​មុខ​ម្ហូប ៖ ដំឡូងបារាំង​ជូរអែម​

​មុខ​ម្ហូប ៖ ដំឡូងបារាំង​ជូរអែម​

​ដំឡូងបារាំង​ជូរអែម​នេះ​គឺជា​រូបមន្ត​ដ៏​ថ្មី​មួយ​ដែល​អ្នក​អាច​យកទៅ​អនុវត្ត​នៅពេល​ចុង​សប្តាហ៍​នេះ ព្រោះ​វា​ជា​មុខម្ហួ​បដែល​ប្លែក ហើយ​មាន​រូបរាង​ដូច​ជា​បុកល្ហុង​អញ្ចឹង​។ ដូចនេះ​តើ​វា​មាន​របៀប​ធ្វើ​បែប​ណា​ខ្លះ​ទៅ​?

​ដំបូង​អ្នក​អាច​យក​ដំឡូងបារាំង​ចិត​សំបក​ចេញ ហើយ​លាង​ឲ្យ​ស្អាត ទើប​ចិត​វា​ជា​លក្ខណៈ​សរសៃៗ រួច​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ដើម្បី​ឲ្យ​វា​អស់​ជាតិ​ម្សៅ និង​ការពារ​វា​កុំឲ្យ​មាន​លក្ខណៈ​ខ្មៅ ថែម​ទាំង​អាច​រក្សា​វាឲ្យ​ស និង​ស្រួយ​ក្រោយពេល​ដែល​ឆារ​រួច ដោយ​មុនពេល​ដែល​អ្នក​រៀប​ឆារ អ្នក​ត្រូវ​តែ​ស្រង់​វា​ឡើង ដើម្បីឲ្យអ​ស់ជាតិ​ទឹក​។ បន្ទាប់​មក​អ្នក​អាច​យក​ម្ទេស​ប្លោក​ក្រហម និង​បែ​តង ចិត​ក្បាល និង​គ្រាប់​ចេញ ហើយ​ចិត្ត​វា​ជា​លក្ខណៈ​សរសៃ​ដូចគ្នា រីឯ​ម្ទេស​វិញ​ចិត​ជា​លក្ខណៈ​បញ្ឈិតៗ​។ ចុងក្រោយ​អ្នក​អាច​កម្តៅ​ខ្ទះ​ឲ្យ​ក្តៅ ហើយ​ចាក់​ប្រេង​ចូល និង​ចាក់​ស្លឹក​ខ្ទឹម​ចូល​ទៅ​លីង​ឲ្យ​ឈ្ងុយ ទើប​ដាក់​ម្ទេស​ចូល​ទៅ​លីង​ជាមួយ បន្ទាប់មក​ទើប​ដាក់​ម្ទេស​ប្លោក​ចូល និង​ដំឡូងបារាំង​ចូល​ទៅ​ឆារ​ជាមួយគ្នា ឆារ​រហូត​ដល់​វា​ជិត​ឆ្អិន​ទើប​ដាក់​អំបិល និង​ប៊ីចេង​ចូល​ជា​ការ​ស្រេច​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។