មេរៀន​ជីវិត​៥​យ៉ាង​ដែល​គួរ​រៀន​ពី​ Bill Gates

ដូចដែលបានដឹង Bill Gates គឺជាមហាសេដ្ឋី ជាម្ចាស់ក្រុមហ៊ុនMicrosoft និងជាអ្នកដែលមានភាពជោគជ័យខ្លាំងនៅក្នុងជីវិតរបស់លោក ។ ដូចនេះ តើលោកមានមេរៀនជីវិតអ្វីខ្លះដែលអ្នកអាចរៀនសូត្រពីលោកបាន?

1អាន ហើយអានទៀត

ការចង់ដឹង ចង់ស្វែងយល់ និងការរៀនសូត្រ គឺជាលក្ខណៈពិសេសមួយរបស់មហាសេដ្ឋីរូបនេះ។ លោកតែងតែណែនាំសៀវភៅជាច្រើនឲ្យគេអាននៅលើBlogរបស់លោកឈ្មោះថា Gates Notes ។ កាលពីនៅក្មេងលោកបានអាន World Book Encyclopedia តាំងពីលេខដំបូងដល់លេខបញ្ចប់ ហើយលោកតែងតែគិតថា ដើម្បីសម្រេចនូវក្ដីស្រមៃជាច្រើនរបស់លោកឲ្យក្លាយជាការពិតនោះ លោកត្រូវតែអានឲ្យបានច្រើន។

2រៀបការជាមួយដៃគូដែលនឹងប្រជែងជាមួយអ្នក

នៅពេលដែលលោកបាត់បង់ម្ដាយនៅឆ្នាំ១៩៩៤ លោកបានរៀបការជាមួយនិងភរិយារបស់លោកឈ្មោះ Malinda French អតីតនាយកប្រតិបត្តិរបស់Microsoft ដែលមានគំនិតផ្ទាល់ខ្លួនយ៉ាងរឹងមាំ។ ឥទ្ធិពលរបស់ភរិយារបស់លោក អាចមើលឃើញនៅក្នុងការងារមួយដែលអ្នកទាំងពីរធ្វើជាមួយគ្នា នោះគឺ មូលនិធិ The Bill & Malinda Gates Foundation ដែលភរិយារបស់លោកផ្ដោតការយកចិត្តទុកដាក់លើស្ត្រី និងកុមារនៅក្នុងប្រទេសក្រីក្រ។ ម្យ៉ាងទៀត ភរិយារបស់លោកក៏តែងតែតស៊ូមតិជាមួយនិងលោក លើជម្រើសរបស់លោកស្រីក្នុងការផ្ដល់មូលនិធិដល់កម្មវិធីគ្រប់គ្រងកំណើតរបស់ស្ត្រីនៅក្នុងទ្វីបអាហ្វ្រិក។

3បង្រៀនកូនរបស់អ្នកឲ្យខិតខំធ្វើការដោយខ្លួនឯង

លោក Bill Gates បានបរិច្ចាគនូវថវិកាជាច្រើនដល់មូលនិធិផ្សេងៗ ចំណែកឯកូនទាំងបីរបស់លោកវិញ នឹងទទួលបានចំណែកមរតកតិចតួចប៉ុណ្ណោះ។ លោកបានបន្ថែមទៀតថា ចំណែកមរតកនោះនឹងប្រើសម្រាប់ការអប់រំកូនរបស់លោក ហើយកូនរបស់លោកនឹងត្រូវប្រើជីវិតដូចអ្នកដទៃ គឺត្រូវស្វែងរកការងារ និងធ្វើការដើម្បីខ្លួនឯង។

4ទទួលយកនូវហានិភ័យដែលអាចគណនាបាន

នៅពេលដែលលោកជាសិស្សនៅសាលា Harvard លោកបានអានអំពីកុំព្យូទ័រថ្មីមួយ the MITS Altair 8800 នៅក្នុង Popular Mechanics ហើយលោកបានហៅក្រុមហ៊ុនមកប្រាប់ថា លោកបានសរសេរកម្មវិធីភាសាសម្រាប់កុំព្យូទ័រនោះ ទាំងដែលការពិតទៅលោកមិនទាន់បានសរសេរនោះទេ។ ប៉ុន្តែយ៉ាងណា លោកមិនបានឈប់នោះទេ លោកបានសុំច្បាប់សាលា ហើយរើសយកមិត្តម្នាក់របស់លោកឈ្មោះ Allen ឲ្យមកសរសេរកម្មវិធីនោះជាមួយនិងលោក ហើយទីបំផុតពួកគេអាចលក់កម្មវិធីនោះឲ្យក្រុមហ៊ុន ក្នុងតម្លៃ 3000 $ ។

5ខិតខំប្រឹងប្រែងឲ្យខ្លាំងដើម្បីក្ដីស្រមៃរបស់អ្នក

លោកល្បីឈ្មោះថាជាចៅហ្វាយដែលតឹងរឹងខ្លាំង ប៉ុន្តែលោកក៏តឹងរឹងចំពោះខ្លួនលោកផងដែរ។ ក្នុងរយៈពេល៥ឆ្នាំដំបូងនៃការចាប់ផ្ដើម Microsoft លោកមិនត្រឹមតែជាអ្នកគ្រប់គ្រងអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជាអ្នកត្រួតពិនិត្យមើលការអភិវឌ្ឍន៍ផលិតផល ហើយពេលខ្លះលោកសរសេរកូដដោយខ្លួនលោកបើចាំបាច់។ លោកក៏ជាអ្នកធ្វើការដល់យប់ជ្រៅផងដែរ ក្នុងនោះមានពេលមួយបុគ្គលិកចូលទៅធ្វើការពេលព្រឹក ក៏ឃើញលោកដេកនៅលើការ៉ូ។

ប្រែសម្រួល៖ Sophany
ប្រភព៖

  • មេរៀន​ជីវិត​៥​យ៉ាង​ដែល​គួរ​រៀន​ពី​ Bill Gates已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:ចំនេះដឹង
Tags: