អាជ្ញាធរ​កម្ពុជា​-​ថៃ​ ​ច្រក​អន្តរជាតិ​ជាំ​សាងាំ​ សម្ពោធ​សៃវៀន​ប្រដាល់ អាស៊ាន​

អាជ្ញាធរ​កម្ពុជា​-​ថៃ​ ​ច្រក​អន្តរជាតិ​ជាំ​សាងាំ​ សម្ពោធ​សៃវៀន​ប្រដាល់ អាស៊ាន​

ឧត្តរមានជ័យ ៖ នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៦ លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​ការ​ប្រដាល់ អាស៊ាន នៅ​មឿង​ម៉ៃ​ក្នុង​ទឹកដី​ថៃ ទល់មុខ​ច្រក​អន្តរជាតិ​ជាំ​សាងាំ​ក្នុងស្រុក​អន្លង់វែង។

ក្នុង​ពិធី​នេះ ខាង​ភាគី​ថៃ​ដឹកនាំ​ដោយ លោក​អភិបាលខេត្ត​ស៊ីសៈកេត ឯខាងភាគី​កម្ពុជា​ដឹកនាំ​ចូលរួម​ដោយ​លោក វ៉ា​ត់​ប៉ា រ៉ានី​ន អភិបាលរង​ខេត្ត​ឧត្តរមានជ័យ រួម​ដំណើរ​ដោយ​លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ ព្រមទាំងមានការ​ចូលរួមពី ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ​ប្រជាពលរដ្ឋ​ និង​កីឡាករ​ទាំងពីរ​ប្រទេស​ចូលរួម​ប្រកួត​ផង​ដែរ​។

គួរបញ្ចាក់ផងដែរថា ​សៃវៀន​ប្រដាល់នេះ គឺបើកឲ្យ​ដំណើរការ​រៀងរាល់ថ្ងៃ​សុក្រ​៕