OST Song ម៉ា ចន្ទ័បញ្ញា ថ្មី​ដាក់​ក្នុង​រឿង​ភាគ​ខ្នាត​ធំ​ខ្មែរ-កូរ៉េ

លោក ម៉ា ចន្ទ័បញ្ញា បាន​ថ្លែង​មក​កាន់​ Sabay ថា​បទ​ចម្រៀង OST Song (Original Sound Track) ​ថ្មី​របស់​ខ្លួន​នឹង​ត្រូវ​ដាក់​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ខ្នាត​ធំ​ថ្មី​របស់​ស្ថានីយ​ទូរទស្សន៍​ CTN ដែល​បាន​សហការ​ជាមួយ​​ស្ថានីយ​ទូរទស្សន៍​ KBS (កូរ៉េ) ដើម្បី​ផលិត​រឿង ​”នំប៉័ង​សុបិន​ស្នេហ៍” ឬ​ “Bread Love and Dreams”  សា​ជា​ថ្មី​ក្នុង​ទម្រង់​បែប​ខ្មែរ​។

 

OST Song ម៉ា ចន្ទ័បញ្ញា ថ្មី​ដាក់​ក្នុង​រឿង​ភាគ​ខ្នាត​ធំ​ខ្មែរ-កូរ៉េ

 

បទ​ចម្រៀង​ថ្មី​នោះ ​មាន​​ចំណង​ជើង​ថា “ម្ចាស់​គ្រង​សុបិន​ស្នេហ៍” បញ្ញា​ ប្រាប់​ថា តាម​ពិត​ទៅ​ បទ​ហ្នឹង​ជា​បទ​សម្រួល​ថ្មី​របស់​បទ​ Size S ដោយ​ប្ដូរ​ចំណង​ជើង​ និង​ប្ដូរ​ទំនុក​ច្រៀង​មួយ​ចំនួន​​ដើម្បី​ឲ្យ​ស៊ី​ទៅ​នឹង​សាច់​រឿង​ ជា​ពិសេស​ ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​អ្នក​គាំទ្រ​ដែល​គាត់​ចង់​ស្ដាប់​ Version ថ្មី​របស់​បទ​ Size S ហ្នឹង​ផង​ដែរ៕

 

 

តោះ…!!! ស្ដាប់​បទ​ “ម្ចាស់​គ្រង​សុបិន​ស្នេហ៍” ទាំង​អស់​គ្នា​ថា​ពីរោះ​ប៉ុណ្ណា៖

 

 

អត្ថបទ៖ SAMEDY​​​