យ៉ាន ម៉ា​រ៉ា​តុង​៖ រត់​ចំងាយ​ខ្លី ឬ​រត់​ចំងាយ​ឆ្ងាយ​? និពន្ធដោយ : នាយយ៉ាន       28-05-2016, 11:39 am         178

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 012 900 132 - 010 299 377យ៉ាន ម៉ា​រ៉ា​តុង​៖ រត់​ចំងាយ​ខ្លី ឬ​រត់​ចំងាយ​ឆ្ងាយ​?​ពាក្យ​ណែនាំ​លេខ​៤
​កីឡាករ​ខ្លះ​ចូលចិត្ត​ហាត់​រៀងរាល់ថ្ងៃ ប៉ុន្តែ​រត់​តែមួយ​ភ្លែត​ទេ​។ កីឡាករ​ខ្លះ​ចូលចិត្ត​ហាត់​រៀងរាល់ថ្ងៃ​ចុង​សប្ដាហ៍ ក៏ប៉ុន្តែ​យ៉ាងតិច​មួយ​ពីរ​ម៉ោង​។ ច្បាស់​ហើយ​យើង​ដឹង​ទាំងអស់គ្នា​ថា ការហ្វឹកហាត់​វា​ល្អ​សំរាប់​សុខភាព ប៉ុន្តែ​តើ​គួរ​រត់​កីឡា​បន្តិច​ញឹកញាប់ ឬ​យូរៗ​ម្ដង​រត់​កីឡា​ខ្លាំង​?

សូមស្ដាប់សំឡេង៖

​កីឡាអត្តពលកម្ម​មាន​វិញ្ញាសា លោត ចោល ដើរ និង​រត់​។ អត្ត​ព​លិ​ករ​ត់​មាន​ពីរ​ប្រភេទ : រត់​ល្បឿន និង​រត់​ចំងាយ​។ យើង​ប្ដេជ្ញាចិត្ត​ទៅលើ​ចំងាយ (​ហៅ​ហ្វុ​ង​)​។ ចាប់ពី ៨០០​មែ​៉​ត្រ ទៅដល់​ក្រោម ៥​គីឡូម៉ែត្រ គឺជា​ចំងាយ​ខ្លី ឬ​មធ្យម : ពាក់កណ្ដាល​ហ្វុ​ង​។​

​ក្រោម ១០​គីឡូ​មែត្រ អាច​រត់ប្រណាំង​ក្នុង​ស្តា​ត លើ​រង្វង់​។ អំពី​ផ្លូវ បើសិនជា​រត់​លើ​រង្វង់ ឬ​លើ​ផ្លូវគោក ជាធម្មតា​មាន​ចំងាយ​ត្រឹម ៨០០​មែ​៉​ត្រ ១.៥០០​ម៉ែត្រ ៥.០០០​មែ​៉​ត្រ ១០.០០០​ម៉ែត្រ ២១.១០០​ម៉ែត្រ (​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​) ឬ​៤២.២០០​ម៉ែត្រ (​ម៉ា​រ៉ា​តុង​)​។ ផ្ទុយទៅវិញ​ប្រសិនបើ​រត់​លើផ្លូវ​ដី (​ក្រុស​) អាចមាន​ចំងាយ​មិន​ទៀងត្រង់ ខុស​ស្តង់ដារ​។​
យ៉ាន ម៉ា​រ៉ា​តុង​៖ រត់​ចំងាយ​ខ្លី  ឬ​រត់​ចំងាយ​ឆ្ងាយ​? និពន្ធដោយ : នាយយ៉ាន       28-05-2016,  11:39 am         178

​រត់​លើ​ផ្លូវដី​លើសពី​ប្រមាណ ១២​គីឡូម៉ែត្រ គេ​ហៅថា ទ្រែ​ល​។ លើសពី​ចំងាយ​ម៉ា​រ៉ា​តុង (​អ៊ុ​ល​ត្រា​ម៉ា​រ៉ា​តុង​) បើសិនជា​មិនសូវ​រត់​លើផ្លូវ​គោក រត់​លើដី​វិញ និង​ឧស្សាហ៍​មាន​ទួល គេ​ហៅថា អ៊ុ​ល​ត្រា​ទ្រែ​ល ដូច​ការប្រកួត ដែល​គេ​រៀបចំ​រៀងរាល់​ខែមករា​នៅ​អង្គរ : ៣២​គីឡូម៉ែត្រ (​ទ្រែ​ល​) ៦៤ និង​១២៨​គីឡូម៉ែត្រ (​អ៊ុ​ល​ត្រា​ទ្រែ​ល​)​។​

​មាន​រត់​ចំងាយ ១​មុខ​ទៀត​អស្ចារ្យ​ជាងនេះទៅទៀត ដែល​គេ​ហៅថា រែ​ត : គឺជា​ការប្រកួត​តាម​ជំហាន​រយៈពេល​ច្រើន​ថ្ងៃ (១​ថ្ងៃ ១​ជំហាន​)​។ ពិតជា​ពិបាក​មែន​ពិ​ព្រោះ​ត្រូវ​ស្ពាយ​ទឹក និង​ឥ​វ៉ាន់​ខ្លួនឯង​ទៀត​! ឧទាហរណ៍​នៅ​ប្រទេស​កម្ពុជា រៀងរាល់ខែ​វិច្ឆិកា : Global limit ២២០​គីឡូម៉ែត្រ រយៈពេល ៦​ថ្ងៃ​។​
យ៉ាន ម៉ា​រ៉ា​តុង​៖ រត់​ចំងាយ​ខ្លី  ឬ​រត់​ចំងាយ​ឆ្ងាយ​? និពន្ធដោយ : នាយយ៉ាន       28-05-2016,  11:39 am         178

​មាន​របៀប​រត់​ចំងាយ ១​មុខ​ទៀត ដែល​ប្លែក​ខុសគេ​គឺ​រត់​ឧបសគ្គ : លើ​រង្វង់ (៣​គីឡូម៉ែត្រ ស្ទី​ប​) ឬ​ក្រៅ​ស្ដា​ត (​ស្ប៉ា​ត​)​។ ការប្រណាំង​នោះ​ត្រូវ​ការរត់ លោត ជាន់ទឹក វៀរ ឡើងជនដើរ ឬ​ជញ្ជាំង​។ ល​។ គ្រប់​រស់ជាតិ​!

​ដូច្នេះហើយ​មាន​របៀប​រត់​ចំងាយ​ច្រើនណាស់​! ចំងាយ​មួយ បើ​រត់លឿន ឬ​យឺត ប្រើ​ថាមពល ដែល​វាស់​ជា​ចំនួន​កាឡូរី ដូចគ្នា​។ គ្រាន់តែ​ឧទាហរណ៍​ប្រសិនបើ​សាច់ដុំ​យើង​ដុត​បាន ១០០០​កាឡូរី​រយៈពេល ១​ម៉ោង​យើង​នឿយហត់​ជាង​ដុត ១០០០​កាឡូរី​ក្នុង​រយៈពេល ២​ម៉ោង​ពិ​ព្រោះ​ត្រូវបាន​ប្រើ​កំលាំង​ដូចគ្នា​ក្នុង​រយៈពេល​ខ្លី​ជាង លឿន​ជាង​។ ហេតុនេះ​ខ្ញុំ​ដំបូន្មាន​អោយ​ហាត់ប្រាណ​រយៈពេល​តា​មល​ទ្ធិ​ភាព តែ​ក្នុង​ពេលវេលា​នោះ​បន្តិច​ម្ដងៗ​គួរ​ខិតខំ​រត់លឿន​ទៅៗ (​រហូតដល់​អាយុ​ប្រហែល ៤០​ឆ្នាំ​)​។ ទោះជា​យ៉ាងណាក៏ដោយ​សូមបញ្ជាក់ថា​តាម​ធម្មតា​ត្រូវ​ទុក​ល្បឿន​លឿន​សំរាប់​ចំងាយ​ខ្លី និង​ល្បឿន​យឺត​សំរាប់​ចំងាយ​ឆ្នា​យ​។​

​លើក​ក្រោយ : លំ​ហាត់​ទាញ​សរសៃ​