ស្រី​រូប​ស្រស់​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​រត់ពន្ធ​គ្រឿងញៀន​ដោយ​បង្កប់​ក្នុង​អាហារ Burrito

ស្រីស្រស់រូបស្អាតម្នាក់ត្រូវបានចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន ក្រោយត្រូវបានចោទប្រកាន់លាក់ទុកថ្នាំញៀនប្រភេទម៉េតអំភេតាមីន (methamphetamine) នៅក្នុងអាហារ burrito និងនាំយកពួកវាចូលសហរដ្ឋអាមេរិក ពីប្រទេសម៉ិចស៊ីកូ ។

ស្រី​រូប​ស្រស់​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​រត់ពន្ធ​គ្រឿងញៀន​ដោយ​បង្កប់​ក្នុង​អាហារ Burrito

ពួកមន្ត្រីគយ និងការពារព្រំដែនអាមេរិក បានចាប់ខ្លួនស្រីស្រស់ម្នាក់ឈ្មោះ Susy Laborin អាយុ ២៣ ឆ្នាំ រស់នៅទីក្រុង Nogales រដ្ឋ Arizona ក្រោយត្រូវបានឆែកឆេររកឃើញថ្នាំញៀន meth ចំនួន ២ កញ្ចប់ បង្កប់ក្នុងអហារ burritos ។

Laborin បានកំពុងធ្វើដំណើរពីប្រទេសម៉ិចស៊ិកូ ចូលសហរដ្ឋអាមេរិក និងត្រូវបានចាប់ខ្លួន ក្រោយឆ្លងកាត់តាមច្រកទ្វាថ្មើរជើង Morley កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ។

យ៉ាងណាមិញ ថ្នាំញៀនទាំងនេះ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងថា មានតម្លៃជាង ៣០០០ ដុល្លារ ត្រូវបានរឹបអូស, រីឯជនសង្ស័យត្រូវបានប្រគល់ខ្លួនទៅខាងផ្នែកស៊ើបអង្កេតសន្តិសុខមាតុភូមិ របស់សមត្ថកិច្ចអន្តោប្រវេសន៍ និងគយអាមេរិក ៕

ស្រី​រូប​ស្រស់​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​រត់ពន្ធ​គ្រឿងញៀន​ដោយ​បង្កប់​ក្នុង​អាហារ Burrito ស្រី​រូប​ស្រស់​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​រត់ពន្ធ​គ្រឿងញៀន​ដោយ​បង្កប់​ក្នុង​អាហារ Burrito