​ឆ្នាំ​ទាំង​ ៣ ​ដែល​មាន​លាភ​នៅ​ខែ​មិថុនា​

​ឆ្នាំ​ទាំង​ ៣ ​ដែល​មាន​លាភ​នៅ​ខែ​មិថុនា​

​តើ​នៅ​ខែ​ក្រោយ​នេះ នឹង​មាន​ឆ្នាំ​អ្វី​ដែល​អាច​មាន​លាភ​សំណាង​ផ្សេងៗ​ចូល​ផ្ទះ​នោះ​? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​រៀបរាប់​ប្រាប់​អ្នក​នូវ​ឆ្នាំ​ទាំង​៣​នេះ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​ឆ្នាំ​មមែ​
​អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​មាន​ការ​ស្រមើល​ស្រមៃ​ខ្ពស់ ថែម​ទាំង​ចេះ​ប្រើ​ឱកាស​ផ្សេងៗ​បានល្អ មាន​ចរិត​រួសរាយ​រាក់ទាក់ ធ្វើឲ្យ​គេ​ស្រឡាញ់​គ្រប់គ្នា ថែម​ទាំង​ចេះ​បំពេញការងារ​បាន​ល្អ​ទៀតផង ដោយ​នៅ​ខែ​នេះ​គេ​មិនសូវរ​ក​បាន​ប្រាក់​ច្រើន​ឡើយ ប៉ុន្តែ​ខែក្រោយ​គេ​អាច​នឹង​មាន​លាភ​ជាមិនខាន​។

​ឆ្នាំ​ឆ្លូវ​
​បុគ្គល​ដែល​កើត​ឆ្នាំ​នេះ​មាន​ចរិត​ស្លូតបូត​តាំង​ពី​កំណើត ថែម​ទាំង​ស្រឡាញ់​ប្រទេសជាតិ​ខ្លាំង​ទៀតផង ម្យ៉ាងទៀត​គេ​គឺជា​មនុស្ស​ដែល​មានក្តី​ស្រមៃ ដោយ​មើល​ធ្ងន់​ទៅ​លើ​ការងារ និង​គ្រួសារ ហើយ​ខែ​នេះ​គេ​គឺ​មិន​សូវ​មាន​លាភ​ទេ ដោយសារ​តែ​លុយ​ដែល​ចូល​មកដល់​ដៃ តែងតែ​ហើរ​ចេញ​ទៅ​ក្រៅ​អស់ ប៉ុន្តែ​ខែក្រោយ​គេ​នឹង​ចាប់ផ្តើម​មាន​សំណាង​វិញ​ហើយ ដូចនេះ​អ្នក​គួរតែ​ខិតខំ​ប្រឹងប្រែង​ក្តោ​បក្តាប់​យក​ឱកាស​ដែល​អ្នក​អាច​ចំណេញ​ប្រាក់​បាន​ឲ្យបាន​ល្អ​។​

​ឆ្នាំ​ខាល​
​បុគ្គល​ដែល​កើត​នៅ​ឆ្នាំ​នេះ​មើល​ពី​សំបក​ក្រៅ​គឺ​មាន​អំណាច និង​មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង ហើយ​គេ​កើត​មក​គឺ​មាន​វាសនា​ជា​អ្នកដឹកនាំ​តែម្តង ម្យ៉ាងទៀត​គេ​មាន​ចរិត​ដែល​មិន​ងាយ​ចុះចាញ់​មួយ ដោយ​គេ​មិន​បាន​បំពេញ​ការងារ​នោះ​បាន​ជោគជ័យ​គឺ​គេ​មិន​សុខចិត្ត​ឡើយ តែ​ដោយសារ​តែ​ចរិត​បែប​នេះ​ធ្វើឲ្យ​ពួកគេ​តែងតែ​មិន​ត្រូវ​គ្នា​ជាមួយ​អ្នក​ដទៃ​នៅ​ប៉ុន្មាន​ខែ​មុន ប៉ុន្តែ​នៅ​ខែ​ក្រោយ​នេះ​អ្នកនឹង​អាច​ធ្វើ​អ្វី​បានរ​លូន​ជា​មិនខានឡើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។