​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បញ្ជាក់ថា ពលរដ្ឋ​ថ្លៃថ្នូរ សង្គម​ថ្លៃថ្នូរ​

​នៅ​ថ្ងៃ​ម្សិលមិញ​នេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង បាន​បញ្ជាក់ថា រដ្ឋ​ត្រូវ​ដើរតួនាទី​ក្នុង​ការផ្តល់​ភាពងាយស្រួល ហើយ​សេវាសាធារណៈ​ដើម្បី​បម្រើ​ពលរដ្ឋ​។ មន្ត្រីរាជការ របស់​រដ្ឋ និង​ពលរដ្ឋ គឺជា​សមាជិក​នៃ​សង្គម​។ ដូច្នេះ​ចំណុច​ចាប់ផ្ដើម គឺ​ការអប់រំ​ពលរដ្ឋ​ឲ្យ​ទៅជា​ពលរដ្ឋ​ថ្លៃថ្នូរ ហើយ​នេះ​ជាការ​បំពេញ​កាតព្វកិច្ច នោះ​យើង​នឹងមាន​សង្គម​ថ្លៃថ្នូរ ដោយ​ធ្វើតាម រយៈ​ការអប់រំ ហើយ​កំណែទម្រង់​វិស័យ​អប់រំ​ចាប់​មាន​ជា​វិជ្ជមាន ដែល​ត្រូវធ្វើ​លើ​ផ្នែក​ទាំង​៥​ចំណុច​ក្នុងនោះ​រួមមាន​៖ ១-​គ្រូ ទី​២-​សិស្ស ទី​៣-​កម្មវិធីសិក្សា ទី​៤-​សង្គម និង​ទី​៥-​មធ្យោបាយ​។​

​ក្នុងស្ថានភាព​សង្គម​ក​ម្ពុ​ជា​បច្ចុប្បន្ន លោក យែ​ម បុញ្ញ​ប្ញ​ទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា តើ​ពលរដ្ឋ​ទទួលបាន​សមរម្យ​ហើយ ឬ​នៅ​ពី​សេវាសាធារណៈ សេវា​ព័ត៌មាន សេវា​សង្គម សេវា​អប់រំ សេវា​សុខភាព​? ដើម្បី​រស់នៅ​ឲ្យ​សមសួន​ជាម​នុស្ស​ថ្លៃថ្នូរ ត្រូវមាន​៖ ទី​១-​សម្លៀកបំពាក់​-​ចំណីអាហារ ទី​២-​ផ្ទះសម្បែង ទី​៣-​ថ្នាំសង្កូវ ទី​៤-​ការអប់រំ​-​សិក្សា​រៀនសូត្រ ទី​៥-​ការងារ​-​ចិញ្ចឹមជីវិត​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បន្ថែមថា លើសពីនោះ​ទៅទៀត ត្រូវ​មានគុណ​តម្លៃ សីលធម៌ សុជីវធម៌ គុណធម៌ សន្តិភាព ចំពោះ​មនុស្ស​ទូទៅ​នៅក្នុង​សង្គម ទាំងនេះ​គឺ ក្នុង​វិស័យ​សង្គមកិច្ច វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា រដ្ឋ​ប្រមូល​ពន្ធ​ពី​ពលរដ្ឋ ថវិការដ្ឋ​ត្រូវ​ចំណាយ​ដើម្បី​បម្រើ​ពលរដ្ឋ​វិញ ដោយ​រៀបចំ​សង្គម​ឲ្យ​ការរស់នៅ​របស់​ពលរ​ដ្ឋ​ក្នុងសង្គម​មាន សន្តិសុខ សុភមង្គល អនាម័យ សីលធម៌ យុត្តិធម៌ និង​ការទទួលបាន​ពី​ការអភិវឌ្ឍ​ដោយ​សមធម៌​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​សង្កត់ធ្ងន់ថា ការទទួលបាន​ព័ត៌មាន​ពិត មិន​បកស្រាយ​បំភ្លៃ​បំផ្លើស ដែល​នាំទៅរក​ការគិត​ជា​អវិជ្ជមាន ទាំងនេះ​ដើម្បី​ប្រែក្លាយជា​ពលរដ្ឋ​ថ្លៃថ្នូរ​ម្នាក់​នៅក្នុង​សង្គម​ថ្លៃថ្នូរ​៕

13312851_1136011093129021_4715828331578776507_n