សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​ បន្ត​ផ្សព្វផ្សាយ ត្រួតពិនិត្យ និង​ដកហូត​ទំនិញ​ខូចគុណភាព​​

សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​ បន្ត​ផ្សព្វផ្សាយ ត្រួតពិនិត្យ និង​ដកហូត​ទំនិញ​ខូចគុណភាព​​



បន្ទាយមានជ័យ ៖ ដើម្បី​ធានា​បាន​នូវ​គុណភាព​ម្ហូបអាហារ ​លើ​ទីផ្សារ​ខេត្ត​បន្ទាយមានជ័យ ជា​បន្តបន្ទាប់ មន្ត្រី​សាខា​កាំ​កុង​ត្រូល​ខេត្ត​បន្ទាយមានជ័យ បានធ្វើ​ការ​ចុះ​ត្រួតពិនិត្យ និង​ដកហូត​នូវ​ទំនិញ​ខូចគុណភាព ទំនិញ​ច្បាប់​ហាមឃាត់​ជាដើម។

ជាក់​ស្តែង​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០១៦​នេះ មន្ត្រី​សាខា​កាំ​កុង​ត្រូល​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន សមត្ថកិច្ច​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង ខេត្ត​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ធ្វើការ​ត្រួតពិនិត្យ​គុណភាព​ ម្ហូបអាហារ នៅ​ផ្សារ​អូរ​បី​ជាន់ និង​ផ្សា​របឹង​ត្រកួន របស់​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​ជា​ផ្សារ​នៅ​ជាប់​នឹង​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ។

លោក ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ​បាន​ឲ្យ​ដឹង​ថា ដោយមាន​ការ​ដឹកនាំ និង​បញ្ជា ពី​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ លើ​ការ​ត្រួតពិនិត្យ​គុណភាព​ម្ហូបអាហារ ​តាម​ទីផ្សារ​ក្នុង​ខេត្ត លោក​បាន​ដឹកនាំ​មន្ត្រី​របស់​លោក ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ត្រួតពិនិត្យ ណែនាំ និង​បិត​ខិត​ប័ណ្ណ ពន្យល់​ផ្សព្វ​ផ្សារ​អំពី​ផលិតផល​ខូច​គុណភាព​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នៅ​ទីផ្សារ​ទាំងពីរ​ខាងលើ ​ដូចជា​ហាម​មិន​ឲ្យលក់​ទឹកខ្មេះ​មាន​សារធាតុ​អាស៊ីត ​និង​ការ​លក់ទំនិញ​គ្មាន​ស្លាក់​សញ្ញា។

លោក​បន្ត​ថា ជា​លទ្ធផល​ក្រុមការងារ បាន​ធ្វើ​ការ​ដកហូត​នូវ​ទំនិញ​មួយ​ចំនួន​ដូចជា ផ្សារ​អូរ​បី​ជាន់ ទឹកខ្មេះ​មាន​សារធាតុ​អាស៊ីត ចំនួន ១០​ដប ត្រីខ​គ្មាន​ស្លាក​សញ្ញា​ចំនួន​ ៣៨​កំប៉ុង ទឹកដោះគោ​រូប​ខ្លាឃ្មុំ​ ផុត​កំណត់​ការប្រើប្រាស់​ចំនួន ៤​កំប៉ុង ទឹកដោះគោឆៅ​ផុត​កំណត់​ប្រើប្រាស់ ចំនួន​៥​ប្រអប់។ ផ្សារ​បឹង​ត្រកួន ទឹកក្រូច​ខ្មែរ​ហួស​កាលបរិច្ឆេទ​ចំនួន ១៩៨​ដប ទឹក​ផ្លែឈើ​ខូចគុណភាព ចំនួន ៨​ដប៕

សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​ បន្ត​ផ្សព្វផ្សាយ ត្រួតពិនិត្យ និង​ដកហូត​ទំនិញ​ខូចគុណភាព​​ សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​ បន្ត​ផ្សព្វផ្សាយ ត្រួតពិនិត្យ និង​ដកហូត​ទំនិញ​ខូចគុណភាព​​ សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​ បន្ត​ផ្សព្វផ្សាយ ត្រួតពិនិត្យ និង​ដកហូត​ទំនិញ​ខូចគុណភាព​​ សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​ បន្ត​ផ្សព្វផ្សាយ ត្រួតពិនិត្យ និង​ដកហូត​ទំនិញ​ខូចគុណភាព​​