ពាណិជ្ជកម្ម​មួយ​របស់​ចិន​រង​ការ​រិះ​គន់​ខ្លាំង​ ថា​រើស​អើង​ពូជសាសន៍​

ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​ផលិតផល​​មួយ​របស់​ក្រុមហ៊ុន​ចិន​ កំពុង​រង​ការ​រិះ​គន់​ខ្លាំង​ពី​សំណាក់​អ្នក​ដែល​បាន​ទស្សនា​វីដេអូ​នេះ​ ដោយ​សារ​វា​បាន​បង្ហាញ​ពី​ការ​រើស​អើង​ពូជសាសន៍។

 

ពាណិជ្ជកម្ម​មួយ​របស់​ចិន​រង​ការ​រិះ​គន់​ខ្លាំង​ ថា​រើស​អើង​ពូជសាសន៍​

 

ក្នុង​វីដេអូ​ បាន​បង្ហាញ​អំពី​នារី​​ស្បែក​ ស​​ បោះ​បុរស​ស្បែក​ខ្មៅ​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​បោក​ខោអាវ​ដើម្បី​ឲ្យ​បុរស​នោះ​ប្រែ​ក្លាយ​ទៅ​ជា​មាន​ស្បែក​ ស ដូច​ខ្លួន​ដែរ ដែល​នេះ​ធ្វើ​ឲ្យ​ទស្សនិកជន​ជា​ច្រើន​បង្ហាញ​មតិ​រិះ​គន់។

 

 

​​​​
អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ Weibo មួយ​រូប​ បាន​បញ្ចេញ​មតិ​​ចំពោះ​វីដេអូ​ខាង​លើ​ថា​ ៖ “ព្រះ​អើយ! តើ​អ្នក​​ធ្វើ​ខាង​ ម៉ាឃីតធីង​ របស់​ចិន​មិន​​ដែល​ទទួល​ការ​អប់​រំ​អំពី​ ពូជ សាសន៍​ ទេ​ ឬ? ”។

 

អ្នក​ប្រើ​ប្រាស់​មួយ​រូប​ទៀត​ ក៏​បាន​បញ្ចេញ​មតិ​ឆ្លើយ​តប​ទៅ​ដល់​​អ្នក​ដែល​​បញ្ចេញ​មតិ​ការពារ​វីដេអូ​ខាង​លើ​ថា​៖ “បើ​អ្នក​មិន​យល់​ថា​ ហេតុ​អ្វី​វីដេអូ​​នេះ​បង្ហាញ​ពី​ការ​ប្រកាន់​ពូជ​សាសន៍​ អ៊ីចឹង​អ្នក​ជា​មនុស្ស​ប្រកាន់​ពូជ​សាសន៍​​ហើយ”៕

 

ចុច​អាន៖ រូង​​​​ល្អាង​​​​​​​​​សម្ងាត់​​​នៅ​ម៉ាឡេស៊ី​​ ​​​មាន​ឆ្អឹង​មនុស្ស​​​​អាយុ​ជាង​១ម៉ឺន​ឆ្នាំ​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Metro,CNN