិត្ដនេះគ្រប់ៗគ្នា និងនិយាយថា តើខាងអ្នកផ្នែកទីផ្សារនេះ មិនបានទទួលការអប់រំផ្នែកពូជសាសន៍ទេ? ខណៈដែលអ្នកផ្សេងទៀត បាននាំគ្នាជួយការពារពី ស្ពតពាណិជ្ជកម្មទៅវិញ។ ជាបន្ទាប់ទៀត វីដេអូមួយនេះ ក៏ត្រូវបានបណ្ដាញសារព័ត៌មានធំៗ ដូចជា ស៊ីអ៊ិនអ៊ិន បានចុះផ្សាយដូចគ្នា ដែលវីដេអូមួយនេះហាក់ដូចជា ទាក់ទាញការចាប់អារម្មណ៍ និងការងឿងឆ្ងល់ជាច្រើន ពីមនុស្សនៅជុំវិញពិភពលោក។

ចុះសម្រាប់ប្រិយមិត្ដវិញយល់យ៉ាងណាដែរ សម្រាប់ស្ពតផ្សាយពាណិជ្ជកម្មខាងលើនេះ?

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា ទាក់ទងនឹងវីដេអូស្ពតពាណិជ្ជកម្ម ដែលរើសអើងពណ៌សម្បុរនេះ ក៏ធ្លាប់បានកើតឡើងម្ដងមកហើយ កាលពីដើមឆ្នាំ២០១៦ នៅក្នុងប្រទេសថៃ ដែលបង្ហាញពី

បើក្រឡេកមើលវីដេអូស្ពតនេះ នោះប្រិយមិត្ដនឹងវត្ដមានតារាល្បីនាង Cris Horwang និងតួស្រីម្នាក់ទៀត បានចូលរួមសម្តែង ដែលនាង Cris Horwang បាននិយាយថា "អ្នកដឹងទេ? ទម្រាំតែខ្ញុំ ទទួលបានតំណែងដូចសព្វថ្ងៃនេះ មានការប្រកួតប្រជែងគ្នាខ្លាំងពិបាកណាស់។ ប្រសិនបើខ្ញុំឈប់ថែខ្លួនរបស់ខ្ញុំ គឺអ្វីគ្រប់យ៉ាង ដែលខ្ញុំខំចំណាយដើមទុន ដើម្បីឲ្យស្បែកសនោះ គឺវានឹងទៅបាត់"។ ក្នុងវីដេអូនោះដែរ ក៏បានបង្ហាញនារីម្នាក់ ដែលមានស្បែកស​ខ្លាំង នឹងអាចមកជំនួសតំណែងនាង Cris Horwang ប្រសិនបើនាងមិនរក្សាស្បែករបស់នាង ឲ្យនៅសទេនោះ។ មិនតែប៉ុណ្ណោះ ស្ពតពាណិជ្ជកម្មនោះ បានបញ្ចេញនូវពាក្យស្លោកមួយថា "ស្បែកសគឺឈ្នះ" ទៀតផង។

វីដេអូនោះ ត្រូវបានសាយភាយ ក្រោមរលករិះគន់យ៉ាងចាស់ដៃ ពីមនុស្សជាច្រើន ព្រោះពួកគេភាគច្រើនយល់ឃើញថា សាររបស់ស្ពតពាណិជ្ជកម្មនោះ ហាក់បីដូចជាមើលងាយប្រកាន់ជាតិសាសន៍ និងពណ៌សម្បុរពេក។

គួរបញ្ជាក់ផងដែរ ម៉ាកផលិតផល Seoul Secret មិនបានទទួលខុសត្រូវ លើការរិះគន់នោះទេ គឺមានតែ បិទ Comment នៅខាងក្រោមវីដេអូលើយូធូប ព្រោះថាទទួលបានមតិខឹងសម្បារ និងរិះគន់ច្រើន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្ពតពាណិជ្ជកម្មចិន រងការរិះគន់យ៉ាង ពេញទំហឹងពីមហាជន ដោយសារការរើសអើង ពណ៌សម្បុរ (មានវីដេអូ)

ស្ពតពាណិជ្ជកម្មចិន រងការរិះគន់យ៉ាង ពេញទំហឹងពីមហាជន ដោយសារការរើសអើង ពណ៌សម្បុរ (មានវីដេអូ)
រូបភាពថតចេញពី ស្ពតពាណិជ្ជកម្មថៃ