កំហុសឆ្គង 5យ៉ាង​ដែល​អ្នក​ប្រើ iPhone តែង​​ធ្វើ​​រាល់​ថ្ងៃ​​ដោយមិនបាន​គិតគូរ

កំហុសឆ្គង 5យ៉ាង​ដែល​អ្នក​ប្រើ iPhone តែង​​ធ្វើ​​រាល់​ថ្ងៃ​​ដោយមិនបាន​គិតគូរ

ជារៀងរាល់ថ្ងៃយើងសង្កេតឃើញថា អ្នកប្រើ iPhone មួយភាគធំពុំបានមើលធ្ងន់ក្នុងការថែទាំរបស់របរដែលខ្លួនកំពុងមាននោះឡើយ។ ជាក់ស្ដែងការប្រើទូរស័ព្ទដៃទំនើបៗជាដើម។ ដោយសារយើងមិនមែនជាអ្នកជំនាញអី ខាងប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ដូច្នេះហើយទើបអ្នកប្រើមួយចំនួនពុំបានដឹងពីចំណុចគួរជៀសវាង ខ្លះៗនៅលើទូរសព្ទនោះទេ។ ខាងក្រោមនេះ ជាកំហុសឆ្គង 5 យ៉ាងដែលអ្នកប្រើ iPhone សព្វថ្ងៃពុំសូវបានគិតគូរ៖

Image: កំហុសឆ្គង 5យ៉ាង​ដែល​អ្នក​ប្រើ iPhone តែង​​ធ្វើ​​រាល់​ថ្ងៃ​​ដោយមិនបាន​គិតគូរ

1. មិនសូវ ឬមិនដែលបិទ iPhone សោះ៖ គួរ ណាស់បិទ iPhone យ៉ាងហោចម្ដងក្នុងមួយសប្ដាហ៍។ ធ្វើដូចនេះ ដើម្បីបិទផ្ដាច់ service ដែលមិនចាំបាច់មួយចំនួន ព្រោះទោះបីអ្នកបិទ app នៅលើ task manager ក៏នៅតែមិនអាចបញ្ឈប់ service បានទាំងស្រុងឡើយ។ ធ្វើដូចនេះ គឺអាចជួយសន្សំសំចៃថ្មបានមួយកម្រិត។

2. បើក Wi-Fi និង Bluetooth ចោលគ្រប់ពេល៖ ដូចនេះនឹងធ្វើឱ្យទូរស័ព្ទឆាប់អស់ថ្ម មិនតែប៉ុណ្ណោះប្រសិនអ្នកធ្វើការតភ្ជាប់រវាងឧបករណ៍ណាមួយនោះ នឹងធ្វើឱ្យ iPhone ឡើងកម្ដៅខ្ពស់។ ដូច្នេះ សូមគិតគូរចំណុចនេះ ប្រសិនឈប់ប្រើ គួរណាស់តែបិទឱ្យបានត្រឹមត្រូវ។

3. ប្រើដោយគ្មានខ្វាយខ្វល់ពីកម្ដៅ៖ មិនថាតែ iPhone ទេ ទូរសព្ទដទៃក៏ដូចគ្នា គឺមិនអាចទ្រាំទ្រនឹងសីតុណ្ហភាពក្ដៅពេក ឬត្រជាក់ពេកបានឡើយ។ ធ្វើដូចនេះមិនត្រឹមតែបណ្ដាលឱ្យថ្ម និងទូរសព្ទឆាប់ខូចប៉ុណ្ណោះទេ អាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើក៏ថាបានព្រោះអាចផ្ទុះដូចករណី ផ្ទុះ iPhone និង Galaxy កន្លងមក។ ដូច្នេះប្រសិនឡើងកម្ដៅខ្លាំងដោយកត្តាណាមួយ គួរណាស់តែ restart ឬបិទទូរស័ព្ទមួយស្របក ដើម្បីទុកឱ្យចុះត្រជាក់សិន ចាំប្រើ។

4. មិនប្រើឆ្នាំង original ទេ ប្រើតែរបស់ក្លែងក្លាយ៖ អ្នកខ្លះយល់ថា របស់ហ្សីនមានតម្លៃថ្លៃពេក ដូច្នេះហើយទិញប្រើតែរបស់ក្លែងក្លាយ ដោយមិនបានគិតគូរលើចំណុចសំខាន់ក្នុងការបង្ការគ្រោះថ្នាក់ផ្ទុះ ទូរស័ព្ទនោះទេ។ ឆ្នាំងសាកក្លែងក្លាយអន់គុណភាព នៅពេលសាកថ្មធ្វើឱ្យទូរសព្ទឡើងកម្ដៅខ្លាំងបំផុត រហូតអាចបង្កគ្រោះថ្នាក់ផ្ទុះទូរស័ព្ទបាន។

5. មិនដាក់ Password ការពារ iPhone ទេ៖ កុំមើលស្រាលចំណុចនេះ សង្កេតឃើញអ្នកប្រើទូរសព្ទសព្វថ្ងៃហាក់មិនសូវខ្វាយខ្វល់សោះ ដោយអាងថា ខ្លួនជាអ្នកកាន់ទៅហើយ។ ចុះប្រសិន ត្រូវបានចោរលួចនោះ តើទិន្នន័យដែលសំខាន់នឹងទៅជាយ៉ាងណា? រឿងសម្ងាត់ជាច្រើនប្រាកដជាមាន។ ដូច្នេះត្រូវពិចារណាឡើងវិញ។

Image: កំហុសឆ្គង 5យ៉ាង​ដែល​អ្នក​ប្រើ iPhone តែង​​ធ្វើ​​រាល់​ថ្ងៃ​​ដោយមិនបាន​គិតគូរ

Image: កំហុសឆ្គង 5យ៉ាង​ដែល​អ្នក​ប្រើ iPhone តែង​​ធ្វើ​​រាល់​ថ្ងៃ​​ដោយមិនបាន​គិតគូរ

---------------------------------------

ដោយ: ខន សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
កំហុសឆ្គង 5យ៉ាង​ដែល​អ្នក​ប្រើ iPhone តែង​​ធ្វើ​​រាល់​ថ្ងៃ​​ដោយមិនបាន​គិតគូរ

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
កំហុសឆ្គង 5យ៉ាង​ដែល​អ្នក​ប្រើ iPhone តែង​​ធ្វើ​​រាល់​ថ្ងៃ​​ដោយមិនបាន​គិតគូរ

ចុះថ្ងៃទី 28 ខែឧសភា ឆ្នាំ 2016 ម៉ោង 1:14 ល្ងាច

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ