ខាត់ សុ​ឃីម ដឹក​ដៃស្វា​មី​ថត​រឿង​ជា​លើកដំបូង !

Videos


អ្នកនាង ខាត់ សុឃីម ត្រូវបានគេចាត់ទុកជាតារាសិល្បៈដែលមានជំនាញច្រើន ដូចជាការ សម្តែងច្រៀង កំប្លែង និង ពិធីការិនីជាដើម ។ ថ្មីៗនេះអ្នកនាង ខាត់ សុឃីម និង ស្វាមីបានបង្ហាញមុខរួមគ្នានៅក្នុងខ្សែរឿងដុំមួយរបស់ផលិតកម្មរតនៈមហាសាល ដែលត្រៀមនឹងចាក់បញ្ចាំងនៅក្នុងពេលឆាប់ៗនេះ ។ ខាត់ សុឃីម បានប្រាប់ថា មានអារម្មណ៍ប្លែកម្យ៉ាងដែរនៅពេលបានសម្តែងរឿងរួមគ្នាជាមួយដូចនេះ ។

ខាត់ សុ​ឃីម ដឹក​ដៃស្វា​មី​ថត​រឿង​ជា​លើកដំបូង !

មិនថា អ្នកនាង ខាត់ សុឃីម និង លោក អិុន សុបញ្ញា ជាស្វាមី គឺសុទ្ធសឹងជាអ្នកសិល្បៈដូចគ្នា ។ កន្លងមកលោកក៏បានចូលរួមសម្តែងរឿងមួយចំនួនឱ្យស្ថានីយទូរទស្សន៍សីុធីអិនដែរ ។ ប៉ុន្តែក្រោយពីរៀបការជាមួយ ខាត់ សុឃីម អិុន សុបញ្ញា បានងាកមកការងាររកសីុវិញ ។ ពេលនេះគេបានដឹងថា អ្នកទាំងពីរបានចាប់ដៃគ្នាសម្តែងនៅក្នុងរឿង«នរណាជាខ្មោច»របស់ផលិតកម្មរតនៈមហាសាល ។ នេះជាលើកដំបូងហើយដែល ខាត់ សុឃីម និង ស្វាមី បានថតរឿងរួមគ្នា ។ នៅក្នុងសាច់រឿងអ្នកទាំងពីរដើរតួជាប្តីប្រពន្ធ ដែលមានចរិក លក្ខណៈបែបក្រមិចក្រម៉ើម ។

ខាត់ សុ​ឃីម ដឹក​ដៃស្វា​មី​ថត​រឿង​ជា​លើកដំបូង !

ខាត់ សុឃីម ប្រាប់ថា មានអារម្មណ៍ប្លែកម្យ៉ាងដែរ ដោយសារនេះជាលើកទីមួយដែលអ្នកនាងបានសម្តែងរួមគ្នា។ អ្នកនាងរំពឹងថា រឿងមួយនេះ និង ទទួលបានការគាំទ្រពីសំណាក់មហាជន ដោយសារការផលិតល្អ ហើយជារឿងខ្មោចតែបែបកំប្លែង ។ រឿងនេះដែរ និង ចាក់បញ្ចាំងនៅដើមខែមិថុនាខាងមុខនេះ ។

ខាត់ សុ​ឃីម ដឹក​ដៃស្វា​មី​ថត​រឿង​ជា​លើកដំបូង !

ខាត់ សុឃីម បានប្រាប់ទៀតថា បើមានឱកាសនាងនិងស្វាមីអាចមានវត្តមានសម្តែងរឿងក្រោយៗទៀត ។ ប៉ុន្តែសព្វថ្ងៃ ស្វាមីរបស់នាងមានការងារច្រើនក្រៅពីសិល្បៈ ។ ដោយសារមានជំនាញច្រើន បានធ្វើឱ្យ ខាត់ សុឃីម ក្តោបបានទីផ្សារការងារជាច្រើន ដែលក្នុងមួយខែៗអ្នកនាងអាចរកប្រាក់ចំណូលបានច្រើនគួរសម ។ សព្វថ្ងៃអ្នកនាង និង ស្វាមីកំពុងរស់នៅយ៉ាងមានក្តីសុខជាមួយកូនប្រុសស្រីពីរនាក់ ៕

                                                             ចេនី