ប៊េនី យ៉ាំង អាច​ឈប់​ពី​សិល្បៈ​ ក៏​ព្រោះ​តែ​…

Videos


ស្រីស្អាត ប៊េនី យុំាង បានប្រកាសថា នាងផ្អាកពីអាជីពសិល្បៈហើយ ក្រោយពីទទួលសំពាធពីគូស្នេហ៍ ។ ថ្វីត្បិតតែ ប៊េនី យុំាង ប្រកាសផ្អាកពីអាជីពសិល្បៈក្តី តែប្រភពពត៌មានពីមិត្តភក្តិរួមអាជីពជាមួយនាងបានបង្ហើបប្រាប់ថា បេ៊នី យុំាង អាចននឹងឈប់ពីអាជីពសិល្បៈទាំងស្រុង ។

ស្រីស្អាត ប៊េនី យុំាង ពិតជាមានការសោកស្តាយខ្លាំងណាស់ ដែលនាងសម្រេចចិត្តផ្អាកពីអាជីពសម្តែង ពីព្រោះនាងស្រលាញ់អាជីពនេះខ្លាំងណាស់ ជាពិសេសនាងមានគម្រោងនឹងថតខ្សែភាពយន្តខ្នាតធំមួយក្នុងពេលឆាប់ៗខាងមុខនេះ ។ ប៊េនី យុំាង បានបញ្ជាក់ប្រាប់ថា គម្រោងថតភាពយន្តខ្នាតធំនោះ ប្រែជារលាយសូន្យហើយ ពីព្រោះនាងបានឆ្លើយបដិសេដទៅម្ចាស់ផលិតកម្មថា នាងមិនអាចទទួលថតរឿងនោះបានទេ ។

ប៊េនី យ៉ាំង អាច​ឈប់​ពី​សិល្បៈ​ ក៏​ព្រោះ​តែ​…

នៅពីក្រោយខ្នង ដែលធ្វើឲ្យ ប៊េនី យុំាង សម្រេចចិត្តផ្អាកពីអាជីពសម្តែង ដោយសារគូស្នេហ៍របស់នាង មិនចង់ឲ្យនាងប្រលូកនៅក្នុងវិស័យនេះទៀតទេ ពីព្រោះគេមិនចង់ឃើញបុរសណាប៉ះពាល់ ឬអោបថើបជាមួយ ប៊េនី យុំាង នោះទេ ។ ដើម្បីបំពេញបំណងម្ចាស់កំពូលស្នេហ៍ ប៊េនី យុំាង បានសម្រេចចិត្តផ្អាកអាជីពសិល្បៈទាំងសោកស្តាយ ។

ចំណែករឿងឈប់ពីអាជីពសិល្បៈទាំងស្រុងនោះ ប៊េនី យុំាង នៅពុំទាន់ឆ្លើយតបអ្វីនោះទេ ប៉ុន្តែកន្លងមក ប៊េនី យុំាង ធ្លាប់និយាយថា ពេលរៀបការរួចនាងនឹងបោះបង់អាជីពសិល្បៈចោលហើយ ៕
អាលីណា

ប៊េនី យ៉ាំង អាច​ឈប់​ពី​សិល្បៈ​ ក៏​ព្រោះ​តែ​…
ប៊េនី យ៉ាំង អាច​ឈប់​ពី​សិល្បៈ​ ក៏​ព្រោះ​តែ​…
ប៊េនី យ៉ាំង អាច​ឈប់​ពី​សិល្បៈ​ ក៏​ព្រោះ​តែ​…
ប៊េនី យ៉ាំង អាច​ឈប់​ពី​សិល្បៈ​ ក៏​ព្រោះ​តែ​…
ប៊េនី យ៉ាំង អាច​ឈប់​ពី​សិល្បៈ​ ក៏​ព្រោះ​តែ​…
ប៊េនី យ៉ាំង អាច​ឈប់​ពី​សិល្បៈ​ ក៏​ព្រោះ​តែ​…
ប៊េនី យ៉ាំង អាច​ឈប់​ពី​សិល្បៈ​ ក៏​ព្រោះ​តែ​…
ប៊េនី យ៉ាំង អាច​ឈប់​ពី​សិល្បៈ​ ក៏​ព្រោះ​តែ​…
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត