សម្ពោធ​មណ្ឌល​សុខភាព ដាក់​ជូន​ឲ្យ​ប្រជាពលរដ្ឋ​ នៅ​​ជនបទ​ដាច់ស្រយាល

សម្ពោធ​មណ្ឌល​សុខភាព ដាក់​ជូន​ឲ្យ​ប្រជាពលរដ្ឋ​ នៅ​​ជនបទ​ដាច់ស្រយាល



សៀមរាប ៖ ក្រោម​កិច្ច​សហប្រតិបត្តិការ​អង្គការ Plan អន្តរជាតិ​(​កម្ពុជា​) មន្ទីរ​សុខាភិបាល​ខេត្ត សហ​គមន៍​មូលដ្ឋាន​ជាមួយនឹង​ការឧបត្ថម្ភ​របស់​អាជ្ញាធរ​ខេត្ត GyeongGi (​ឃ្យុ​ង​ជី​) នៃ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​អង្គការ Plan អន្តរជាតិ​កូរ៉េ មណ្ឌល​សុខភាព ដូន​សុខ ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦។

មណ្ឌល​សុខភាព ​”ដូនសុខ” ស្ថិត​នៅ​ក្នុង​ចង្កោម​ភូមិ​ចំនួន​៧ នៅ​ឆ្ងាយ​ពី​បណ្ដា​ភូមិ​ដទៃ​ទៀត​ របស់​ឃុំ​ស្លែង​ស្ពាន នៃ​ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប។ បើ​តាម​ពិត​ទៅ​ចង្កោម​ភូមិ​ទាំង​៧​នេះ គឺជា​អតីត​ឃុំ​ដូន​សុខ ក្នុង​សម័យ​សង្គម​រាស្ត្រ បានជា​អ្នកស្រុក​នៅ​ជាប់​ទម្លាប់​ហៅ​តំបន់​នេះ​ថា តំបន់​ដូន​សុខ ។ បើ​ទោះជា​យ៉ាងណា លោក ម៉ក់ សំភា អភិបាលស្រុក​ស្រីស្នំ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ស្រុក បាន​ដាក់​សំណើរទៅ​ក្រសួងមហាផ្ទៃ​រួចហើយ ដើម្បី​បំបែក​តំបន់​ដូន​សុខ ចេញពី​ឃុំ​ស្លែង​ស្ពាន បង្កើត​ឡើងវិញ ឃុំ​ដូន​សុខ ដូច​កាលពី​សម័យ​សង្គម​រាស្ត្រនិយម។

នៅ​ក្នុង​ឱកាស បើក​សម្ពោធ​មណ្ឌល​សុខភាព ដូន​សុខ នេះ​ផង​ដែរ បើ​តាម​រយៈ​នៃ​ការ​តាំង​បង្ហាញពិព័រណ៍​រូបថត ស្តី​អំពី​ដំណើរការ​នៃ​ការសាង​សង់​នោះ គឺ​គេ​អាច​យល់​បាន​ថា មណ្ឌល​សុខភាព​ដូន​សុខ គឺ​ត្រូវ​បាន​រំដោះ​ចេញពី​ចំការ​មីន និង​មានការ​ចូលរួម​ដោយ​ប្រជា​សហគមន៍​ដូន​សុខ​ផងដែរ ។

លោក ម៉ក់ សំភា អភិបាលស្រុក​ស្រីស្នំ បាន​បង្ហើប​ដោយ​ដឹង​ថា ៖ កាលពី​មិន​ទាន់​មាន​មណ្ឌល​សុខភាព​ដូន​សុខ ប្រជាពលរដ្ឋ​ដែល​ស្ថិត​ក្នុង​សហគមន៍​ដាច់ស្រយាល​មួយ​នេះ ត្រូវ​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​ប្រមាណ​ជាង ​២០​គ​.​ម ដើម្បី​នាំ​អ្នក​ជំងឺ​ទៅកាន់​មណ្ឌល​សុខភាព​ស្លែង​ស្ពាន។ មធ្យោបាយ​ដឹកជញ្ជូន​អ្នក​ជំងឺ​ វា​គឺជា​បញ្ហា​ប្រឈម​ធំ​បំផុត បើ​ទោះជា​មាន​ផ្លូវ​ដី​គ្រួស​ក្រហម​ត​ភ្ជាប់​ក៏ដោយ។ ស្ត្រី​មាន​ផ្ទៃពោះ មិន​មានឱកាស​ទៅ​ពិនិត្យ​ផ្ទៃពោះ​នោះ​ឡើយ ពួកគាត់​ភាគច្រើន​ក៏​ត្រូវ​បាន​សម្រាលកូន ដោយ​ឆ្មប​បូរាណ ពុំបាន​ឆ្លងកាត់​ការរៀនសូត្រ​វិជ្ជាជីវៈ​ត្រឹមត្រូវ​នោះ​ទេ។

លោកស្រី សាស្ត្រាចារ្យ តាន់ វួ​ច​ឆេង អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល មានប្រសាសន៍ថា​៖ ពិតជា​ត្រូវ​បាន​ផ្លែង​អំណរគុណ​ចំពោះ​អង្គការ Plan អន្តរជាតិ​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ ដែល​បាន​រួមគ្នា​ជួយ​លើកស្ទួយ​វិស័យ​សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​សហគមន៍​ជនបទ ។ លោកស្រី​បញ្ជាក់​ថា ៖ នេះ​គឺជា​ដំណើរ​ឆ្ពោះ​ទៅ​រក​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ឆ្ពោះ​ទៅ​រក​ការ​ផ្តល់​សេវា​សុខាភិបាល​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​សមធម៌ ។ មណ្ឌល​សុខភាព គឺជា​កត្តា​ចម្បង ដែល​នាំមក​នូវ​ការ​ជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ អ​ត្រ​មរណៈ​នៃ​មាតា​និង​ទារ​កជា​មួយ​នឹង​ថែទាំ​សុខភាព ព្យាបាល​ជំងឺ​ជូន​ប្រជា​សហគមន៍​ទៀត​ផង​។ គួរ​បញ្ជាក់​ដែរ​ថា ក្នុង​ពិធី​សម្ពោធ​នេះ មាន​វត្តមាន លោក សង់ រី​ហា អភិបាលរង​ខេត្តសៀមរាប ជា​អធិបតី​ផងដែរ ៕
សម្ពោធ​មណ្ឌល​សុខភាព ដាក់​ជូន​ឲ្យ​ប្រជាពលរដ្ឋ​ នៅ​​ជនបទ​ដាច់ស្រយាល

សម្ពោធ​មណ្ឌល​សុខភាព ដាក់​ជូន​ឲ្យ​ប្រជាពលរដ្ឋ​ នៅ​​ជនបទ​ដាច់ស្រយាល

សម្ពោធ​មណ្ឌល​សុខភាព ដាក់​ជូន​ឲ្យ​ប្រជាពលរដ្ឋ​ នៅ​​ជនបទ​ដាច់ស្រយាល

សម្ពោធ​មណ្ឌល​សុខភាព ដាក់​ជូន​ឲ្យ​ប្រជាពលរដ្ឋ​ នៅ​​ជនបទ​ដាច់ស្រយាល

សម្ពោធ​មណ្ឌល​សុខភាព ដាក់​ជូន​ឲ្យ​ប្រជាពលរដ្ឋ​ នៅ​​ជនបទ​ដាច់ស្រយាល