ក្រសួងសុខាភិបាល ​ជ្រើសរើស​មន្ត្រីរាជការ​ ចំនួន ៧៦៨​នាក់ ​ចូល​បម្រើ​ការងារក្នុង​ឆ្នាំ​២០១៦

ក្រសួងសុខាភិបាល ​ជ្រើសរើស​មន្ត្រីរាជការ​ ចំនួន ៧៦៨​នាក់ ​ចូល​បម្រើ​ការងារក្នុង​ឆ្នាំ​២០១៦



ភ្នំពេញ ​៖ នៅ​ឆ្នាំ​២០១៦​នេះ​ ក្រសួងសុខាភិបាល​បាន​ប្រកាស ​ជ្រើសរើស​មន្ត្រី​រាជការ​ ចំនួន ​៧៦៨​នាក់ ដើម្បី​ចូល​បម្រើ​ការងារ ក្នុង​ក្របខណ្ឌ​ក្រសួងសុខាភិបាល។​

យោង​តាម​សេចក្តី​ជូន​ដំណឹង​ ដែល​ចុះហត្ថលេខា​ ដោយ​លោក​វេជ្ជបណ្ឌិត​ ម៉ម​ ប៊ុនហេង ​រដ្ឋមន្ត្រី​រប​ស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៧ ខែឧសភា​ ឆ្នាំ​២០១៦​នេះ បាន​ឲ្យ​ដឹង​ថា ​លក្ខខ​ណ្ឌ​នៃ​ការ​ជ្រើសរើស មន្ត្រី​រាជការ​ទាំងអស់​រួម​មាន ​៖ សញ្ជាតិ​ខ្មែរ​, មាន​អាយុ​ចាប់ពី​២៨​ ដល់​៣៥​ឆ្នាំ​, ត្រូវ​មាន​សញ្ញាបត្រ​ទទួល​ស្គាល់ ដោយ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ឬ​ក្រសួង​រាជរដ្ឋាភិបាល សម​ស្រប​តាម​ជំនាញ​ ដែល​ត្រូវ​ជ្រើសរើស​។

សេចក្តី​ជូន​ដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ​ចំពោះ​ការ​ដាក់​ពាក្យ​ស្នើសុំ​និង​ទទួល ​ចាប់ពី​ផ្សាយ​ដំ​ណឹង​នេះ ​រហូតដល់​ថ្ងៃទី​០៥​ ខែសីហា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​១៦​ និង​៣០​នាទី​។​ ចំពោះ​ការ​ប្រលង​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃអាទិត្យ​ ទី​២៨​ ខែសីហា​វេលា​ម៉ោង​ ២​រសៀល ​ហើយ​ទីតាំង​មណ្ឌល​ប្រលង ​ក្រ​សួង​នឹង​ប្រកាស​នៅពេល​ក្រោយ​។​

អាស្រ័យ​ដូចនេះ ​ប្រសិនបើ​បេក្ខជន​បេក្ខនារី​ណា​មានបំណង​ ចង់​ចូល​ជា​បុគ្គលិក​មន្ត្រីរាជការ ​ក្រសួង​សុខាភិបាល ​សូម​អញ្ជើញ​មក​ដាក់ពាក្យ​តាម​ការណែនាំ​ខាងលើ ​ឬ​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​នាយក​ដ្ឋា​ន ​បុគ្គលិក​នៃ​ក្រសួងសុខាភិបាល​ រាល់​ម៉ោង​ធ្វើការ ឬ​តាម​លេខ​ទូរស័ព្ទ​ ៖ ០១៦ ៤៣៤ ៣៤៣​៕