​​គោល​​ជំហរ​​ពង្រីក​ស្នាដៃ​តែង​​និ​ព​ន្ធ​ចេញពី​គំនិត​​​កូន​​ខ្មែរ

រាជធានីភ្នំពេញ ៖ ដោយ​មិន​ចង់​ឲ្យ​គេ​មើលឃើញ​ថា​ អ្នក​និ​ព​ន្ធ​ខ្មែរ​សម័យ​ថ្មី​ចម្លង​បទ​ចម្រៀង​ពី​បរទេស​ លោក​រិទ្ធ អូ​មេ​ហ្គា​ ដែល​ជា​អ្នកដឹកនាំ​សម្តែង​ និង​អ្នក​និ​ព​ន្ធ​ម្នាក់​ ប្រចាំ​ផលិតកម្ម​ថោ​ន ​មានឈ្មោះ​មួយ​រូប​ដែរ​ បាន​ដាក់​ជំហរ​របស់​ខ្លួន​ថា​នឹង​ប្រឹងប្រែង​រក​ចំណុច​បង្កើត​ថ្មី​ កើត​ចេញពី​ស្នាដៃ​កូន​ខ្មែរ​ពិតប្រាកដ​ ។

លោក​បាន​លើក​ឡើង​បែប​នេះ ​កាលពី​យប់​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០១៦ ដែល​ជា​រាត្រី​​លោក​បាន​ជួបជុំ​សាច់ញាតិ​បងប្អូន​អ្នកសិល្បៈ​រៀបចំ​ធ្វើ​ពិធី​ខួបកំនើត​ គម្រប់​វ័យ​២៤​ឆ្នាំ នៅ​​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​បឹង​ត្របែក​ កាលពី​ពេល​កន្លង​ទៅ​ ។​

លោក​ថា​ លោក​កំពុង​តែ​ខិតខំ​តែង​និ​ព​ន្ធ​បទ​ចម្រៀង​ជា​បន្ត​ទៀត ​ដែល​កើត​ចេញពី​ស្នាដៃ​កូន​ខ្មែរ​ធ្វើ​យ៉ាងណា​ បញ្ចៀស​ពី​ការ​លួច​ចម្លង​ពី​បទ​បរទេស​ ដែល​ជា​ចំណុច​មួយ​ កំពុង​តែ​ធ្វើ​ឱ្យ​​មហាជន​ធុញទ្រាន់​ ។​

លោក​ពី​មុន​ធ្លាប់​និ​ព​ន្ធ​បទ ​«​ស្រឡាញ់​អូន​លើស​ហើយ​» ​ដែល​ច្រៀង​ដោយ​ខ្លួនឯង​លេង​ៗ​ប៉ុណ្ណោះ​ ។​ ដោយសារ​តែ​មានការ​គាំទ្រ​ច្រើន​នៅ​លើ​សង្គម​ហ្វេ​ស​ប៊ុ​កក៏​បទ​មួយ​នេះ ​បន្ត​ជូន​អ្នកចម្រៀង​នៅ​ក្នុង​ផលិតកម្ម​ថោ​ន​ច្រៀង​វិញ​ម្តង ​។ ​លោក​បាន​ចូល​បម្រើ​ការ​ងារ​​នៅ​ផលិតកម្ម​ថោ​ន​បី​ឆ្នាំ​មក​ហើយ ដោយ​ពី​មុន​ធ្លាប់​នៅ​ផលិតកម្ម​ហង្ស​មាស​ដែរ​ ។ ​ពី​មុន​យើង​យ​ប​លំនាំ​បទ​គេ​មក​ច្រៀង​ប៉ុន្តែ​ចាប់ពី​ពេល​នេះ​ ទៅ​លោក​កំពុង​ពិភាក្សា​ជាមួយ​រៀមច្បង​ធ្វើ​បទ​បែប​ស្នាដៃ​កើត​ចេញ​ជា​របស់​ខ្មែរ​ផ្ទាល់​វិញ​ម្តង​ដើម្បី​ឲ្យ​ទស្សនិកជន​វាយតម្លៃ​និង​ពង្រីក​ស្នាដៃ​កូន​ខ្មែរ​កាន់តែ​មាន​អ្នកចេះ​ច្រើន​ឡើង​ៗ​ផង​ដែរ​។

​ដោយ​មាន​ទិស​ដៅ​ប្តូរ​ការ​តែង​និ​ព​ន្ឋ​នេះ​ហើយ ​ទើប​លោក​ខំព្យាយាម​ធ្វើ​ឲ្យ​ល្អ​ បើ​ទោះ​មិន​បាន​ច្រើន​បទ​ក៏​​ចេញ​មួយ​ៗ​មក​ គឺ​អាច​ឲ្យ​មហាជន​ទទួលយក​បាន​ផង​ដែរ​ ។ ​ក្នុង​ផលិតកម្ម​ថោ​ន ​អ្នកដឹកនាំ​សម្តែង​ គឺ​មាន​ចំនួន​ប្រហែលជា​៥​ ទៅ​៦​រូប​ ដោយ​មិន​ប្រកាន់​តួ​ណា​របស់​យើង​យក​មក​សម្តែង​ឡើយ​ពោល​ឲ្យ​តែ​ត្រូវការ​យើង​ហៅ​មក​ទាំងអស់​និង​ឆ្លាស់គ្នា​ផង​ដែរ​។

ចំពោះ​ខួបកំណើត​របស់​លោក​នេះ ​រៀបចំ​លក្ខណៈ​ធំ​ល្មម​បែប​នេះ​ប្រមាណ​ជា​បី​ឆ្នាំ​ជាប់​គ្នា​មក​ហើយ​ដែល​អញ្ជើញ​តារា​ស្គាល់​រាប់អាន​គ្នា​មក​ចូលរួម​សប្បាយ​ដើម្បី​បង្កើត​ភាព​ស្និត​ស្នាល​រាប់អាន​គ្នា​ផង​ដែរ​។​លើស​ពី​នេះ​ចង់​លើករាសី​ការងារ​ឲ្យ​ល្អ​មានជោគ​ជ័យ​បន្ត​ក្នុង​ផែនការ​រៀបចំ​ទៅ​មុខ​ទៀត​ក្នុង​ការ​ដឹកនាំ​សម្តែង​និង​តែង​និ​ព​ន្ឋ​។​លោក​ក៍​សូម​ថ្លែងអំណរគុណ​ដល់​រៀមច្បង​មួយ​ចំនួន​បាន​ជួយ​ណែនាំ​រូប​លោក​សម្រាប់​ការ​ចេះ​របៀប​ដឹកនាំ​សម្តែង​និង​តែង​និ​ព​ន្ឋ​អាច​ឈរជើង​បាន​។

តារា​ដែល​ចូលរួម​នា​គ្រានោះ​ឃើញ​មាន​កញ្ញា​ស៊ូ ស៊ី​រី​កា កញ្ញា​ពេជ្រ អា​វី​ហ្សា លោក​សុភ​ក្រ័​រិ​ទ្ឋ លោក​លៀក លី​ដា កញ្ញា​លី លី​ស្សា អ្នក​នាង​ប៊ី​រី​យ៉ា កញ្ញា​សា​សា លោក ឃ្វី​ន ព្រមទាំង​តារា​រះ​ថ្មី​ភាគច្រើន​មួយ​ចំនួន​ទៀត​ផង​ដែរ​។