សង្ឃ​កំហូច​ ចាប់រំលោភដូនជី​បានសម្រេច​ ៣ ​ដង​​ ក្នុង​រយៈពេល​តែ​៣​ម៉ោង​

Videos


កងកម្លាំងនគរបាលស្រុកសំរោង ខេត្តតាកែវ សហការជាមួយ មន្ទីរធម្មការ និង គណ: កម្មការវត្តប្រាង្គអណ្តែត ហៅវត្តរំលេច បានចុះទៅឃាត់ខ្លួន និង ចាប់ផ្សឹកព្រះសង្ឃមួយអង្គ ក្រោយពីបានប្រព្រឹត្តខុសវិន័យសង្ឃ ដោយបានចាប់រំលោភដូនជីម្នាក់ដែលមកបួសលាបំណន់នៅក្នុងវត្ត រហូតសម្រេចបាន ៣ ដងត្រឹមរយ:ពេលប្រមាណ៣ម៉ោងប៉ុណ្ណោះ ។

ការឃាត់ខ្លួន និង ចាប់ផ្សឹកព្រះសង្ឃល្មោភកាមរូបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៦ នេះ ស្ថិតនៅវត្តរំលេច ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះដែលព្រះសង្ឃ បានចាប់រំលោភនាងតាំងពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៦ មកម្ល៉េះ ។

សង្ឃ​កំហូច​ ចាប់រំលោភដូនជី​បានសម្រេច​ ៣ ​ដង​​ ក្នុង​រយៈពេល​តែ​៣​ម៉ោង​

ដូនជីដែលជាស្ត្រីរងគ្រោះនោះបាននិយាយថា មូលហេតុដែលគាត់ទើបតែប្តឹងសមត្ថកិច្ច ក៏ព្រោះតែខ្លាចការគំរាមសម្លាប់ចោលពីព្រះសង្ឃអង្គនេះ ក្រោយពេលចាប់រំលោភបានហើយនោះ ។

នគរបាលមូលដ្ឋានស្រុកសំរោង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខៀវ សុផល អាយុ ៣៧ ឆ្នាំ រស់នៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ហើយទើបបួសជាសង្ឃបាន ៥ ខែប៉ុណ្ណោះ ។ ដោយឡែកដូនជីដែលជានារីមកបួសលាបំណន់ និង ជាជនរងគ្រោះ មានឈ្មោះ ន ស ភ អាយុ ២១ ឆ្នាំរស់នៅឃុំបឹងត្រាញ់ខាងជើង ហើយបានទៅបួសលាបំណន់ នៅក្នុងវត្តរំលេចនេះ។

មន្ត្រីនគរបាលបានបញ្ជាក់ថា នៅយប់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០១៦ កន្លងទៅ ជនរង គ្រោះបានលេបថ្នាំឲ្យបាត់រមាស់ ស្រាប់តែមានអាការ:ធីងធោង មិនស្រួលខ្លួន ពេលនោះក៏ ចូលទៅដេក ស្រាប់តែនៅវេលាម៉ោងប្រមាណ ៨ និង ៣០ នាទីយប់ ជនសង្ស័យជាសង្ឃបានចូលទៅចាប់រំលោភនាង ចំនួន ៣ ដង រហូតដល់ម៉ោងជាង ១១ យប់ថ្ងៃដដែល ។

សង្ឃ​កំហូច​ ចាប់រំលោភដូនជី​បានសម្រេច​ ៣ ​ដង​​ ក្នុង​រយៈពេល​តែ​៣​ម៉ោង​

ក្រោយពីចាប់រំលោភរួចហើយ ស្រាប់តែព្រះសង្ឃអង្គនេះបានគំរាមសម្លាប់នារីរងគ្រោះចោល បើហ៊ានប្រាប់ឲ្យនរណាដឹង ទើបនាងចេះតែលាក់ទៅ ប៉ុន្តែដោយទ្រាំមិនបានចំពោះទង្វើដ៏ថោកទាបនេះ នាងក៏ទម្លាយប្រាប់ក្រុមគ្រួសារ រហូតដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ចុះមកឃាត់ និង ចាប់ផ្សឹកសង្ឃអង្គនោះតែម្តង ។

បច្ចុប្បន្ន អន្ទិតដែលអតីតជាសង្ឃបរាជិករូបនេះ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕

                                                                                សុថាត់