កម្តៅ​ថយចុះ​៖​ក្រសួង​អប់រំ​ណែនាំ​ឲ្យ​អនុវត្តន៍​ម៉ោង​ចូលរៀន និង​ចេញពី​រៀន​ធម្មតា​វិញ​ និពន្ធដោយ : ថ្មីៗ       28-05-2016, 10:54 am         121

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377កម្តៅ​ថយចុះ​៖​ក្រសួង​អប់រំ​ណែនាំ​ឲ្យ​អនុវត្តន៍​ម៉ោង​ចូលរៀន និង​ចេញពី​រៀន​ធម្មតា​វិញ​​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​ឲ្យ​គ្រឹះស្ថានសិក្សា​សាធារណៈ ឲ្យ​ត្រឡប់មក​អនុវត្តតាម​ពេល​ម៉ោង​ជាធម្មតា​វិញ គឺ​ពេលព្រឹក​ចូលរៀន​នៅ​ម៉ោង​៧​ដល់​ម៉ោង​១១​ព្រឹក និង​ពេល​រសៀល​ពី​ម៉ោង​១ ដល់​ម៉ោង​៥​ល្ងាច​។​

​ការណែនាំ​របស់​ក្រសួង​អប់រំ​ពី​ម៉ោង​សិក្សា​ជាថ្មី​នេះ គឺ​ក្រោយពី​អាកាសធាតុ​បាន​ផ្លាស់ប្តូរ​មកជា​ប្រក្រតី​វិញ និង​ដើម្បី​អនុវត្តន៍​កម្មវិធីសិក្សា ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ស្របតាម​ពេល​ម៉ោង​នៃ​ប្រតិទិន​សិក្សា ក្នុង​ឆ្នាំ​សិក្សា​២០១៥-២០១៦ ។

​ជាមួយគ្នា​នោះ ក្រសួង​ក៏បាន​ជំរុញ​ឲ្យ​ប្រធាន​មន្ទីរ ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ​ដល់​គ្រប់​គ្រឹះស្ថានសាធារណៈ និង​ចាត់តាំង​អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព ចាប់ពី​ថ្ងៃ​ចន្ទ ទី​៣០ ខែឧសភា ឆ្នាំ​២០១៦​តទៅ​។​

​សូម​រំលឹកថា កាលពី​ចុងខែ​មេសា​កន្លងទៅ ក្រសួង​អប់រំ បាន​ណែនាំ​សាលា​ទាំងអស់ អនុវត្តន៍​ពេលវេលា​រៀន និង​បង្រៀន​ថ្មី សម្រាប់​រយៈពេល​ដែលមាន​អាកាសធាតុ​ក្តៅ​ខ្លាំង ដើម្បី​បង្ការ​ទប់ស្កាត់ ហានិភ័យ និង​ជំងឺ​ផ្សេងៗ ដែល​អាច​កើតឡើង​ចំពោះ​សិស្ស​។ ម៉ោង​ពេលដែល ក្រសួង​កំណត់​ថ្មី​នោះ គឺ​ពេលព្រឹក​សិស្ស​ត្រូវ​ចូលរៀន​នៅ​ម៉ោង​៧​ព្រឹក ដល់​ម៉ោង​១០​កន្លះ និង​ពេល​រសៀល​ចូលរៀន​ម៉ោង​១​កន្លះ ដល់​ម៉ោង​៥​ល្ងាច​៕