​ធ្វើ​ម៉េច​ទើប​ស្ត្រី​មាន​ផ្ទៃពោះ​មិន​មាន​ដង្ហើម​ខ្លី​?

​ធ្វើ​ម៉េច​ទើប​ស្ត្រី​មាន​ផ្ទៃពោះ​មិន​មាន​ដង្ហើម​ខ្លី​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ពេលខ្លះ​អ្នក​ក៏​អាច​ជួបប្រទះ​នឹង​បញ្ហា​មាន​ដង្ហើម​ខ្លី​នេះដែរ ហើយ​អាច​កើតឡើង​នៅ​ពេល​ដែល​អ្នក​ហាត់ប្រាណ​ជ្រុល​ពេក ឬ​ខឹង​ខ្លាំងពេក​ក៏​មាន​ដែរ​។ ដូចនេះ​តើ​គួរ​ធ្វើ​ដូចម្តេច​ទើប​អាច​ចៀស​ពី​បញ្ហា​នេះ​បាន​ទៅ​?

1.​    ​ប្រសិន​ជា​អ្នក​មិន​ចង់​ជួបប្រទះ​នឹង​ការ​មាន​ដង្ហើម​ខ្លី​នេះ អ្នក​គួរតែ​បរិភោគ​ឲ្យបាន​គ្រប់គ្រាន់ ដោយ​ត្រូវតែ​បរិភោគ​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម ព្រោះ​ពេល​ដែល​អ្នក​ខ្វះ​នូវ​សារធាតុចិញ្ចឹម​ទាំងនេះ អ្នក​អាច​នឹង​មាន​អា​ការៈនេះកើតឡើង​។​
2.​    ​អ្នក​មិន​គួរ​បរិភោគ​អាហារ​ដែល​មាន​ស្ករ​ខ្ពស់ និង​ខ្លាញ់​ច្រើន​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នក​ធាត់ដែល​អាច​ធ្វើឲ្យ​អ្នក​អាច​ជួបប្រទះ​នឹង​បញ្ហា​ដែល​មាន​ដង្ហើម​ខ្លី​នេះ​បាន​។​
3.​    ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​មិនគួរ​ញ៉ាំ​កាហ្វេ​នោះទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​បេះ​ដូង និង​សួត​អ្នក​មាន​សម្ពាធ​ដែល​អាច​ធ្វើឲ្យ​អ្នក​ងាយ​មាន​ដង្ហើម​ខ្លី​ណាស់​។​
4.​    ​អ្នក​គួរតែ​សម្រាក​ឲ្យ​ច្រើន ហើយ​មិន​ត្រូវ​ហាត់ប្រាណ​ហួសល​កម្លាំង​នោះ​ទេ ការងារ​ផ្ទះ​ក៏​មិន​ត្រូវ​ធ្វើ​ច្រើន​ដែរ​។​
5.​    ​អ្នក​គួរតែ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើន ទើប​ល្អ​ចំពោះ​សុខភាព​អ្នក និង​កូន​ក្នុង​ផ្ទៃ នោះ​អ្នក​នឹង​មិន​សូវ​ជួប​នឹង​អា​ការៈផ្សេងៗ​ឡើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។