ផ្លូវលេខ ២៨៧ ក្នុងខណ្ឌ​ទួលគោក ត្រូវបានស្ថាបនា​ឡើងវិញ ដើម្បី​សម្រួល​ចរាចរ​

ផ្លូវលេខ ២៨៧ ក្នុងខណ្ឌ​ទួលគោក ត្រូវបានស្ថាបនា​ឡើងវិញ ដើម្បី​សម្រួល​ចរាចរ​

​ភ្នំពេញ ​៖ នៅ​រសៀល​ថ្ងៃទី​២៧​ ខែ​ឧសភា ឆ្នាំ២០១៦ ​អាជ្ញាធរ​ខណ្ឌទួលគោក​បាន​បន្តសកម្មភាព ​ក្នុង​ការ​ជួសជុល​ផ្លូវ​ខូចខាត​ឡើងវិញ តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មានការ​ណែនាំ​ពី​លោក ប៉ា សុជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​។​

កំណាត់​ផ្លូវ​ដែល​ត្រូវ​ជួសជុល​ឡើងវិញ​នេះ គឺ​ផ្លូវ​លេខ​២៨៧ ​ដោយ​ឆ្លងកាត់​សង្កាត់​ចំនួន​២​គឺ ​សង្កាត់​បឹង​កក់​ទី​១ និង​សង្កាត់​បឹង​កក់​ទី​២ ​ខណ្ឌទួលគោក​។​

មន្ត្រី​សាលា​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​លេខ​២៨៧ ​ដែល​ត្រូវធ្វើ​ការ​ជួសជុល​ឡើងវិញ​នេះ ជា​ផ្លូវ​ដែល​មាន​លក្ខណៈ​ខូចខាត​ខ្លាំង ហើយ​ចំពោះ​ការស្ថាបនា គឺ​ចាប់ពី​រសៀល​ថ្ងៃទី​២៧​ ខែ​ឧ​សភា​នេះ​តទៅ យើង​ចាប់ផ្តើម​ឈូស​ឆាយ​ធ្វើ​គ្រឹះ​ខាងក្រោម ដោយ​ប្រើប្រាស់​ពេលវេលា​មួយ​សប្ដា​ហ៍ បន្ទប់​មក​យើង​បន្ត​អ៊ុត​កៅស៊ូ​ AC ​តែម្តង​។​

មន្ត្រី​រូប​នេះ​បន្ត​ថា កំណាត់​ផ្លូវ​២៨៧​នឹង​ស្ថាបនា​ឡើងវិញ​ ​ដោយ​ចែកចេញជា​២​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ ចាប់ផ្តើម​ស្ថាបនា​ពី​ផ្លូវ​លេខ​៥៥៦ ​ដល់​ផ្លូវ​លេខ​៥៦២​ មាន​ប្រវែង​២៣៣​ម៉ែត្រ​ និង​មាន​ទទឹង​៨​ម៉ែត្រ​កន្លះ​ និង​ដំណាក់កាល​ទី​២ ​ចាប់ពី​ផ្លូវ​៦១០​ ដល់​ផ្លូវ​៥៦៤​ មាន​ប្រវែង​១៦០​ម៉ែត្រ​ និង​មាន​ទទឹង​៨​ម៉ែត្រ​។​

លោក ​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​ធ្លាប់​មាន​ប្រសាសន៍​ឲ្យ​ដឹង​ហើយ​ថា ការ​ជួសជុល​ និ​ង​ស្ថាបនា​ផ្លូវ​ជាច្រើន​ខ្សែ​នៅក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក​ ដែល​បាន​និង​កំពុង​ធ្វើ​សកម្មភាព​នា​ពេល​នេះ គឺ​ប្រើប្រាស់​ថវិកា​គម្រោង​មូលនិធិ​ខណ្ឌ​ឆ្នាំ​២០១៦ ដោយ​ទទួល​ការស្ថាបនា​ និង​ជួសជុល ​ដោយ​ក្រុមហ៊ុន លីន សុគន្ធា។​

លោក​ ឯក ឃុន​ដឿ​ន បាន​បន្ត​ថា ការ​ជួសជុល​កំណាត់​ផ្លូវ​ជាច្រើន​ខ្សែ​នេះ​ ធ្វើឡើង​ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ និង​មានការ​ណែនាំ​ពី​លោក ប៉ា សុជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ ទើប​សាលា​ខ​ណ្ឌ​ទួលគោក​ចុះ​ធ្វើការ​ជួសជុល​ផ្លូវ​ ដែល​ខូចខាត​ក្នុង​មូលដ្ឋាន​ជា​បន្តបន្ទាប់​តែម្តង ដើម្បី​សម្រួល​ចរា​ចរ​ជូន​ប្រជាពលរដ្ឋ​៕