បុរសម្នាក់ ប្រើតិចនិកសារភាពស្នេហ៍ដ៏អស្ចារ្យចំពោះមិត្តរួមថ្នាក់ ​

Videos


និស្សិតប្រុសម្នាក់នៅសាកលវិទ្យាល័យ Renmin ទីក្រុងប៉េកាំង បានរៀបគម្រោងសារភាពស្នេហ៍ដ៏រ៉ូមែនទិកមួយទៅមិត្តរួមថ្នាក់របស់គេ ។ គេបានបង្កើតរូបបេះដូងអមដោយពន្លឺភ្លើងទៀន ដោយពេលនោះរូបគេបានអង្គុយនៅកណ្តាលរូបបេះដូង រងចាំម្ចាស់បេះដូងគេដើរចេញមក ដោយមាននិស្សិតជាច្រើនទៀត រោមមើលរូបគេ ។

បុរសម្នាក់ ប្រើតិចនិកសារភាពស្នេហ៍ដ៏អស្ចារ្យចំពោះមិត្តរួមថ្នាក់ ​

រឿងហេតុបែបនេះ វាកើតឡើងស្ទើរតែជារៀងរាល់សប្តាហ៍ទៅហើយនៅប្រទេសចិន តែអ្វីដែលជាការភ្ញាក់ផ្អើលនោះ មនុស្សដែលនិស្សិតប្រុសរូបនេះចង់បញ្ជាក់ក្តីស្រឡាញ់នោះគឺជាមនុស្សប្រុសដូចគ្នា ។ រូបគេបានប្រាប់ទៅមនុស្សដែលគេស្រឡាញ់នោះថា «ខ្ញុំដើរសំដៅទៅអ្នកនាពេលនេះ មិនមែនចង់បបួលអ្នកមកលេងបាល់បោះទេ តែគឺដើម្បីថើបអ្នក» ហើយបន្ទាប់មកអ្នកទាំងពីរក៏បានថើបគ្នា រួចនិស្សិតដែលរោមគ្នាមើលក៏បានហ៊ោរអបអរសាទរពួកគេទាំងពីរ ។

បុរសម្នាក់ ប្រើតិចនិកសារភាពស្នេហ៍ដ៏អស្ចារ្យចំពោះមិត្តរួមថ្នាក់ ​

យ៉ាងណាក្តី ក្រោយមករូបថតជាច្រើនពីការបញ្ជាក់ក្តីស្រឡាញ់ពួកគេក៏បានបង្ហោះចូលប្រព័ន្ធបណ្តាញសង្គម ដែលវាបានក្លាយខ្លួនជាប្រធានបទយ៉ាងក្តៅគគុកដើម្បីជជែកវែកញែកគ្នា ដែលគេសង្កេតឃើញមានការរិះគន់ច្រើនជាងការគាំទ្រ ។ គួររំឭកដែរថា វាមិនមែនជាលើកទីមួយទេ ដែលរឿងប្រុសស្រឡាញ់ប្រុសកើតឡើងនោះក្នុងប្រទេសចិន តែការបង្ហាញជាសាធារណៈក៏បានក្លាយជាការពេញនិយម បន្ទាប់ពីសហរដ្ឋអាមេរិកបង្កើតច្បាប់អនុញ្ញាតអាចឲ្យប្រុស និង ប្រុសរៀបការជាមួយគ្នាបាន ៕ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)