យប់​មិញ​ Everton ស៊ុត​ Sunderland គ្មាន​ប្រណី​សោះ​ម៉ង

​កាល​ពី​យប់​មិញ​ក្លឹប​ Everton ដែល​ជា​ម្ចាស់​ផ្ទះ​បាន​បើក​ការ​ស៊ុត​យ៉ាង​ចាស់​ដៃ​លើ​ក្រុម​ភ្ញៀវ​ Sunderland ។ ដែល​ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​ Everton បាន​យក​ឈ្នះ​ដោយ​លទ្ធផល​ ៦-២ លើ​ Sunderland ។

ដោយ​គ្រាប់​ទាំង​៦​របស់​ Everton ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Arouna Kone ចំនួន​៣​គ្រាប់​ម្នាក់​ឯង​គឺ​នៅ​នាទី​ (៣១​ , ៦២​ នឹង​៧៦​ ) ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Gerard Deulofeu នៅ​នាទី​១៩​ នឹង​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ​ Romelu Lukaku នៅ​នាទី​៦០​ ហើយ​មួយ​គ្រាប់​ទៀត​របស់​ Everton គឺ​ជា​ការ​ធ្វើ​ឲ្យ​ចូល​ខ្លួន​ឯង​របស់​ខ្សែ​ការពារ​ Sunderland នៅ​នាទី​៥៥​ ។ ទោះ​យ៉ាង​ក្លឹប​ Sunderland ក៏​អាច​រក​បាន​២​គ្រាប់​ផង​ដែរ​ដែល​ស៊ុត​ដោយ​កីឡាករ​ Jermain Defoe នៅ​នាទី​៤៥​ នឹង​កីឡាករ​ Steven Fletcher នៅ​នាទី​៥០​ ។

ក្រោយ​ជ័យជំនះ​នេះ​ធ្វើ​ឲ្យ​ Everton ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៩​ក្នុង​តារាង​ English Premier League ដោយ​១១​ប្រកួត​កន្លង​ទៅ​ឈ្នះ​៤​ស្មើ​៤​នឹង​ចាញ់​៣​មាន​១៦​ពិន្ទុ​ ។

អត្ថបទ ៖ វិចទ័រ