ប្តី​ប្រចណ្ឌ​ម្នាក់​បាញ់ប្រហារ​គ្រូពេទ្យ​ប្រុស​ម្នាក់​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ព្រោះតែ​​មិន​ចង់​​ឲ្យ​ឃើញ​ប្រពន្ធ​ខ្លួនអាក្រាត​ក្នុងអំឡុង​ឆ្លងទន្លេ

ប៉ូលីសក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានចាប់ខ្លួនបុរសម្នាក់ ក្នុងករណីបាញ់ប្រហារគ្រូពេទ្យប្រុសម្នាក់ ដែលបានជួយប្រពន្ធរបស់គាត់សម្រាលកូនប្រុសម្នាក់ នៅឯមន្ទីរពេទ្យ King Fahad Medical City ទីក្រុង Riyadh ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាឪពុកទើបទទួលបានកំណើតកូនប្រុសដំបូងម្នាក់ បានផ្ទុះកំហឹងជាខ្លាំង ដែលគ្រូពេទ្យម្នាក់ឈ្មោះ Muhannad Al Zabn បានប៉ះពាល់ប្រពន្ធរបស់គាត់ ។ គាត់បានត្អូញត្អែរចោទប្រកាន់ថា ហេតុអ្វីបានជាគ្មានគ្រូពេទ្យស្រីជាអ្នកទទួលបន្ទុកការងារនេះ ។

ប្តី​ប្រចណ្ឌ​ម្នាក់​បាញ់ប្រហារ​គ្រូពេទ្យ​ប្រុស​ម្នាក់​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ព្រោះតែ​​មិន​ចង់​​ឲ្យ​ឃើញ​ប្រពន្ធ​ខ្លួនអាក្រាត​ក្នុងអំឡុង​ឆ្លងទន្លេ

ឪពុករូបនោះ បន្ទាប់មក បានធ្វើជាស្នើសុំជួបលោកគ្រូពេទ្យរងការចោទប្រកាន់ នៅខាងក្រៅមន្ទីរពេទ្យ និងពន្យល់ថា គាត់ចង់ថ្លែងអំណរគុណ និងបង្ហាញសេចក្តីត្រេកអរដល់ Al Zabn ដែលបានជួយប្រពន្ធរបស់សម្រាលកូនប្រុសម្នាក់ ។

នៅពេលលោកគ្រូពេទ្យ Al Zabn ចេញមកខាងក្រៅ, ស្រាប់តែបុរសជាឪពុករូបនោះដកកាំភ្លើងបាញ់ប្រហារលើគាត់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង ។

ក្រោយពេលហេតុការណ៍បានកើតឡើងភ្លាមៗ ឪពុករូបនោះ ក៏បានរត់ចេញពីកន្លែងកើតហេតុ, ប៉ុន្តែ ក្រោយមក គាត់ក៏ត្រូវបានប៉ូលីសចាប់ខ្លួន ។ ចំណែកលោកគ្រូពេទ្យ Al Zabn ត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ ។

ក្រុមគ្រូពេទ្យបានគ្រប់គ្រងជួយសង្គ្រោះជីវិត Al Zabn ហើយឥឡូវនេះ ស្ថានភាពរបួសរបស់គាត់ស្ថេរភាព ៕

ប្តី​ប្រចណ្ឌ​ម្នាក់​បាញ់ប្រហារ​គ្រូពេទ្យ​ប្រុស​ម្នាក់​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ព្រោះតែ​​មិន​ចង់​​ឲ្យ​ឃើញ​ប្រពន្ធ​ខ្លួនអាក្រាត​ក្នុងអំឡុង​ឆ្លងទន្លេ