Lee Sang-Hyeok កីឡាករ​អាជីព​នៃ​កីឡា​អេឡិចត្រូនិក League of Legends ត្រូវ​បាន​គេ​ដាក់​រហ័ស​នាម​ថា The Unkillable Demon King

ក្នុង​រយះ​ពេល​ ៣ ឆ្នាំ​ចុង​ក្រោយ​នេះ​ League of Legends (LOL) បាន​ក្លាយ​ទៅ​ជា​កីឡា​អេឡិចត្រូនិក​ដ៏​ពេញ​និយម​មួយ​នៅ​ទូទាំង​ពិភព​លោក។ ជា​រៀង​រាល់​ឆ្នាំ​ Roit Game Inc. ដែល​ជា​ក្រុមហ៊ុន​ផលិត​ហ្គេម​មួយ​នេះ​តែង​តែ​បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​ដើម្បី​ជ្រើសរើស​ជើង​ឯក​ក្នុង​ការ​ប្រកួត​ ហ្គេម League of Legends។

Lee Sang-Hyeok ដែល​មាន​រហ័ស​នាម​នៅ​ក្នុង​ហ្គេម​​ថា Faker ឫ GoJeonPa សម្រាប់​ Server នៅកូរ៉េខាង​ត្បូង​គឺ​ជា​អ្នក​លេង​LOL ដ៏​ពូកែ​ម្នាក់​ ដែល​ក្រុម​របស់​គាត់​មាន​ឈ្មោះ​ថា SK Telecom T1។ Lee Sang-Hyeok មាន​អាយុ ១៩ ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ ដែល​រស់​នៅ​ក្នុង​ទីក្រុង Seoul។

គាត់​​បាន​ចាប់​ផ្ដើម​លេង​ដំបូង​នៅ​ក្នុង​ Server ប្រទេស​កូរ៉េខាងត្បូង​ ដោយ​ដាក់​រហ័ស​នាម GoJeonPa ជាមួយ​នឹង​ក្រុម​ដែល​មាន​ឈ្មោះ​ថា​ SK Telecom T1K ។​ នៅ​ឆ្នាំ ២០១៣ GoJeonPa បាន​ឈ្នះ​ពាន​រង្វាន់​ League of Legends World Championship ជា​កីឡា​ករ eSports ដ៏​ល្អ​បំផុត។

ដោយ​សារ​សមត្ថភាព​ដ៏​ពូកែ​របស់​គាត់​ គាត់​ក៏​បាន​ក្លាយ​ទៅ​ជា​កីឡា​ករ eSports លំដាប់​ពិភព​លោក​ដោយ​មាន​រហ័ស​នាម​ថ្មី​ឈ្មោះ​ថា Faker ។ Faker បាន​ក្លាយ​ទៅ​ជា​មនុស្ស​ល្បី​ប្រៀប​បាន​ទៅ​នឹង​តារា​អន្តរជាតិ​ នៅ​ក្នុង​ក្រសែ​ភ្នែក​អ្នក​គាំ​ទ្រ​ eSports ជា​ពិសេស League of Legendsហើយ​តួអង្គ​ដែល​​ជា​ជំនាញ​របស់​គាត់​នៅ​ក្នុង​ LOL គឺ Nidalee។

បន្ទាប់​ពី​ក្លាយ​ជា​កីឡា​ករ​ល្បី Lee Sang-Hyeok ឬ Faker អាច​រក​ចំណូល​បាន​មិន​តិច​ជាង 20 ម៉ឺន​ដុល្លារ​ឡើយ​ក្នុង​មួយ​ឆ្នាំ នេះ​មិនរាប់​ពី​បញ្ចូល​ការ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន​ធំ​ផ្សេងៗ ទៀត​ដូច​ជា​ Samsung ជាដើម ផង៕

Credit: Courtesy Riot Games
Credit: Courtesy Riot Games
Credit: Courtesy Riot Games

ប្រភព ៖ ESPN & Wikipedia
ប្រែសំរួលដោយ ៖ Mr Dee


  • Lee Sang-Hyeok កីឡាករ​អាជីព​នៃ​កីឡា​អេឡិចត្រូនិក League of Legends ត្រូវ​បាន​គេ​ដាក់​រហ័ស​នាម​ថា The Unkillable Demon King已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/28  Category:វីដេអូ
Tags: