នាវាចម្បាំង​កងទ័ព​ជើង​ថៃ ​ចាក​ចេញពី​កំពង់ផែ​អន្តរជាតិ ​ខេត្ត​ព្រះសីហនុ​ហើយ ​នៅ​ព្រឹក​ថ្ងៃទី​២៨​ឧសភា​

នាវាចម្បាំង​កងទ័ព​ជើង​ថៃ ​ចាក​ចេញពី​កំពង់ផែ​អន្តរជាតិ ​ខេត្ត​ព្រះសីហនុ​ហើយ ​នៅ​ព្រឹក​ថ្ងៃទី​២៨​ឧសភា​



​ព្រះសីហនុ​ ៖ បន្ទាប់​ពី​ចូល​ចត​ និង​បាន​បំពេញ​ទស្សនកិច្ច​ផ្លាស់ប្ដូរ​បទពិសោធន៍​ រវាង​កងទ័ព​ជើង​ទឹក​ថៃ និង​កម្ពុជា​ ក្នុង​គោលបំណង​បង្កើន​ការ​រឹតចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ រយៈពេល​៥​ថ្ងៃ ប្រកបដោយ​ផ្លែផ្កា​រួចមក នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦ នាវាចម្បាំង​កង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃ​មួយ​គ្រឿង​ មាន ឈ្មោះ H,T,M,S, NARATHIWAT (OPV_512)​ ដែល​មាន​នាវិក​សរុប​ចំនួន ១១៦​នាក់ បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ដែនសមុទ្រ​កម្ពុជា ប្រកបដោយ​ជោគជ័យ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា នាវាចម្បាំង​កងទ័ពជើងទឹក​ប្រទេស​ថៃ​មួយ​គ្រឿង ​បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​​ឧសភា ​ចំនួន​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៤​ ដល់​ថ្ងៃទី​២៨​ ខែ​ឧស​ភា ឆ្នាំ២០១៦ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ​ដើម្បី​រឹតចំណង​សាមគ្គីភាព​ និង​ផ្លាស់ប្ដូរ​បទពិសោធន៍​រវា​ង​កងទ័ពជើងទឹក​កម្ពុជា ​និង​កងទ័ពជើងទឹក​ថៃ​។ ​នាវាចម្បាំង​កងទ័ពជើងទឹក​ថៃ​នេះ​ មានឈ្មោះ​ H.T.​M.S Narathiwat​ មាន​បណ្តោយ​៩៤​ម៉ែត្រ​.៨ ទទឹង​១១​ម៉ែត្រ​.៨ ជម្រៅ​ទឹក​៣​ម៉ែត្រ​.៥ និង​ទម្ងន់​ផ្ទុក​១៤៤​០​តោន ផ្ទុក​កង​ម៉ា​រី​ន​ចំនួន​១១៦​នាក់ ដឹកនាំ​ដោយ លោក​ឧត្ដមនាវី​ទោ Bunpot Kerdpoo មេបញ្ជាការ​រង​កងទ័ព​ជើង​ទឹក​តំបន់​១​ភូមិន្ទ​ថៃ ​និង​ជា​ប្រធាន​បេសកកម្ម​ថៃ​។

​ក្នុង​ឱកាស​ចូល​សំចត​របស់​នាវាចម្បាំង​កងទ័ពជើងទឹក​ថៃ​ក្នុង​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​ ដែ​ល​គេ​ឃើញ​មាន​វត្តមាន​របស់​មន្ត្រី​ជាន់​កងទ័ពជើងទឹក​កម្ពុជា ​លោក​ឧត្ដមនាវី​ទោ រស់ វាសនា មេ​បញ្ជាការ​រង​កងទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម​ បាន​ដឹកនាំ​ប្រតិភូ​ជាច្រើន​នាក់​ ទៅ​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​ និង​ស្និទ្ធស្នាល​។​

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ចំនួន​៥​ថ្ងៃ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា គណៈ​ប្រតិភូ​កងទ័ព​ជើង​ទឹក​ថៃ បា​ន​ចូល​ជួប​សម្ដែង​ការគួរសម​ជាមួយ​អភិបាលខេត្ត​ព្រះសីហនុ ទស្សនកិច្ច​នៅ​មូលដ្ឋាន​សមុទ្រ​រាម កា​រ​ប្រកួត​កីឡាបាល់ទាត់ បាល់ទះ​មិត្តភាព​រវាង​កងទ័ព​ជើង​ទឹក ​ទាំង២នៅ​មូលដ្ឋាន​សមុទ្រ​រាម និង​ចូ​ល​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ជា​ច្រើន​រូប​ទៀត និង​ដំណើរ​ទស្សនា​នៅ​ប្រាសាទ​អង្គរ ខេត្តសៀមរាប​ផង​ដែរ៕

នាវាចម្បាំង​កងទ័ព​ជើង​ថៃ ​ចាក​ចេញពី​កំពង់ផែ​អន្តរជាតិ ​ខេត្ត​ព្រះសីហនុ​ហើយ ​នៅ​ព្រឹក​ថ្ងៃទី​២៨​ឧសភា​

នាវាចម្បាំង​កងទ័ព​ជើង​ថៃ ​ចាក​ចេញពី​កំពង់ផែ​អន្តរជាតិ ​ខេត្ត​ព្រះសីហនុ​ហើយ ​នៅ​ព្រឹក​ថ្ងៃទី​២៨​ឧសភា​