កម្ពុជា កំពុង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី ចាប់ពី​ថ្ងៃទី ២៦ ខែឧសភា​ដល់​ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៦

កម្ពុជា កំពុង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី ចាប់ពី​ថ្ងៃទី ២៦ ខែឧសភា​ដល់​ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៦



ភ្នំពេញ ៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ព្យាករ​អាកាសធាតុ ប្រចាំ​សប្ដាហ៍​នេះ ព្រះរាជាណា​ចក្រ​កម្ពុជា កំពុង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី។ យោង​តាម​សេចក្តីជូនដំណឹង របស់​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​ចុះ​ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ​២០១៦ បាន​បញ្ជាក់ថា បន្ទាប់ពី​បានធ្វើការ​ព្យាករ​អាកាសធាតុ​រួចមក បាន​បង្ហាញ​ថា ក្នុង​សប្តាហ៍​នេះដែរ ចាប់ពី​ថ្ងៃទី ២៦ ខែឧសភា រហូតដល់​ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៦​នេះ កម្ពុជា កំពុង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី ដែល​នៅ​តំបន់​ខ្ពង់រាប​អាច បង្ក​ឲ្យ​មាន​ទឹកភ្លៀង​ធ្លាក់​ពី មធ្យម​ទៅ​ច្រើន និង​នៅ​តំបន់​វាលទំនាប នឹងមាន​ភ្លៀង ធ្លា​ក់រាយ ប៉ាយ​ពី​តិច​ទៅ​ច្រើន​ផងដែរ​។ ចំណែក​ឯ​នៅ​តំបន់​មាត់ សមុទ្រ​នឹង​មាន​ភ្លៀង​ធ្លាក់​ជាប់​បន្ត​ពី បង្គួរ​ទៅ​ច្រើន​។

គួរ​បញ្ជាក់​ថា ចាប់ពី​ថ្ងៃទី ២៦ ខែឧសភា រហូតដល់​ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៦​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ភ្លៀង និង​ខ្យល់ ខ្លាំង​នៅ​តំបន់ឆ្នេរ និង​នៅលើ​ផ្ទៃសមុទ្រ ជាពិសេស​នៅពេល​មេឃ​ភ្លៀង​ខ្លាំង រលក​សមុទ្រ​អាចមាន​កម្ពស់​ចាប់ពី ១,០០​ម​-២,៥០​ម​៕

កម្ពុជា កំពុង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី ចាប់ពី​ថ្ងៃទី ២៦ ខែឧសភា​ដល់​ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៦