Axon 7 ​មាន​​លក្ខណៈ​សម្បត្តិ​​ខ្ពស់​ជាង​ទូរសព្ទ​ផ្សេង​ៗ​​ទាំង​អស់​

កាល​ពី​ម្សិលមិញ​នេះ​ក្រុមហ៊ុន​ ZTE បាន​ប្រកាស​ផ្លូវ​ការ​នូវ​ទូរសព្ទ​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន​​ម៉ូដែល​ Axon 7 ដែល​មាន​​​លក្ខណៈ​សម្បត្តិ​​ខ្ពស់​ជាង​ ទូរសព្ទ​កំពូលៗ​ដទៃ​ទៀត។

 

Axon 7 ​មាន​​លក្ខណៈ​សម្បត្តិ​​ខ្ពស់​ជាង​ទូរសព្ទ​ផ្សេង​ៗ​​ទាំង​អស់​

 

Axon 7 ជា​ទូរសព្ទ​មាន​អេក្រង់​ទំហំ​ ៥,៥​អ៊ីញ​ ​ប្រភេទ​ AMOLED អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ២៥៦០ x ១៤៤០ ភីកសែល​ ដោយ​មាន​ដង់ស៊ីតេ​រូបភាព​ដល់​ទៅ​ ៥៣៨ppi។ អេក្រង់​គ្របដោយ​កញ្ចក់​កោង​​ 2.5D ប្រភេទ​ Gorilla Glass 4 ដែល​ធ្វើ​ឲ្យ​ទូរសព្ទ​មាន​កម្រាស់​ត្រឹម​ ៨,៧​ម.ម​ និង​ទម្ងន់​ ១៨៥​ក្រាម។

 

Axon 7 ​មាន​​លក្ខណៈ​សម្បត្តិ​​ខ្ពស់​ជាង​ទូរសព្ទ​ផ្សេង​ៗ​​ទាំង​អស់​

 

ពី​ក្នុង​ទូរសព្ទ​មាន​ទៅ​ដោយ​បន្ទះ​ Chip ម៉ូដែល​ចុង​ក្រោយ​របស់​ Qualcomm Snapdragon 820 SoC ដែល​មាន​ GPU ប្រភេទ​ Adreno 530 រួម​ទាំង​បច្ចេកវិទ្យា​សាក​ថ្ម​បាន​លឿន​ Quick Charge 3.0 រួម​ជាមួយ​​​ថ្ម​ទំហំ​ ៣១៤០ mAh។ ចំពោះ​អង្គ​ផ្ទុក​ទិន្នន័យ​ និង​ RAM ​ វិញ​ មាន​ជា​ពីរ​ជម្រើស​ គឺ​ RAM 4GB ជា​មួយ​អង្គ​ផ្ទុក​ 64GB ឬ RAM 6GB អង្គ​ផ្ទុក​ 128GB ប៉ុន្តែ​ទំហំ​អង្គ​ផ្ទុក ​ក៏​អាច​បន្ថែម​ពី​ក្រៅ​បាន​ដោយ​ microSD កាត។

 

Axon 7 ​មាន​​លក្ខណៈ​សម្បត្តិ​​ខ្ពស់​ជាង​ទូរសព្ទ​ផ្សេង​ៗ​​ទាំង​អស់​

 

និយាយ​ពី​កាមេរ៉ា​ ក៏​មាន​លក្ខណៈ​សម្បត្តិ​ខ្ពស់​ដោយ​​អាច​ចាប់​យក​រូបភាព​ក្នុង​ទំហំ​ ២០MP ជា​មួយ​ Aperture ទំហំ​ f/1.8 និង​មាន​ប្រើ​ Sensor Isocell របស់​ Samsung។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​បច្ចេកវិទ្យា​ពិសេសៗ​ជា​ច្រើន​ដូច​ជា​ បច្ចេកវិទ្យា​​កាត់​បន្ថយ​រំ​ញ័រ​រូបភាព (OIS) និង​បច្ចេកវិទ្យា​ PDAF ជួយ​ចាប់​យក​ Focus បាន​ល្អ។ កាមេរ៉ា​ក៏​អាច​ចាប់​យក​វីដេអូ​ក្នុង​កម្រិត​ដល់​ទៅ​ 4K នៅ​ល្បឿន​ ៣០​ ប្លង់​ក្នុង​មួយ​វិនាទី ចំណែក​ឯ​កាមេរ៉ា​ខាង​មុខ​មាន​ទំហំ​ ៨MP។

 

Axon 7 ​មាន​​លក្ខណៈ​សម្បត្តិ​​ខ្ពស់​ជាង​ទូរសព្ទ​ផ្សេង​ៗ​​ទាំង​អស់​

 

ដូច​ឃើញ​ស្រាប់​ថា​ ទូរសព្ទ​នេះ​មាន​រន្ធ​បំពង​សំឡេង​ដល់​ទៅ​ពីរ​ លើ-ក្រោម​ ដែល​អាច​បញ្ចេញ​សំឡេង​បាន​ពីរោះ​រងំ​ ហើយ​ក៏​អាច​ថត​សំឡេង​បាន​ច្បាស់​ល្អ​ផង​ដែរ។ ចំពោះ​ការ​ត​ភ្ជាប់​វិញ​ក៏​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយ​គឺ​រន្ធ​ USB ប្រភេទ​ C។

 

Axon 7 ​មាន​​លក្ខណៈ​សម្បត្តិ​​ខ្ពស់​ជាង​ទូរសព្ទ​ផ្សេង​ៗ​​ទាំង​អស់​

 

ក្រុមហ៊ុន​ ZTE នៅ​មិន​ទាន់​ប្រកាស​ពី​តម្លៃ​ និង​កាល​បរិច្ឆេទ​ ចេញ​លក់​របស់​ទូរសព្ទ​ម៉ូដែល​នេះ​នៅ​ឡើយ​ ប៉ុន្តែ​បើ​តាម​ព័ត៌មាន​មិន​ច្បាស់​ការ​ចេញ​ពី​ប្រទេស​ចិន​ផ្ទាល់​ឲ្យ​ដឹង​ថា​ ទូរសព្ទ​នឹង​មាន​តម្លៃ​ចាប់​ពី​ ៤៥០​ដុល្លារ​ ឡើង​ទៅ៕​​​​
​​

ចុច​អាន៖ Galaxy ត្រកូល J ស៊េរី​ ០១៦ រូប​អង្គរវត្ត​ កំពុង​ធ្លាក់​ថ្លៃ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GSMArena