រត់​ម៉ូតូឌុប​ មិនសូវកាក់កប ​បែកគំនិត​ឆក់​ខ្សែ ក ជាប់ខ្នោះបានសម្រេច

រត់​ម៉ូតូឌុប​ មិនសូវកាក់កប ​បែកគំនិត​ឆក់​ខ្សែ ក ជាប់ខ្នោះបានសម្រេច



ភ្នំពេញ ៖ មុខរបរ​រត់​ម៉ូតូឌុបប្រហែល​មិនសូវ​កាក់កប ​បែរ​ជា​បែកគំនិត​ធ្វើជា​ចោរឆក់​លើកដំបូង​ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន​ភ្លាម ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​ឡើង​ទ្រម​ខ្លួន​ តែ​សំណាងល្អ​បាន​ប៉ូលិស​ល្បាត​ ទៅ​ជួយ​អន្តរាគមន៍​ទាន់​ កុំអី​ប្រហែលជា​មិន​រួចខ្លួន​ឡើយ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧​និង​៣០​នាទី​យប់​ថ្ងៃទី ២៧​ខែឧសភា​ ឆ្នាំ​២០១៦​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​កែង ផ្លូវ​១៧៤​ ស្ថិត​ក្នុង​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ តាំង តារា ភេទ​ប្រុស​អាយុ ៤០​ឆ្នាំ មុខ​របរ​រត់​ម៉ូតូឌុប​ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ ស្ថិត​ក្នុង​ភូមិ​២ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ ជិះ​ម៉ូតូម៉ាក ហុងដា​ឌ្រីម​សង់ ១២៥​ពណ៌​ខ្មៅ ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1E-6171។

ដោយ​យោង​តាម​សំដី​សារភាព​ របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ រូបគេ​ចេញ​ពីផ្ទះ​នៅ​វេលា​ម៉ោង​៦​ល្ងាច ដើម្បី​រត់​ម៉ូតូឌុប​ដូច​សព្វដង ដោយ​ជិះ​ឆ្វែល​ដើរ​រក​ម៉ូយ​មួយ​ជុំ រហូតដល់​ម៉ោង​៧​យប់ ពេល​ដែល​រូបគេ​ជិះ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក៏​ប្រទះឃើញ​ជនរងគ្រោះ​៣​នាក់​ម្តាយ​ និង​កូន​ជិះ​ម៉ូតូ​កង់​បី​ស្រប​ទិស​គ្នា។ ដោយ​ឃើញ​ឱកាស​ល្អ​ទើប​រូបគេ​ជិះ​មក​អែប​ខាងស្តាំ​ដៃ​ម៉ូតូ​កង់​បី ហើយ​ធ្វើ​សកម្មភាព​ឆក់​ យក​ខ្សែក​ជនរងគ្រោះបានសម្រេច តែ​សំណាង​អាក្រក់​ពេល​ដែល​ឆក់​បាន​នោះ​ បម្រុង​ជិះ​ម៉ូតូ​គេច បែរជា​ទាក់​ដៃចង្កូត​ជាមួយ​កង់​បី​ ដួល​នៅ​កន្លែង​នោះ​ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​វាយ​ឡើង​ទ្រោម​ខ្លួន​តែម្តង។

សមត្ថកិច្ច​បាន​ឲ្យដឹង​ផង​ដែរ​ថា ពេល​ដែល​កម្លាំង​លោក​កំពុង​ជិះ​ល្បាត ក៏​ស្រាប់តែ​ឃើញ​មនុស្ស​ចោមរោម ​វាយ​ទៅលើ​បុរស​ម្នាក់ នោះ​ ដោយ​ឃើញ​ដូចនេះ​កម្លាំង​ក៏បាន​ចូល​ទៅ​សួរនាំ ទើប​ដឹង​ថា​​ជា​ចោរឆក់។ រួច​សមត្ថកិច្ច​ក៏​នាំ​ខ្លួន​ជនសង្ស័យ​ មក​ធ្វើការ​សាកសួរនៅ​ប៉ុស្តិ៍​ ដើម្បី​កសាង​សំណុំរឿងបញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន ​ខណ្ឌ​ដូនពេញចាត់ការ​តាម​នីតិវិធី​៕

រត់​ម៉ូតូឌុប​ មិនសូវកាក់កប ​បែកគំនិត​ឆក់​ខ្សែ ក ជាប់ខ្នោះបានសម្រេច

រត់​ម៉ូតូឌុប​ មិនសូវកាក់កប ​បែកគំនិត​ឆក់​ខ្សែ ក ជាប់ខ្នោះបានសម្រេច