ការ​លេង​ដ៏​ល្អ​របស់​កីឡាករ​រូប​នេះ​យប់​មិញ​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​អង់គ្លេសឈឺ​ក្បាល​ហើយ​​

កាលពីយប់មិញក្រុមជម្រើសជាតិអង់គ្លេសយកឈ្នះដោយលទ្ធផល២ទល់នឹង១លើក្រុមជម្រើសជាតិអូស្ត្រាលីដែលនោះជាការប្រកួតមិត្តភាពកម្ដៅសាច់ដុំមុនព្រឹត្តិការណ៍ Euro 2016 មកដល់ ។

ដោយឡែកក្នុង២គ្រាប់របស់អង់គ្លេសយប់មិញគឺ១គ្រាប់ជាការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធវ័យក្មេងដែលលេចធ្លោជាមួយក្លឹប Man Utd នៅរដូវកាល២០១៥/២០១៦នេះគឺកីឡាករ Marcus Rashford ដែលគេបានស៊ុតបញ្ចូលទីតាំងពីនាទី៣ក្នុងការប្រកួតនោះ ហើយក្រៅពីរកគ្រាប់បាល់ខ្សែប្រយុទ្ធវ័យក្មេងរូបនោះក៏បានបង្ហាញទម្រង់យ៉ាងល្អផងដែរ ។ សូមបញ្ជាក់ថានេះគឺជាការបង្ហាញខ្លួនឲ្យជម្រើសជាតិជាលើកដំបូងរបស់ខ្សែប្រយុទ្ធរូបនេះប៉ុននោះ ។

ដោយសារការបង្ហាញសមត្ថភាពដ៏ល្អរបស់គេយប់មិញបានធ្វើឲ្យគ្រូបង្វឹករបស់ជម្រើសជាតិអង់គ្លេសមានគឺ Roy Hodgson មានការរារែកចិត្តតើគួរដាក់គេចូលក្នុងជម្រើស២៣នាក់ចុងក្រោយដើម្បីប្រកួត Euro 2016 ឬយ៉ាងណានៅឡើយខណៈគាត់មានពេលពិចារណាដល់ថ្ងៃអង្គារសប្ដាហ៍ក្រោយ ។

គួររំលឹកថាកាលពីលោក Hodgson បញ្ចេញបញ្ជីឈ្មោះកីឡាករបណ្ដោះអាសន្នចំនួន២៦នាក់ មានមតិជាច្រើនមិនសូវពេញចិត្តក្នុងដាក់ Rashford អោយស្ថិតក្នុងជម្រើស២៣ដើម្បីប្រកួត Euro 2016 ទេព្រោះតែពួកគេយល់ថា Rashford នៅក្មេងខ្ចី ខ្វះខាតបទពិសោធន៍ផងដែរ ។

សូមអញ្ជើញទស្សនាសមត្ថភាពនៃការលេងរបស់គេកាលពីយប់មិញ ៖

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • ការ​លេង​ដ៏​ល្អ​របស់​កីឡាករ​រូប​នេះ​យប់​មិញ​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​អង់គ្លេសឈឺ​ក្បាល​ហើយ​​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:វីដេអូ
Tags: