ពេជ្រ សោភា ត្រូវបានអ្នកគាំទ្ររួមគ្នាស្នើសុំឲ្យ…​

ថ្វីបើមុននេះគេដឹងថាតារាចម្រៀង ដែលកំពុងល្បីជាមួយបទ«រាំញីកែងជើង»គឺពេជ្រ សោភា បានទៅព្យាបាលខ្លួននៅឯប្រទេសថៃរហូតបង្ក ជាការជជែកវែកញែកគ្នាគួរកត់សម្គាល់ពីស្ថានភាពជំងឺ នាងក្តីក៏គេជឿថានាងពិតជាមានមុខក្នុងកម្មវិធីរាំបទញីកែងជើងជាទ្រង់ទ្រាយធំនៅពហុកីឡាដ្ឋានជាតិ អូឡាំពិកនាថ្ងៃទី២៩ ឧសភា ២០១៦ មិនខាន ។

ពេជ្រ សោភា ត្រូវបានអ្នកគាំទ្ររួមគ្នាស្នើសុំឲ្យ…​

ថ្មីៗកន្លងទៅនេះនៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកគេឃើញមានការបង្ហោះនូវរូបតារា ចម្រៀង ពេជ្រ សោភា បានដេកយ៉ាងស្ងៀមស្ងាត់លើគ្រែពេទ្យបង្កជាការជជែកវែកញែកគ្នាគួរកត់ សម្គាល់រហូតមានអ្នករិះគន់នាងនឹងមានអ្នកបង្ហាញពីការអាណិតអាសូរនាងព្រមទាំងបន់ស្រន់ឲ្យនាងឆាប់ជាសះស្បើយទៀតផង ។ តែក្រោយមកក៏មានការចេញមុខបកស្រាយរបស់នាងថាមិនមែនឈឺដល់ថ្នាក់ដេកដួលឡើយ ។ ក្រោយពីនោះនាងក៏បានបង្ហោះក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកពីសកម្មភាពនាងអង្គុយនៅក្បែរមាត់ទន្លេរ និង រំលឹកនឹកដល់ស្ថានភាពជីវភាពនាងធ្លាប់ក្រីក្រកាលពីមុនដែលគេជឿថានាងពិតជានៅក្នុងប្រទេសខ្មែរហើយមិនមែននៅថៃទេ ។

ពេជ្រ សោភា ត្រូវបានអ្នកគាំទ្ររួមគ្នាស្នើសុំឲ្យ…​

តាមរយៈសកម្មភាពនិងរូបភាពនេះធ្វើឲ្យអ្នកគាំទ្រនាងមានអារម្មណ៍រំភើបនិងសប្បាយចិត្តថា Idolរបស់គេមិនមានបញ្ហាអ្វីទេហើយក៏ជឿជាក់ថានាងនឹងទៅចូលរួមក្នុងកម្មវិធីរាំបទញីកែងជើងជាទ្រង់ទ្រាយធំដែលរៀបចំនៅពហុកីឡាដ្ឋានអូឡាំពិកនាថ្ងៃទី២៩ ឧសភា ២០១៦ ជាក់ជាមិនខាន ។ បើដូច្នោះមែនគេជឿថាពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្លាជាមិនខាននាពេលនោះ ។ គួររំលឹកថាពេជ្រសោភាបានចេញទៅព្យាបាលជំងឺនៅប្រទេសថៃតាំងពីថ្ងៃទី២៣ ឧសភា ២០១៦ កន្លងទៅដោយគ្រាន់តែដឹងថានាងធ្លាប់មានជំងឹឈាមសស៊ីឈាមក្រហមនាពេលកន្លងទៅ ។ មុនចេញទៅព្យាបាលកាលនោះនាងបានសរសេរលើហ្វេសប៊ុកសុំការផ្តល់ជាកម្លាំងចិត្តពីមហាជន និង បានសន្យាថាពេលនាងជាសះស្បើយនោះនាងនឹងធ្វើកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌មួយ ៕ ដេវីត

ពេជ្រ សោភា ត្រូវបានអ្នកគាំទ្ររួមគ្នាស្នើសុំឲ្យ…​
ពេជ្រ សោភា ត្រូវបានអ្នកគាំទ្ររួមគ្នាស្នើសុំឲ្យ…​
ពេជ្រ សោភា ត្រូវបានអ្នកគាំទ្ររួមគ្នាស្នើសុំឲ្យ…​
ពេជ្រ សោភា ត្រូវបានអ្នកគាំទ្ររួមគ្នាស្នើសុំឲ្យ…​
ពេជ្រ សោភា ត្រូវបានអ្នកគាំទ្ររួមគ្នាស្នើសុំឲ្យ…​
ពេជ្រ សោភា ត្រូវបានអ្នកគាំទ្ររួមគ្នាស្នើសុំឲ្យ…​
ពេជ្រ សោភា ត្រូវបានអ្នកគាំទ្ររួមគ្នាស្នើសុំឲ្យ…​
ពេជ្រ សោភា ត្រូវបានអ្នកគាំទ្ររួមគ្នាស្នើសុំឲ្យ…​
ពេជ្រ សោភា ត្រូវបានអ្នកគាំទ្ររួមគ្នាស្នើសុំឲ្យ…​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត