ខុនដូ D’Seaview ទទួល​បាន​ភាព​ទាក់​ទាញ និង​ការ​កោត​សរសើរ​

ការ​សាងសង់​អគារ D’Seaview ជាង​ប៉ុន្មាន​ខែ​មក​នេះ​ បាន​ដំណើរ​ការ​ទៅ​យ៉ាង​លឿន​ទៅ​តាម​គម្រោង ព្រោះ​សន្ទុះ​នៃ​ចំណាប់​អារម្មណ៍​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​បាន​មាន​ការ​កើន​ឡើង។ តាម​របាយការណ៍​សារព័ត៌មាន​បាន​បង្ហាញ​នូវ​អត្ថប្រយោជន៍​នៃ​ការ​រស់នៅ​ដែល​មាន​ភាព​ទាក់ទាញ​ ការ​ប្រកួត​ប្រជែង​តម្លៃ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​គម្រោង​អភិវឌ្ឍន៍ D’Seaview នេះ​សាង​សង់​ដោយ​ក្រុម​ហ៊ុន​សិង្ហបុរី​ដែល​មាន​ប្រវត្តិ និង​បទពិសោធន៍​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​សំណង់ ហើយ​គម្រោង​នេះ​នឹង​ក្លាយ​ជា​ការ​វិនិយោគ​ដ៏​ទាក់​ទាញ​។

 

ខុនដូ D’Seaview ទទួល​បាន​ភាព​ទាក់​ទាញ និង​ការ​កោត​សរសើរ​

 

អ្នកស្រី បួ ច័ន្ធូ ដែល​ទើប​តែ​ត្រលប់​មក​ពី​អាមេរិក បន្ទាប់​ពី​រស់​នៅ​ទី​នោះ​អស់​ជា​ច្រើន​ឆ្នាំ បាន​ សម្រេច​ចិត្ត​ទិញ​ខុនដូ D’Seaview បន្ទាប់ពី​អ្នកស្រី​ទទួល​បាន​ការ​ណែនាំ​ពី​មិត្តភ័ក្ដិ​ និង​សហគមន៍​ ជំនួញ។

 

អ្នកស្រី​​ថា៖ “វា​គឺ​ជា​រឿង​ដ៏​ល្អ​បំផុត​ដែល​ខ្ញុំ​មាន​ឱកាស​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​បែរ​មុខ​ទៅ​មាត់​សមុទ្រ​ និង​អាច​រីករាយ​ជាមួយ​នឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​សមុទ្រ។ លើស​ពី​នេះ ខ្ញុំ​ចូល​ចិត្ត​ការ​រចនា​ខុនដូ​នេះ ហើយ​ទីធ្លា និង​សេវាកម្ម​ផ្សេងៗ​មាន​នៅ​ក្នុង​ D’Seaview តែ​ម្ដង”។
D’Seaview ត្រូវ​បាន​សាងសង់​នៅ​លើ​ផ្ទៃដី​ ៩៨១៨ ម៉ែត្រ​ការ៉េ​ មាន​ខុនដូ​សរុប​ចំនួន​ ៧៣៧ និង​កន្លែង​ធ្វើ​ពាណិជ្ជកម្ម​ ៧០ កន្លែង​ដែល​ស័ក្ដិសម​សម្រាប់​ជំនួញ​ ដូចជា សណ្ឋាគារ ហាង មណ្ឌល​សុខភាព ហាង​កែ​សម្ផស្ស ក្លឹប​ហាត់​ប្រាណ ការិយាល័យ​ពាណិជ្ជកម្ម និង​ជំនួញ​ជាច្រើន​ទៀត​។

 

អ្នកស្រី​ ចន្ធូ បន្ថែម​ថា៖ “បរិក្ខារ និង​សេវាកម្ម​ដែល​នឹង​មាន​នៅ D’Seaview ដូចជា ភោជនីយដ្ឋាន​ ផ្សារ​ទំនើប និង​មណ្ឌល​សុខភាព។ វា​មាន​ភាព​ទាក់ទាញ​ណាស់ គ្រប់​យ៉ាង​ដែល​ខ្លួន​ខ្ញុំ​ផ្ទាល់​ និង​គ្រួសារ​ត្រូវ​ការ គឺ​មាន​រួម​បញ្ចូល​នៅ​កន្លែង​តែ​មួយ​ប្រកប​ដោយ​ផាសុកភាព​ និង​ទំនុក​ចិត្ត។ គ្រួសារ​ខ្ញុំ​ចូល​ចិត្ត​គំនិត និង​ការ​រៀបចំ​បែប​នេះ​ណាស់ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ទិញ​ខុនដូ​នៅ​ទីនោះ”។

 

ខុនដូ D’Seaview ទទួល​បាន​ភាព​ទាក់​ទាញ និង​ការ​កោត​សរសើរ​

អ្នកស្រី បួ ច័ន្ធូ ជា​អតិថិជន​មក​ពី​អាមេរិក

 

លោក ថៃ ដារឹទ្ធ ជា​អ្នក​ជំនួញ​ម្នាក់ បាន​និយាយ​ថា៖ “ខ្ញុំ​ទិញ​ខុនដូ​មួយ​នៅ D’Seaview ព្រោះ​ វា​ជា​គម្រោង​ខុនដូ​ដែល​ធំ និង​ទំនើប​តែ​មួយ​នៅ​ខេត្ត​ព្រះសីហនុ។ អ្វី​ដែល​ទាក់​ទាញ​ខ្ញុំ​ទៀត​នោះ​ គឺ​វា​នៅ​ជិត​សណ្ឋាគារ​សុខា និង​ឆ្នេរ​សមុទ្រ​ដែល​ជា​កន្លែង​ដែល​មាន​អ្វីៗ​គ្រប់​យ៉ាង។ វា​ជា​ការ​ល្អ​ដែល​ ទិញ​ខុនដូ​ស្នាក់​នៅ​ផ្ទាល់​ខ្លួន ឬ​សម្រាប់​វិនិយោគ​នៅ​ពេល​ក្រោយ ហើយ​តម្លៃ​ក៏​សមរម្យ”។

អតិថិជន​ដែល​ចាប់​អារម្មណ៍​ចង់​ស្វែង​យល់​ពី D’Seaview អាច​ទៅ​កាន់​ការិយាល័យ​នៅ​អគារ​កាណា​ឌីយ៉ា​ភ្នំពេញ ឬ​នៅ​ខេត្ត​ព្រះសីហនុ ឬ​ទូរសព្ទ​មក​កាន់ 023 985 828 / 097 768 9090 ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ www.mycamhomes.com ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​