Barcelona ទទួល​បាន​ជ័យជំនះ​ស្រប​ពេល​ Real Madrid បាន​ត្រឹម​ស្មើ​ប៉ុនោះ​

ក្នុង​ការ​ប្រកួត​សប្ដាហ៍​ដំបូង​នៃ​ក្របខ័ណ្ឌ​ La Liga កាល​ពី​យប់​មិញ​ក្លឹប​ Barcelona បាន​យក​ឈ្នះ​​ដោយ​លទ្ធផល​១ទល់​នឹង​០​លើ​ក្លឹប​ Athletic Bilbao ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​នៅ​នាទី​៣១​ក្លឹប​ Barcelona មាន​ឱកាស​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ក្រោយ​ពី​ខ្សែ​ការពារ​របស់​ Athetic Bilbao ធ្វើ​ឲ្យ​មាន​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់​ តែ​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ​មែន​ទែន​ដែល​កីឡាករ​ Lionel Messi ស៊ុត​បាល់​មួយ​គ្រាប់​នោះ​មិន​បាន​សម្រេច​ដោយ​មាន​ការ​សង្គ្រោះ​ពី​អ្នក​ចាំ​ទី​ដ៏​ល្អ​របស់​ Athletic Bilbao តែ​ទោះ​យ៉ាង​ណា​រហូត​ដល់​នាទី​ទី​៥៤​កីឡាករ​ Luis Suarez បាន​ស៊ុត​បញ្ចូល​ទី​ឲ្យ​ Barcelona បាន​សម្រេច​ដែល​នោះ​ជា​គ្រាប់​ជ័យជំនះ​តែ​ម្ដង​ ។

ដោយ​ឡែក​ក្លឹប​ Real Madrid ឯណោះ​វិញ​បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​គ្នា​០​ទល់​នឹង​០​ជាមួយ​ក្លឹប​ Real Sporting De Gijon ប៉ុនោះ​ ។

ការ​ប្រកួត​នេះ​ក្លឹប​ Real Madrid មាន​ឱកាស​គ្រប់​គ្រង​បាល់​រហូត​៦៧%​នឹង​មាន​ឱកាស​ស៊ុត​ជា​ច្រើន​លើក​ច្រើន​សារ​តែ​នៅ​មិន​អាច​ទំ​លុះ​សំណាញ់​ទី​របស់​ក្លឹប​ Real Sporting De Gijon ។ ដែល​ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​ចែក​គ្នា​១​ពិន្ទុ​ម្នាក់​ប៉ុនោះ​ ។

អត្ថបទ ៖ វិចទ័រ


  • Barcelona ទទួល​បាន​ជ័យជំនះ​ស្រប​ពេល​ Real Madrid បាន​ត្រឹម​ស្មើ​ប៉ុនោះ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:បច្ចេកវិទ្យា
Tags: