E-Sports កម្ពុជា​ប៉ះ​​​៥​ក្រុម​មក​ពី​៤​ប្រទេស​ការ​ប្រកួត​ថ្ងៃ​នេះ​នៅ​ម៉ាឡេស៊ី

បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​ដល់​​ម្សិល​មិញ ​ក្រុម​កីឡា​អេឡិចត្រូនិក​កម្ពុជា​ (E-Sports ) ​ត្រូវ​ប្រកួត​ថ្ងៃ​នេះ​​ហើយ​ត្រូវ​ជួប​​៥​​ក្រុម​មក​ពី​​៤​​ប្រទេស​ផ្សេង​គ្នា​សម្រាប់​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ក្រប​ខណ្ឌ​អាស៊ាន​​ពាន​រង្វាន់ Asean Games for E-sports 2016 ​នៅ​ប្រទេស​ម៉ាឡេស៊ី។

 

E-Sports កម្ពុជា​ប៉ះ​​​៥​ក្រុម​មក​ពី​៤​ប្រទេស​ការ​ប្រកួត​ថ្ងៃ​នេះ​នៅ​ម៉ាឡេស៊ីទី​កន្លែង​ប្រកួត

 

 

៥​ប្រកួត​របស់​កម្ពុជា​សម្រាប់​ថ្ងៃ​សៅរ៍ ទី​២៨ ឧសភា ២០១៦​នេះ​
ម៉ោង​​១១​ព្រឹក ​៖ កម្ពុជា vs Champin Malaysia Open (ម៉ាឡេស៊ី)
ម៉ោង​១២​ត្រង ៖ កម្ពុជា vs RRQ (ឥណ្ឌូណេស៊ី)
ម៉ោង​២​រសៀល ៖ កម្ពុជា vs Runer Up Universisty Open (​ម៉ាឡេស៊ី)
ម៉ោង​​៤​រសៀល ៖ កម្ពុជា vs SIG Trust (សិង្ហបុរី)
ម៉ោង​៥:៣០​រសៀល ៖ កម្ពុជា vs Kingdom​

 

E-Sports កម្ពុជា​ប៉ះ​​​៥​ក្រុម​មក​ពី​៤​ប្រទេស​ការ​ប្រកួត​ថ្ងៃ​នេះ​នៅ​ម៉ាឡេស៊ី ក្រុម​កម្ពុជា

 

ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ខាង​លើ​នេះ​ដែរ គឺ​លើ​វិញ្ញាសា​ Dota 2 ​ដែល​ការ​ប្រកួត​ចាប់​ផ្ដើម​ឡើង​នៅ​ចាប់​ពី​ថ្ងៃ​ទី​២៧ ​ដល់​៣០​ខែ​ឧសភា ឆ្នាំ​២០១៦​នេះ។ ​ប្រទេស​ដែល​ចុះ​ឈ្មោះ​ចូល​រួម​ការ​ប្រកួត Asean Games for E-sports 2016 ​នេះ រួម​មាន​ម៉ាឡេស៊ី​ដែល​ជា​ម្ចាស់​ផ្ទះ សិង្ហបុរី ​ឥណ្ឌូណេស៊ី ​ហ្វីលីពីន ​ថៃ ​វៀតណាម ​និង​កម្ពុជា៕

E-Sports កម្ពុជា​ប៉ះ​​​៥​ក្រុម​មក​ពី​៤​ប្រទេស​ការ​ប្រកួត​ថ្ងៃ​នេះ​នៅ​ម៉ាឡេស៊ី

 

 E-Sports កម្ពុជា​ប៉ះ​​​៥​ក្រុម​មក​ពី​៤​ប្រទេស​ការ​ប្រកួត​ថ្ងៃ​នេះ​នៅ​ម៉ាឡេស៊ីពេល​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ព្រឹក​នេះ

 

អត្ថបទ៖ ជាន ចាន់រ៉ា​