សុ​ផា លីន​ដា និង នៅ ស៊ី​នឿន មិន​ហ៊ាន​ដឹក​ដៃ​គ្នា​ចូលក្នុង​​ពិធី​ខួបកំណើត​របស់ ម៉ា​ដូ​ណា

Videos


យប់ម៉ិញនេះ មានតារាប្រុសស្រីជាច្រើនគូ ដែលត្រូវជាគូស្នេហ៍និងគ្នា បានចូលរួមក្នុងពិធីខួបកំណើតរបស់ ម៉ាដូណា ដោយឡែកសម្រាប់គូស្នេហ៍ សុផា លីនដា និង នៅ ស៊ីនឿន វិញបែរជាខុសគេ ថ្វីត្បីតែអ្នកទាំងពីរ បានមករួមគ្នាក្តី ប៉ុន្តែអ្នកទាំងពីរបែរជាមិនហ៊ានបណ្តើរគ្នាចូលរួមក្នុងកម្មវិធីនោះទៅវិញ ។ គ្រាន់តែ សុផា លីនដា ដើរចូលទៅដល់ក្នុងហាងភ្លាម មិត្តភក្តិជាច្រើនសួរនាំថា ម៉េចមិនឃើញដៃគូ នៅ ស៊ីនឿន មកជាមួយ ? សុផា លីនដា មិនបាននិយាយអ្វីច្រើននោះទេ បានត្រឹមតែសើចញឹមៗ និងថតរូបជាមួយមិត្តភក្តិធ្វើមិនដឹង ។

សុ​ផា លីន​ដា និង នៅ ស៊ី​នឿន មិន​ហ៊ាន​ដឹក​ដៃ​គ្នា​ចូលក្នុង​​ពិធី​ខួបកំណើត​របស់ ម៉ា​ដូ​ណា


មួយសន្ទុះក្រោយមកទើបឃើញ នៅ ស៊ីនឿន ដើរចូលមកកម្មវិធីនេះដែរ ។ តាមពិត សុផា លីនដា និង នៅ ស៊ីនឿន បានជិះរថយន្តមកជាមួយគ្នា គ្រាន់តែ អ្នកទាំងពីរពុំព្រមចូលមកជាមួយគ្នាប៉ុណ្ណោះ រហូតធ្វើឲ្យ អ្នកនៅជុំវិញខ្លួនគិតថា សុផា លីនដា និង នៅ ស៊ីនឿន គឺឈ្លោះគ្នា ។ នេះមិនមែនជាលើកទីមួយទេ ដែល សុផា លីនដា និង នៅ ស៊ីនឿន មកកម្មវិធីរួមគ្នា ហើយដើរផ្សេងគ្នា អ្នកទាំងពីរហាក់បីដូចជាខ្លាចគេថតរូប ។ ចំណងស្នេហ៍ សុផា លីនដា និង នៅ ស៊ីនឿន ត្រូវបានមិត្តភក្តិសិល្បៈដឹងគ្រប់គ្នា តែអ្នកទាំងពីរនៅតែព្យាយាមលាក់បាំងមិនចង់ឲ្យទស្សនិកជនបានដឹងលឺឡើយ អ្នកទាំងពីរតែងតែចំណាយពេលវេលាជាមួយ គ្នារាល់ពេលទំនេរ ៕ អាលីណា

សុ​ផា លីន​ដា និង នៅ ស៊ី​នឿន មិន​ហ៊ាន​ដឹក​ដៃ​គ្នា​ចូលក្នុង​​ពិធី​ខួបកំណើត​របស់ ម៉ា​ដូ​ណា
សុ​ផា លីន​ដា និង នៅ ស៊ី​នឿន មិន​ហ៊ាន​ដឹក​ដៃ​គ្នា​ចូលក្នុង​​ពិធី​ខួបកំណើត​របស់ ម៉ា​ដូ​ណា
សុ​ផា លីន​ដា និង នៅ ស៊ី​នឿន មិន​ហ៊ាន​ដឹក​ដៃ​គ្នា​ចូលក្នុង​​ពិធី​ខួបកំណើត​របស់ ម៉ា​ដូ​ណា
សុ​ផា លីន​ដា និង នៅ ស៊ី​នឿន មិន​ហ៊ាន​ដឹក​ដៃ​គ្នា​ចូលក្នុង​​ពិធី​ខួបកំណើត​របស់ ម៉ា​ដូ​ណា
សុ​ផា លីន​ដា និង នៅ ស៊ី​នឿន មិន​ហ៊ាន​ដឹក​ដៃ​គ្នា​ចូលក្នុង​​ពិធី​ខួបកំណើត​របស់ ម៉ា​ដូ​ណា
សុ​ផា លីន​ដា និង នៅ ស៊ី​នឿន មិន​ហ៊ាន​ដឹក​ដៃ​គ្នា​ចូលក្នុង​​ពិធី​ខួបកំណើត​របស់ ម៉ា​ដូ​ណា
សុ​ផា លីន​ដា និង នៅ ស៊ី​នឿន មិន​ហ៊ាន​ដឹក​ដៃ​គ្នា​ចូលក្នុង​​ពិធី​ខួបកំណើត​របស់ ម៉ា​ដូ​ណា
សុ​ផា លីន​ដា និង នៅ ស៊ី​នឿន មិន​ហ៊ាន​ដឹក​ដៃ​គ្នា​ចូលក្នុង​​ពិធី​ខួបកំណើត​របស់ ម៉ា​ដូ​ណា
សុ​ផា លីន​ដា និង នៅ ស៊ី​នឿន មិន​ហ៊ាន​ដឹក​ដៃ​គ្នា​ចូលក្នុង​​ពិធី​ខួបកំណើត​របស់ ម៉ា​ដូ​ណា
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត