យប់​នេះ Real Madrid ​ឬ​ AT Madrid ​ជា​អ្នក​លើក​ពាន Champions League?

​នៅ​វេលា​ម៉ោង​ ១:៤៥ ​នាទី​រំលង​អាធ្រាត្រ​យប់​នេះ ​ការ​ប្រកួត​ធំ​បំផុត​នៅ​អឺរ៉ុប UEFA Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម Real Madrid និង Atletico Madrid ​នឹង​ឈាន​ចូល​មក​ដល់​ហើយ។ ចាំ​មើល ​ថា​តើ​ក្រុម​ណា​ជា​ម្ចាស់​ពាន​រង្វាន់​មួយ​នេះ?

 

យប់​នេះ Real Madrid ​ឬ​ AT Madrid ​ជា​អ្នក​លើក​ពាន Champions League?

 

ប្រវត្តិ​ជួប​គ្នា

 

យប់​នេះ Real Madrid ​ឬ​ AT Madrid ​ជា​អ្នក​លើក​ពាន Champions League?

 

កាល​ពី​ឆ្នាំ​២០១៤​កន្លង​ទៅ​ ​ក្រុម​ខ្លាំង​ទាំង​ពីរ​រួម​ទីក្រុង Madrid ​ជាមួយ​គ្នា​នេះ ​ប៉ះ​គ្នា​ម្ដង​មក​ហើយ ដោយ​កាល​នោះ Real Madrid ​ជា​អ្នក​ឈ្នះ​ដោយ​លទ្ធផល​ថែម​ម៉ោង​១៥​នាទី​២ដង ៤-១ ។ ​ក្នុង​ឆ្នាំ​នេះ​ដែរ ក្នុង​ពាន​រង្វាន់ La Liga ​ក្រុម​ Real Madrid ​មិន​ទាន់​ស្គាល់​ពាក្យ​ឈ្នះ AT Madrid ​ទេ ដោយ​ជើង​ទី​មួយ​បាន​ត្រឹម​ស្មើ​គ្នា ១-១ ​និង​ជើង​ទី​២ ​ចាញ់ AT Madrid ​ដោយ​លទ្ធផល ១-០​។

 

​ចំពោះ​ការ​ប្រកួត UEFA Champions League ​នេះ​វិញ ​ក្រុម​ទាំង​ពីរ​ប៉ះ​គ្នា​៤​ដង​ទាំង​លើក​នេះ​ហើយ ដោយ​ប៉ះ​គ្នា​៣​ដង​កន្លង​មក ​ក្រុម AT Madrid ​មិន​ដែល​ឈ្នះ Real Madrid ​នោះ​ទេ។ ប៉ះ​គ្នា​៣​ដង​កន្លង​មក​ គឺ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ឆ្នាំ​១៩៥៨-១៩៥៩ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ឆ្នាំ​២០១៤ ​និង​ឆ្នាំ​មុន​នេះ​ ប៉ះ​គ្នា​ម្ដង​ទៀត​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

 

យប់​នេះ Real Madrid ​ឬ​ AT Madrid ​ជា​អ្នក​លើក​ពាន Champions League?

 

អ្វី​ដែល​ត្រូវ​ដឹង

 

Real Madrid ​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ​នេះ​បាន​១៤​ដង​មក​ហើយ ដោយ​លើក​ពាន​បាន​១០​ដង ច្រើន​ជាង​គេ​បំផុត។ ក្រុម AT Madrid ​មិន​ដែល​បាន​លើក​ពាន UEFA Champions League ​នេះ​ឡើយ ដោយ​បាន​ត្រឹម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​៣​ដង ចាញ់​ទាំង​៣​ដង។ ​ក្រុម​ទាំង​ពីរ​នេះ ​ប្រកួត​គ្នា​ស្វិតស្វាញ​មែនទែន ដោយ​៤​ប្រកួត​ដែល​ប៉ះ​គ្នា​ចុង​ក្រោយ មាន​គ្រាប់​បាល់​តែ​៤​គ្រាប់​គត់។

 

ជើង​កីឡាករ

 

​ក្រុម​​ទាំង​ពីរ​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច ដោយ​មិន​មាន​កីឡាករ​ណា​ដែល​មាន​របួស​នោះ​ទេ ពោល​គឺ​កីឡាករ​សំខាន់​ៗ​សុទ្ធ​តែ​មាន​ឈ្មោះ​ទាំង​អស់។ ដូច្នេះ​ជម្រើស​១១​នាក់​ដំបូង​អាច​ជា Navas ; Carvajal, Pepe, Ramos, Marcelo; Casemiro, Kroos, Modrić; Bale, Benzema  ​និង​ Ronaldo ។ ខណៈ​ដែល​ក្រុម Atletico Madrid ​វិញ ​អាច​ជា Oblak; Juanfran, Godín, Giménez, Filipe Luís; Koke, Gabi, Fernández, Ñíguez; Griezmann ​និង​ Torres​។

 

សម្ដី​យ៉ាង​ខ្លី​បំផុត​របស់​គ្រូ​បង្វឹក​ក្រុម​​ទាំង​ពីរ

 

Diego Simeone ៖ “​មាន​តែ​ឈ្នះ​ប្រកួត​នេះ​ទេ ទើប​អ្នក​រាល់​គ្នា​អាច​យល់​ច្បាស់​ពី​ខ្ញុំ​បាន”។
Zinedine Zidane ៖ “កីឡាករ Real Madrid ​ទាំង​អស់​ត្រូវ​តែ រត់ រត់ រត់ រត់”។

 

អត្ថបទ៖ មុន្នី រម្យ