ដួង វីរសិទ្ធ ច្រៀង​បទ ស៊ីន ស៊ីសាមុត ២​បទ ឧទ្ទិស​ឲ្យ​ព្រលឹង​ឪពុក

តារា​ចម្រៀង​ផលិតកម្ម​ភ្លេង​រីខត បាន​ឡើង​ច្រៀង​ក្នុង​កម្មវិធី “តន្ត្រី​យុវវ័យ” របស់​ទូរទស្សន៍​បាយ័ន ដោយ​បាន​បង្ហើរ​សំនៀង​ក្នុង​បទ​ចម្រៀង ស៊ីន ស៊ីសាមុត ចំនួន​២​បទ ឧទ្ទិស​ឲ្យ​ដួង​វិញ្ណានក្ខខ្ធ​ឪពុក​ដែល​ទើប​ចែក​ឋាន​នា​ដើម​សប្ដាហ៍​នេះ។

 

ដួង វីរសិទ្ធ ច្រៀង​បទ ស៊ីន ស៊ីសាមុត ២​បទ ឧទ្ទិស​ឲ្យ​ព្រលឹង​ឪពុក

 

បទ​ទាំង​ពីរ​នោះ​មាន​បទ “លា​ហើយ​ប៉ារីស” និង​បទ “ដង​ស្ទឹង​សង្កែ” ដែល​ជា​សំនៀង​ដើម​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត។ ដោយ​សារ​ខុស​នឹង​រសជាតិ​របស់​កម្មវិធី វីរៈសិទ្ធ បាន​សុំ​ទោស​ទៅ​កម្មវិធី​ផង​ដែរ។

 

“ខ្ញុំ​​យក​បទ​នេះ​មក​ច្រៀង ដោយ​ជា​បទ​ចម្រៀង​ដែល​ឪពុក​របស់​ខ្ញុំ​ស្រឡាញ់​បំផុត អីចឹង ខ្ញុំ​សូម​អភ័យ​ដែល​ខ្ញុំ​យក​បទ​នេះ​មក​ច្រៀង ព្រោះ​កម្មវិធី​នេះ​ជា​កម្មវិធី​យុវវ័យ ហើយ​ខ្ញុំ​សូម​ជូន​ពរ​ពុក​ម៉ែ​បង​ប្អូន​ជួប​ប្រទះ​តែ​សេចក្ដី​សុខ “។

 

តោះ…ស្ដាប់​ទាំង​អស់​គ្នា…!

 

បទ “លា​ហើយ​ប៉ារីស”

 

 

បទ “ដង​ស្ទឹង​សង្កែ”