មិនធម្មតាមានគេ Jailbreak iOS 9.3.2 បាន ដោយគ្រាន់តែប្រើប្រាស់ Safari (VDO)

មិនធម្មតាមានគេ Jailbreak iOS 9.3.2 បាន ដោយគ្រាន់តែប្រើប្រាស់ Safari (VDO)

Luca Todesco ដែលធ្លាប់គេស្គាល់ថាជាជើងឯក Hacker ឈ្មោះ qwertyoruiop
បានបង្ហាញភាពជោគជ័យដ៏ចម្លែកភ្នែកម្តងទៀតហើយ ពីការ Jailbreak iOS 9.3.2 ត្រឹមតែការប្រើប្រាស់
Mobile Safari នៅលើ iPhone ប៉ុណ្ណោះ។ ក្នុងវីដេអូនេះ Todesco បានយក iPod Touch
ជំនាន់ទី 6 មកបង្ហាញ ដោយវាកំពុងដំណើរការនៅលើ iOS 9.3.2 តែរូបគេបាន Jailbreak ទទួលបាន
Cydia ហើយប្រើប្រាស់បានយ៉ាងប្រាកដ ដោយពុំចាំបាច់តភ្ជាប់ទៅនឹងកុំព្យូទ័រអ្វីឡើយ។ ក្នុងការ Jailbreak
នេះ ក៏គេសង្កេតឃើញថាមានលក្ខណៈស្រដៀងទៅនឹងការ Jailbreak តាមកម្មវិធី JailbreakMe
ដែលអាចហែកគុក iOS 4.3.3 ដោយ Comex ដូចបេះដាក់តែម្តង។ ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា។

---------------------------------------

ដោយ: កៅ រក្សា

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
មិនធម្មតាមានគេ Jailbreak iOS 9.3.2 បាន ដោយគ្រាន់តែប្រើប្រាស់ Safari (VDO)

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
មិនធម្មតាមានគេ Jailbreak iOS 9.3.2 បាន ដោយគ្រាន់តែប្រើប្រាស់ Safari (VDO)

ចុះថ្ងៃទី 28 ខែឧសភា ឆ្នាំ 2016 ម៉ោង 12:02 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ