បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​គ្រឿងចក្រ​អូស​ខ្សែកាប​ ​ក្រោម​ដី​ដាក់​អត់​ដាក់​ភ្លើង​បំភ្លឺ​នៅពេល យប់​របួសធ្ងន់​បាក់ជើង​ម្ខាង​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​បាក់ជើង​ស្តាំ​ម្ខាង​នៅពេល​ជិះ​ម៉ូតូ​ទៅបុក នឹង​គ្រឿងចក្រ​ដែល​ដាក់​ចោល​នៅ​កន្លែង​ផ្លូវ​កោង​នៅពេល​យប់​មិនបាន​ដាក់​សញ្ញា​ជា​ដំណឹង​ឬ​ភ្លើង​បំភ្លឺ​នៅ​ទី​ងងឹត​ឲ្យ​ដឹង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៥​មុខ​ស្នាក់ការ​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​ស្ថិតនៅ​ក្នុងភូមិ​កណ្តា​លស​ង្កា​ត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​។​

​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​និយាយ​អោយដឹងថា​៖ មុនពេល​កើតហេតុ​មាន​បុរស​ម្នា​ក់បាន​បើក​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី​ស្មា​ស់រី​វ៉ូ​ពាក់​ស្លាក​លេខ​ព្រៃវែង​១D-៣១១១​តែម្នាក់ឯង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះដល់​ចំណុចកើតហេតុ​មុខ​ទីស្នាក់ការ​កាកបាទក្រហម​ខេត្ត ជា​កន្លែង​ផ្លូវ​កោង និង​មាន​ស្ថានភាព​ងងឹត​មើលមិនឃើញ គ្រឿងចក្រ​ដែល​គេ​ចត​ចោល​នៅ​គៀន​ចិញ្ចើមផ្លូវ​ក៍បាន​បើក​ម៉ូតូ​បុក​គ្រឿងចក្រ​ពីក្រោយ​ពេញទំហឹង​តែម្តង​បណ្តាលអោយ​រងរបួស​ធ្ថ​ន់​ធ្ង​របា​ក់ជើង​ខាងស្តាំ ។ ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។ ចំណែក​ជនរងគ្រោះ​គេ​នៅ​ពុំទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​នោះទេ​ដោយសារតែ​គាត់​មាន​របួស​ធ្ងន់ធ្ងរ​និយាយ​មិន​រួច​។​

ប្រជាពលរដ្ឋ​រស់នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​៖ គ្រឿងចក្រ​មួយ​នេះ​គឺ​គេ ចត​ចោល​ជាច្រើន​ថ្ងៃ​មកហើយ​ប៉ុន្តែ​ពុំមាន​ដាក់​សញ្ញា​អ្វី​ឬ​ភ្លើង​បំភ្លឺ​ពេលយប់​នោះទេ​ដ​តើ​ប​បង្ក​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​មាន​គ្រោះថ្នាក់​បែបនេះ​។ ករណីនេះ​ម្ចាស់​គ្រឿងចក្រ​មិនអាច​គេ​ពី​ការទទួលខុសត្រូវ​ក្នុង​រឿង​ខាងលើនេះ​បានឡើយ ។

ប្រជា​ពល រដ្ឋ​ស្នើសុំ សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង គិតគូរ​ពី​ការចត​ទុក​គ្រឿងចក្រ​គ្មាន​សណ្តាប់ធ្នាប់​ខាងលើនេះ​ផង ដើម្បី​កុំអោយ​កើតមាន​គ្រោះថ្នាក់​ដល់​ការ​ប្រជាពលរដ្ឋ​ជា​អ្នកធ្វើ​ច​រា​រណ៍​ដ៏ទៃទៀត​៕ រិ​ទ្ធិ ជ័យ

KA-28-05-2016-02 KA-28-05-2016-03 KA-28-05-2016-04 KA-28-05-2016-05