​ខឹង​សុំ​លុយ​ ១៥,០០០​រៀល​មិនបាន​ ស្ទាវ​មួយ​ក្រុម ព្រួត​វាយបុរសម្នាក់ ​បែក​ក្បាល​ ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ

​ខឹង​សុំ​លុយ​ ១៥,០០០​រៀល​មិនបាន​ ស្ទាវ​មួយ​ក្រុម ព្រួត​វាយបុរសម្នាក់ ​បែក​ក្បាល​ ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ



ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​ពេល​កំពុង​បណ្ដើរ​ម៉ូតូ​សុខៗ​ ដោយ​ស្ថាន​ភាព​ស្រវឹង​បន្តិចបន្តួច​ផង​នោះ​ ស្រាប់​តែ​មាន​មាន​ស្ទាវ​មួយ​ក្រុម​ មាន​បក្ខពួក​ប្រហែល​ពី​៤​ទៅ​៥​នាក់​ ដើរមក​ជិត​ហើយ​សុំ​លុយ​ពី​ជន​រងគ្រោះ ​១៥,០០០​រៀល តែ​បុរសរងគ្រោះ​មិន​ព្រម​ឲ្យ​ដោយសារ​គ្មាន​លុយ​ ក៏​ត្រូវ​ស្ទាវ​មួយ​ក្រុម​នោះ​ នាំគ្នា​ព្រួត​វាយ​បែក​ក្បាល​ហូរ​ឈាម​កក្លាក់ ​និង​តាម​ដេញ​ធាក់​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​ថែមទៀត​។​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៥០​នាទី​យប់​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​អូរ​ដឹ​ម ក​ប់​ស្រូវ​ កែវ​ផ្លូវ​ជាតិ​លេខ​៤ មុខ​ស្ថានីយ​ប្រេង​តេ​លា​ ស្ថិត​ក្នុង ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ​។

ជនរងគ្រោះ​មានឈ្មោះ លី នឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​មុខរបរ​កម្មករ​លីសែង​ នៅ​ក្រុមហ៊ុន​ផែ​ស្ងួត ​តេង ​ឡាយ ស្នាក់នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ និង មាន​ស្រុកកំណើត​ស្រុក​មោង​ឬ​ស្សី ខេត្ត​បាត់ដំបង។

បើ​តាម​ជនរងគ្រោះ​បាន​និយាយ​ទាំង​ខ្លួន​ស្រវឹង ​និង​របួសបាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ រូប​គាត់​ក្រោយពី​ធ្វើការ​ងារ​ចប់​បាន​ជួបជុំគ្នា ហើយ​បាន​នាំគ្នា​ផឹក​ស្រា​ស ​ស្រា​ថ្នាំ​បន្តិចបន្តួច​ ដែល​មាន​គ្នា​ពី​៥​ទៅ​៦​នាក់​ ដោយ​ផឹក​នៅ​ក្នុង​កន្លែងធ្វើការ។

បន្ទាប់​មក​គាត់​បាន​ចេញ​មក​មុនគេ​ ព្រោះ​ស្រវឹង​ហើយ​ខ្លាច​ទៅផ្ទះ​អត់​រួច ដោយ​គាត់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុយ​ហ្សុ​យ​គី វីវ៉ា ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1W-7438 លុះ​ជិះ​ជិត​មកដល់​កន្លែង​កើតហេតុ ម៉ូតូ​របស់​គាត់​បាន​រលត់ អត់​ឆេះ ហើយ​គាត់​បាន​​បណ្ដើរ​ម៉ូតូ​ទាំង​ស្រវឹង​ទ្រេតទ្រោត ​ខណៈ​កំពុង​បណ្ដើរ​ម៉ូតូ​សុខៗ ក៏​មាន​លេច​មុខ​ពួក​ស្ទាវ​មួយ​ក្រុម​ មាន​គ្នា​៤​ទៅ​៥​នាក់​មក​ជិត ​ហើយ​និយាយ​ជាមួយ​គាត់​ និង​បាន​សុំ​លុយ​គាត់​ ១៥,០០០​រៀល តែ​គាត់​ប្រាប់​ថា ​គ្មាន​លុយ​ទេ​។

ប្រភព​បន្ដ​ថា ​ពេលនោះ​ដោយ​និយាយ​គ្នា​ទៅវិញទៅមក​ ទាំង​ខ្លួន​ស្រវឹង​មិន​ដឹង​និយាយ​អ្វីខ្លះ​ផង ទើប​ធ្វើ​ឲ្យ​ជន​មួយក្រុម​នោះ ព្រួត​គ្នា​វាយ​គាត់ រហូត​បែក​ក្បាល​ហូរ​ឈាម​ស្រោច​មុខ ធ្វើ​ឲ្យ​គាត់​ភ័យ​រត់ចោល​ម៉ូតូ តែ​ក្រុម​ជន​ដៃដល់​នោះ​បាន​ដេញ​តាម​ពីក្រោយ ​និង​ថែមទាំង​ធាក់​គាត់​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​ទៀត​ផង បន្ទាប់មក​ក្រុម​ជន​បង្ក​ បាន​នាំគ្នា​រត់​បាត់ស្រមោល​តែម្ដង​។

​ក្រោយពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ ឲ្យ​មក​ជួយ​អន្តរាគមន៍ បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន បាន​ទៅដល់​និង​បាន​សួរនាំ តែ​ដោយ​ឃើញ​ជនរងគ្រោះ​រង​បួស​ធ្ងន់ បាន​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​ទៅ​ព្យាបាល តែ​គាត់​មិន​ព្រម​ឡើង​រថយន្ត​ទេ ព្រោះ​គ្មាន​លុយ​ព្យាបាល បន្ទាប់​មក​គាត់​ក៏បាន​បណ្ដើរ​ម៉ូតូ​ទាំង​ខ្លួន​របួស​ហូរឈាម ពេញ​ខ្លួន​ទៅផ្ទះ​ដោយ​ខ្លួនឯង ដោយ​ប្រាប់​សមត្ថកិច្ច​ថា ចាំ​ថ្ងៃក្រោយ​ចាំ​មក​ដាក់​ពាក្យ​បណ្តឹង​ក៏មិនទាន់​ហួសពេល​ទេ​៕

​ខឹង​សុំ​លុយ​ ១៥,០០០​រៀល​មិនបាន​ ស្ទាវ​មួយ​ក្រុម ព្រួត​វាយបុរសម្នាក់ ​បែក​ក្បាល​ ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ

​ខឹង​សុំ​លុយ​ ១៥,០០០​រៀល​មិនបាន​ ស្ទាវ​មួយ​ក្រុម ព្រួត​វាយបុរសម្នាក់ ​បែក​ក្បាល​ ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ