លី ចាន់សីហា ដៀមដាម​លើ ព្រីម លីហ្សា និងវ៉ាង ស្រីណូ ​!

ភ្នំពេញ៖ តារាសម្តែងសិចស៊ី កញ្ញា វ៉ាង ស្រីណូ កាលពីថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៦ បានធ្វើឲ្យអ្នកគាំទ្រ​ភ្ញាក់ផ្អើល ព្រោះតែ​បង្ហាញ​កាបូបម៉ាក Chanel តម្លៃ ៥៥០០ ដុល្លារ​អាម៉េរិក ជា​កម្មសិទ្ធរបស់នាង​ ប៉ុន្តែ​ទន្ទឹមជាមួយនឹង​ ការបង្ហាញ​របស់ថ្លៃៗនេះ ស្រាប់តែ​ លី ចាន់សីហា ផ្ទុះកំហឹង​នៅហ្វេសប៊ុក សរសេរហាក់ដូច ក្នុងន័យដៀមដាម ទៅលើ តារាសិចស៊ីរូបនេះ ឬ​ ក៏ទៅលើ ព្រីម លីហ្សា ។​

សារ​ដែលលី ចាន់សីហា សរសេរនៅលើ ហ្វេសប៊ុកកាលពីថ្ងៃទី២៦ ឧសភាថា«មិ​ន​មែ​នខ្ញុំ​អ្ន​ក​មា​​ន​លុ​យ​ចា​យ ​មិ​ន​អ​ស់​ទេ​តែ​រ​ប​ស់​ត្រឹ​ម ​4​​0​0​0​$​ ​រឺ ​5​0​0​0​$ ​ក៍​ខ្ញុំ​មា​ន​ប្រើ​ដែ​រ​ ​ហើ​យ​រ​ប​​ស់​ដែ​រ​ប្រើ​ រា​ល់​ថ្ងៃ​ក៍​មិ​ន​ថោ​ក​ ​ដែ​រ​ចឹ​ង​​កុំ​ចេះ​តែ​ហ៊ា​ន​ និ​យា​យ​ថា​គេ​មិ​ន​ដែ​​រ​ស្គា​ល់​ ​ហួ​ស​ចិ​ត្ត​ឃើ​ញ​គេ​ មិ​ន​មា​ត់​ច​ង់​មើ​ល​ងា​យ​ ​រា​ល់​ថ្ងៃ​នេះ​ខ្ញុំ​មា​ន​មុ​ខ​រ​ប​រ​ផ្ទា​ល់​ខ្លួ​ន​រ​ប​ស់​ខ្ញុំ​ ​មិន​​បាន​​សុំ​លុ​យ​អ្ន​ក​ណា​ចា​យទេ​​ ​និយា​យ​តា​ម​ខ្យ​ល់​មិ​​ន​អី​ទេ​ ​បើ​ហ៊ា​ន​ម​ក​និ​យា​យ​ ១​ទ​ល់​មុខ​​គ្នា​ម​ក​ ​កុំ​ចេះ​តែ​និ​យា​យ​គេ​ចឹ​ង​ ​ហើ​យ​ច​ង់​សួ​រ​ខ្ញុំ​ទៅ​ធ្វើ​អី​អ្ន​ក​ឯង​ ​ខ្ញុំ​នៅ​តែ​ខ្ញុំសុ​​ខ​ៗ ​សោះ​ម​ក​និ​យា​យ​២​ខ្ញុំ​ចឹ​ង​ ​?​?​?​?​?​»។​

បើទោះបីជា​មិនបញ្ចេញឈ្មោះ ក្នុងសារដៀមដាមនេះ ប៉ុន្តែ​គេអាចធ្វើការសន្និដ្ឋាន ថា លី ចាន់សីហា ទំនង​ជា​ផ្ទុះកំហឹង ទៅលើ វ៉ាង ស្រី ណូ ហើយកំហឹង​របស់ លី ចាន់សីហា គេមិនដឹងថា មកពីមូលហេតុ​អ្វី​ឲ្យប្រាកដ ។​

លោក លី សុជន ឪពុករបស់ លី ចាន់សីហា បានប្រាប់ LookingTODAY នៅព្រឹកថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៦ ឲ្យដឹងថា«អាសីហា និង វ៉ាង ស្រីណូ គ្មានជម្លោះអ្វីនឹងគ្នានោះទេ ប្រហែលជា សីហា គាត់សរសេរលេងហ្នឹង ហើយអាសីហា និង វ៉ាង ស្រីណូ គាត់ស្អិតរមួតនឹងគ្នាណាស់ ឃើញគ្នា​រត់ឱប » ។​

ពាក់ព័ន្ធនឹងបញ្ហានេះ ប្អូនស្រី ព្រីម លីហ្សា កញ្ញា ទីនទីន បានបញ្ជាក់ថា «បងស្រីខ្ញុំ គ្មានបញ្ហា​អី ជាមួយនឹង លី ចាន់សីហា នោះទេ ព្រោះថា ពួកគាត់ទាំងពីរនាក់ ជា​មិត្តរួមអាជីព​រាប់ឆ្នាំហើយ»៕

ប្រភព ៖
ដើមអម្ពិល

កំណត់ត្រាខ្មែរឡូត៖

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ឧសភាកន្លងទៅនេះ កញ្ញា វ៉ាង ស្រីណូ​ ដែលជាតារាសម្ដែងជើងចាស់មួយរូបនេះ បានធ្វើឲ្យមិត្ដភិក្ដ និងអ្នកតាមដាននាង នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាចំហមាត់ ក្រោយពីនាងចំណាយប្រាក់ ប្រហែលជាជាង ៥,០០០ ដុល្លារ ដើម្បីទិញកាបូបម៉ាក Channel នៅក្នុងប្រទេសថៃ។ នេះបើតាមសារ និងរូបភាពជាច្រើនសន្លឹកពីបណ្ដាញសង្គមហ្វេសប៊ុក របស់នាង បានបង្ហាញយ៉ាងច្បាស់ថា កញ្ញា វ៉ាង ស្រីណូ បានចំណាយប្រាក់ ៥,៥០០ដុល្លារ ទិញកាបូបម៉ាក Channel ដែលនៅក្នុងនោះ នាងហាក់ដូចជាសប្បាយរីករាយ ជាមួយនឹងការដើរទិញទំនិញរបស់នាង និងបានថតរូបជាមួយនឹង អ្នកលក់ផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload