អ្នក​ណា​ថា​លុយ​មិន​អាច​ទិញ​ស្នេហា​បាន​ ? បុរស​ម្នាក់​យក​លុយ​មក​ធ្វើ​ជា​បាច់​ផ្កា​ដើម្បី​សុំ​មិត្ត​ស្រី​ខ្លួន​រៀប​ការ​, ហើយ​ចម្លើយ​របស់​នាង​គឺ​ …..

យើងធ្លាប់តែលឺលោក John Lennon ច្រៀងថា គាត់មិនខ្វល់ពីលុយពេកនោះទេ ពីព្រោះលុយមិនអាចទិញស្នេហាបាននោះទេ ។ តែមែនទែនទៅមកពីគាត់មិនព្យាយាមឲ្យអស់ពីលទ្ធភាព ដោយសារតែលុយក៏អាចជាមធ្យោបាយ១ធ្វើឲ្យក្មេងៗវ័យជំទង់អាចយកឈ្នះចិត្តមនុស្សស្រីដែលខ្លួនស្រលាញ់ផងដែរ ។

ជាក់ស្តែងបុរសម្នាក់នេះ ជាសិស្សនៅសាលា NanChang Teacher College បានលុតជង្គង់និងសុំមិត្តស្រីរបស់ខ្លួនរៀបការដោយមានបាច់ផ្កាធ្វើពីលុយចំនួនប្រហែលជា៧៥០ដុល្លារជូននាង ។ ហើយចម្លើយរបស់មិត្តស្រីរបស់គាត់ក៏តបមកវិញយ៉ាងសមស្របផងដែរ គឺថា យល់ព្រម ។

ដោយសារតែការសុំរៀបការដោយប្រើលុយនេះបានជោគជ័យ បានធ្វើឲ្យយើងនឹកដល់បុរសម្នាក់ដែលខំធ្វើរូបស្រីដែលខ្លួនស្រលាញ់ពីCubeបង្វិលដល់ទៅ៨៤០ដុំ តែបែជាត្រូវនាងបដិសេធទៅវិញ ។

មួយវិញទៀតក្នុងឆ្នាំ២០១៣ ការសុំរៀបការដោយប្រើបាច់លុយនេះក៏ធ្លាប់មានម្តងដែរនៅឯហាងផ្កាមួយកន្លែងនៃក្រុងXi’an ដែលកាលនោះ ពួកយើង(shanghailist)បានប្រាប់អ្នកថា ចូរកុំឲ្យរបស់បែបនេះដល់ដៃគូអ្នកអី ។ ប៉ុន្តែឥឡូវនេះបន្ទាប់ពីមានករណីសុំរៀបការដោយបាច់លុយខាងលើទាំង២នេះមក ពួកយើងមិនច្បាស់ទៀតនោះទេ ព្រោះអីប្រហែលជាលុយពិតជាមានឥទ្ធិពលជាងទឹកចិត្តស្មោះរបស់មនុស្សមែន ។

ប្រែសម្រួលដោយ ៖ Limbique
ប្រភព ៖


  • អ្នក​ណា​ថា​លុយ​មិន​អាច​ទិញ​ស្នេហា​បាន​ ? បុរស​ម្នាក់​យក​លុយ​មក​ធ្វើ​ជា​បាច់​ផ្កា​ដើម្បី​សុំ​មិត្ត​ស្រី​ខ្លួន​រៀប​ការ​, ហើយ​ចម្លើយ​របស់​នាង​គឺ​ …..已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:ជីវិតនិងសង្គម
Tags: